English Khmer

យើងរួមគ្នាប្រឆាំងមេរោគ កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល!

លោក ឡុង ឌីម៉ង់៖ ជនជាតិខ្មែរ ៣នាក់នៅកូរ៉េខាងត្បូង បានឆ្លង COVID-19

(សេអ៊ូល, កូរ៉េ)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ថា មានជនជាតិខ្មែរចំនួន៣នាក់ បានឆ្លង COVID-19 នៅប្រទេសកូរ៉េ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «នៅពេលនេះមាននារីខ្មែររៀបការស្វាមីកូរ៉េ អាយុ២៣ឆ្នាំ និងម្តាយរបស់គាត់ អាយុ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុសអាយុទើប៣ខែ នៅទីក្រុងប៊ូឆុន ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បានឆ្លងវីរ៉ុស COVID-19 ពីប្តីរបស់គាត់ ដែលប្តីរូបនោះបានឆ្លងពីក្មួយ បានផ្ទុក COVID-19 ពីទីក្រុងដេគូ ដែលជាតំបន់ឆ្លងខ្លាំងជាងគេនៅកូរ៉េ»

បើតាមលោក ឡុង ឌីម៉ង់ បានឲ្យដឹងថា ប្តីរបស់នារីខ្មែររូបនេះត្រូវបានគេពិនិត្យឃើញមាន COVID-19 នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងព្យាបាលជិតជាសះស្បើយរួចហើយ។

នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យកូរ៉េ បានបញ្ជូនពួកគាត់ទៅមន្ទីពេទ្យម៉្យុងជី នៅអ៉ីលសាន ដើម្បីពិនិត្យ និងព្យាបាល។ នេះជាការបញ្ជាក់បន្ថែមពីលោក ឡុង ឌីម៉ង់។

លោកថា «បច្ចុប្បន្ន ស្ថានទូតបាននិងកំពុងតែប្រមូលព័ត៌មានច្បាស់ការបន្ថែមទៀត និងធ្វើការសម្របសម្រួលជាមួយក្រសួងការបរទេសកូរ៉េ អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យអ៉ីលសានម៉្យុងជី និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បន្ថែមពីនោះកំពុងបញ្ជូនមន្ត្រីចុះទៅមន្ទីរពេទ្យដោយផ្ទាល់ ដើម្បីតាមដានពីស្ថានភាពសុខភាពរបស់ពួកគាត់នាព្រឹកនេះ»

គេហទំព័ររបស់ស្ថាប័នផ្សេងៗ
   ការិយាល័យនៃទីស្តីការគណៈរដ្ឋមន្ត្រី    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ    ក្រសួង​សុខាភិបាល    ក្រសួងធនធានទឹក និងឧត្តុនិយម    ក្រសួងអភិវឌ្ឍន៍ជនបទ    ក្រសួងមហាផ្ទៃ    ក្រសួងអប់រំ យុវជន និងកីឡា    ក្រសួងសាធារណៈការ និងដឹកជញ្ជូន    ក្រសួងបរិស្ថាន    ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់    ក្រសួងពាណិជ្ជកម្ម    ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ    ក្រសួងការពារជាតិ    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ    ក្រសួង​ឧស្សាហកម្ម​រ៉ែ និងថាមពល    ក្រសួងព័ត៌​មាន    ក្រសួង​យុ​ត្ដិ​ធម៌    ក្រសួងការងារ​ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ    ក្រសួងផែនការ    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍    ក្រសួងធម្មការ និងសាសនា    ក្រសួងទេសចរណ៍    ក្រសួងកិច្ចការនារី    ក្រសួងមុខងារសាធារណៈ