English Khmer

យើងរួមគ្នាប្រឆាំងមេរោគ កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល!

នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំប្រជុំត្រួតពិនិត្យការងារអតីតយុទ្ធជននៅខេត្តាកែវ, ផ្តល់ផ្ទះជាអំណោយសម្តចតេជោ ជូនដល់បងប្អូនអតីតយុទ្ធជនក្រីក្រ ២០គ្រួសារ

(តាកែវ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំប្រជុំត្រួតពិនិត្យការងារអតីតយុទ្ធជនប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ នៅខេត្តតាកែវ 

នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០។

អញ្ជើញចូលរួមក្នុងពិធីនេះមានលោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត និងថ្នាក់ដឹកនាំសមាគម ស្រុក/ក្រុង និងសាខាឃុំ/សង្កាត់ទាំង១០០។

លោកឧត្ដមសេនីយ៍ នាង សុភារ៉ា បានរាយការណ៍ជូនអង្គប្រជុំថា ក្រោយធ្វើបច្ចុប្បន្នភាព យើងទទួលលទ្ធផលដូចខាងក្រោម៖

*រកឃើញអ្នកមានដីអត់ផ្ទះ ៤៥គ្រួសារ
*អ្នកអត់ដីអត់ផ្ទះ និងរស់នៅលើដីសាធារណៈ ៦១គ្រួសារ
*បានបើកប្រាក់បេឡាមរណៈជូន ៧២គ្រួសារ ស្មើ២៨៨លានរៀល
*បើកប្រាក់បូជាសពអតីតយុទ្ធជន ៤២សព ស្មើនឹង ៣០៧លានរៀល ធានាបានទាន់ពេលវេលា
*ផ្តល់ផ្ទះអំណោយសម្តចតេជោ ២០ខ្នង ជូនដល់បងប្អូនអតីតយុទ្ធជនក្រីក្រ ២០គ្រួសារ
*ជួយដោះស្រាយការលំបាកសមាជិក ស.អ.ក បាន ៧៤នាក់ ដោយបានផ្តល់ជាថវិកា និងសម្ភារមួយចំនួន។

នៅក្នុងឱកាសនោះ អគ្គលេខាធិការ គន់ គីម បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនអតីតយុទ្ធជនក្នុងខេត្តទាំងមូល។ ទេសរដ្ឋមន្ត្រីអគ្គលេខាធិការ ក៏បានសរសើរចំពោះការខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ ស.អ.ក គ្រប់ថ្នាក់ដែលយកចិត្តទុកដាក់មើលថែបងប្អូនអតីតយុទ្ធជន។

នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញឲ្យសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់អនុវត្តការងារសំខាន់ៗដូចខាងក្រោម៖

*ទី១ ៖ ផ្តល់ការសាងសង់ផ្ទះជូនអ្នកមានដីអត់ផ្ទះ ៤០ខ្នង
*ទី២ ៖ ចំពោះបងប្អូន ដែលអត់ដីអត់ផ្ទះ ថ្នាក់ដឹកនាំសមាគម និងអភិបាលខេត្តពិចារណា ជាក់ស្តែងរកដី ដើម្បីធ្វើផ្ទះជូនពួកគាត់
*ទី៣ ៖ ត្រូវជួយមើលថែ បងប្អូន អតីតយុទ្ធជន ដែលជួបលំបាកទាំង ១៦៨នាក់ និងអ្នកមានជំងឺ។ ពេលពួកគាត់មានធុរៈ ត្រូវនាំគ្នាទៅចូលរួមជួយគ្នាឲ្យបានកុះករ។
*ទី៤ ៖ ត្រូវចលនាឲ្យបងប្អូន អតីតយុទ្ធជន យើងសសេរប្រវត្តិរូបផ្ទាល់ខ្លួន ទុកសម្រាប់ឲ្យក្មេងជំនាន់ក្រោយបានដឹងពីប្រវត្តិតស៊ូ សកម្មភាពការងារបស់ពួកគាត់៕

គេហទំព័ររបស់ស្ថាប័នផ្សេងៗ
   ការិយាល័យនៃទីស្តីការគណៈរដ្ឋមន្ត្រី    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ    ក្រសួង​សុខាភិបាល    ក្រសួងធនធានទឹក និងឧត្តុនិយម    ក្រសួងអភិវឌ្ឍន៍ជនបទ    ក្រសួងមហាផ្ទៃ    ក្រសួងអប់រំ យុវជន និងកីឡា    ក្រសួងសាធារណៈការ និងដឹកជញ្ជូន    ក្រសួងបរិស្ថាន    ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់    ក្រសួងពាណិជ្ជកម្ម    ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ    ក្រសួងការពារជាតិ    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ    ក្រសួង​ឧស្សាហកម្ម​រ៉ែ និងថាមពល    ក្រសួងព័ត៌​មាន    ក្រសួង​យុ​ត្ដិ​ធម៌    ក្រសួងការងារ​ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ    ក្រសួងផែនការ    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍    ក្រសួងធម្មការ និងសាសនា    ក្រសួងទេសចរណ៍    ក្រសួងកិច្ចការនារី    ក្រសួងមុខងារសាធារណៈ