English Khmer

១. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ    

រន្ទះបាញ់ផ្ដាច់ជីវិតគោប្រាំក្បាល

ភ្លៀងលាយផ្គររន្ទះ បានផ្តាច់ជីវិតគោដែលជាសត្វបម្រើឲ្យការធ្វើស្រែរបស់ប្រជាកសិករអស់០៥ក្បាល ភ្លាមៗមួយរំពេច ។ ខណៈម្ចាស់លែងឲ្យស៊ីស្មៅក្បែរភូមិ ។ ករណីផ្គររន្ទះនេះ កើតឡើងកាលពីវេលាម៉ោង១៥និង៣៥នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចវាលឥន្ទ្រី ស្ថិតពីខាងកើតភូមិក្រាំងសំរ៉ែ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ដែលរន្ទះបាញ់សម្លាប់គោអស់០៥ក្បាល ។ សមត្ថកិច្ចបានឲ្យដឹងថា តាមការរៀបរាប់របស់ម្ចាស់គោ គឺមុនពេលមានភ្លៀងធ្លាក់ ពួកគាត់បានលែងគោឲ្យទៅស៊ីស្មៅដូចធម្មតា ដោយមិននឹកស្មានថាជួបរឿងអាក្រក់បែបនេះឡើយ ។ ប្រភពបន្តថា ពេលដែលពួកគាត់លែងគោទៅឲ្យស៊ីស្មៅនៅចំណុចខាងលើ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ថែមទាំងមានលាយខ្យល់ផ្គររន្ទះទៀតផង ។ ឃើញដូច្នោះ ម្នាក់ៗបាននាំរត់មកផ្ទះ ដោយទុកតែគោឲ្យនៅស៊ីស្មៅនៅទីនោះ ។ ពេលម្នាក់ៗទៅដល់ផ្ទះមិនបានប៉ុន្មាននាទីផង ស្រាប់តែលឺសូរសំឡេងរន្ទះយ៉ាងខ្លាំង នៅចំណុចខាងលើ ។ រំពេចនោះ គ្រប់គ្នាបានរត់ចេញទៅមើល ស្រាប់តែឃើញគោរបស់ខ្លួន ត្រូវរន្ទះបាញ់ងាប់អស់ទៅហើយ ។ ក្រុមម្ចាស់គោបានលើកឡើងថា នេះពិតជាសំណាងហើយ ដែលពួកគាត់ចេះនាំគ្នារត់ទៅដល់ផ្ទះទាន់ពេលវេលា បើនៅជ្រកក្រោមដើមឈើក្បែរនោះ ម្លេះមច្ចុរាជធម្មជាតិផ្តាច់យកសង្ខាររបស់ពួកគាត់ដូចគោ ជាក់ជាមិនខានឡើយ ។
ក្រោយពីរន្ទះបានបាញ់ងាប់គោរបស់ប្រជាពលរដ្ឋអស់ចំនួន០៥ក្បាលរួចមក ក្រុមម្ចាស់គោបានរាយការណ៍ទៅមេភូមិ និងសមត្ថកិច្ច ហើយដឹកយកគោរបស់ខ្លួនទៅផ្ទះរៀងៗខ្លួន ព្រោះបើទុកយូរខ្លាចហើមសាច់ធ្វើម្ហូបអត់កើត ៕ (ប្រភព៖ កោះសន្តិភាព)

គេហទំព័ររបស់ស្ថាប័នផ្សេងៗ
   ការិយាល័យនៃទីស្តីការគណៈរដ្ឋមន្ត្រី    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ    ក្រសួង​សុខាភិបាល    ក្រសួងធនធានទឹក និងឧត្តុនិយម    ក្រសួងអភិវឌ្ឍន៍ជនបទ    ក្រសួងមហាផ្ទៃ    ក្រសួងអប់រំ យុវជន និងកីឡា    ក្រសួងសាធារណៈការ និងដឹកជញ្ជូន    ក្រសួងបរិស្ថាន    ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់    ក្រសួងពាណិជ្ជកម្ម    ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ    ក្រសួងការពារជាតិ    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ    ក្រសួង​ឧស្សាហកម្ម​រ៉ែ និងថាមពល    ក្រសួងព័ត៌​មាន    ក្រសួង​យុ​ត្ដិ​ធម៌    ក្រសួងការងារ​ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ    ក្រសួងផែនការ    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍    ក្រសួងធម្មការ និងសាសនា    ក្រសួងទេសចរណ៍    ក្រសួងកិច្ចការនារី    ក្រសួងមុខងារសាធារណៈ