ព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី ១៣ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (13th AMMDM) និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៤ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមបរិច្ចាគថវិកា ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន កិច្ចប្រជុំបូកសរុបការងាររយៈពេល ១ឆ្នាំដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា លើវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងធនធានទឹក៖ កម្ពុជាចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣១ ខែសីហានេះ មានភ្លៀងធ្លាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស និងមានកម្រិតកម្ពស់ខ្ពស់ ពិធីប្រកាស ប្រធានកិត្តិយស គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ
កងកម្លាំងអន្តរាគមន៍បានរៀបចំសម្ភារៈជួយសង្គ្រោះ និងរថយន្ត ដើម្បីត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងមហន្តរាយធម្មជាតិផ្សេងៗ
ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការស្ដីទី កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញត្រួតពិនិត្យ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនកងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ តាមបទបញ្ជាថ្នាក់លើ។ មេបញ្ជាការស្ដីទី កងពល បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ រៀងរាល់ឆ្នាំតែងតែរងគ្រោះដោយទឹកជំនន់ ចាំបាច់ត្រូវការកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានក្នុងស្មារតីរួមគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ វរសេនីយ៍ឯក ប៉ែន សុគន្ធ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលបានប្រុងប្រៀប កងកម្លាំង មធ្យោបាយ និងសម្ភារ តាមផែនការ ត្រៀម២៤ម៉ោងលើ២៤ម៉ោង រង់ចាំអនុវត្តបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕ រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ  

រដ្ឋបាលខេត្តក្រចេះ ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយក្រោមប្រធានបទ “ផ្លាស់ប្តូរការផ្តោតលើការឆ្លើយតបទៅការអនុវត្តអភិក្រមសកម្មភាពមុនគ្រោះអាសន្ន និងកាកសាងភាពធន់” និងកម្មវិធីផ្សព្វផ្សាយប្រព័ន្ធ១២៩៤
ថ្ងៃច័ន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣

រដ្ឋបាលខេត្តក្រចេះ ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយក្រោមប្រធានបទ “ផ្លាស់ប្តូរការផ្តោតលើការឆ្លើយតបទៅការអនុវត្តអភិក្រមសកម្មភាពមុនគ្រោះអាសន្ន និងកាកសាងភាពធន់” និងកម្មវិធីផ្សព្វផ្សាយប្រព័ន្ធ១២៩៤   ព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្តម ប្រាក់ គឹមហុង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញជាអធិបតីក្នុង ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ “ផ្លាស់ប្តូរការផ្តោតលើការឆ្លើយតបទៅការអនុវត្តអភិក្រមសកម្មភាពមុនគ្រោះអាសន្ន និងកាកសាងភាពធន់” និងកម្មវិធីផ្សព្វផ្សាយដង្ហែរក្បួនយុទ្ធនាការជាសាធារណៈ ដើម្បីបង្ហាញពីការចូលរួមលើកកម្ពស់ការយល់ដឹងជាសាធារណៈ ស្តីពីផលប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ១២៩៤ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលរៀបចំឡើងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ និងគាំទ្របច្ចេកទេសដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។   ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក-លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តស្រុកក្រុង មន្ត្រីលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អង្គការដៃគូពាក់ព័ន្ធ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅសាលមហោស្រពខេត្ត និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។ គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា ! យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីភាពងាយរងគ្រោះនៃមុខសញ្ញាគ្រោះថ្នាក់ដែលបណ្តាលមកពីអាកាសធាតុ និងការវិភាគហានិភ័យនៅកម្ពុជា
ថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣

្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ   បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីភាពងាយរងគ្រោះនៃមុខសញ្ញាគ្រោះថ្នាក់ដែលបណ្តាលមកពីអាកាសធាតុ និងការវិភាគហានិភ័យនៅកម្ពុជា ។ សិក្ខាសាលានេះមានការចូលរួមពី តំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល និងអង្គការដៃគូរ ពាក់ព័ន្ធ នៅសណ្ឋាគារ SUN & MOON រាជធានីភ្នំពេញ។ សូមជម្រាបថា ក្រោមកិច្ចសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន រៀបចំសិក្ខាសាលានេះឡើងក្នុង គោលបំណង លើកកម្ពស់ការប្រើប្រាស់ការកំណត់គោលដៅផ្អែកលើភស្តុតាងនៅក្នុង DRM និងគាំពារសង្គម ដែលឆ្លើយតបនឹងគ្រោះមហន្តរាយ នៅកម្ពុជា (SRSP) ។  សិក្ខាសាលានេះនឹងបម្រើជាវេទិកាមួយសម្រាប់ភាគីពាក់ព័ន្ធដើម្បីពិភាក្សា និងផ្តល់ធាតុចូលចំពោះភាពងាយរងគ្រោះនៃគ្រោះថ្នាក់អាកាសធាតុ និងការវិភាគហានិភ័យផងដែរ៕  

វេទិកាអាស៊ាន ចិន ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់សុវត្ថិភាពការងារ នៅទីក្រុងណាននីង នៃសាធារណៈរដ្ឋប្រជាមានិតចិន
ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣

(ណាននីង)៖ នៅថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៣ ដោយទទួលបានការអនុញ្ញាតិពី ឯកឧត្តម អគ្គលេខាធិការ  ក្រុមការងាររបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហន្តរាយ បានដឹកនាំគណៈប្រតិភូ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តចំនួន៤ រួមមាន ខេត្តព្រះស៊ីហនុ, ខេត្តកែប, ខេត្តកំពត និងខេត្តត្បូងឃ្មុំ ចូលរួមក្នុងវេទិកាអាស៊ាន ចិន ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់សុវត្ថិភាពការងារ ដែលរៀបចំឡើងចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងណាននីង នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនោះផងដែរដោយមានការសម្របសម្រួលពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏មានការចុះអនុស្សរណៈយោគយល់រវាងទីក្រុងណាននីង តំបន់ស្វ័យតក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយខេត្តចំនួន២ របស់ព្រះរាជាណាចក្រកម្ពុជា  ស្តីពី “ការពង្រឹងភាពជាដៃគូពីទីក្រុងមួយទៅទីក្រុងសម្រាប់ការគ្រប់គ្រងគ្រោះអាសន្ន និងការអភិវឌ្ឍភាពធន់ទីក្រុង” រវាង ខេត្តព្រះស៊ីហនុ និងខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ក្រុងប៉ីហៃ តំបន់ស្វ័យតក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ផងដែរ។ ការចុះហត្ថលេខាខាងលើ ធ្វើឡើងដោយប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តទាំងពីរ (ព្រះស៊ីហនុ  និង កែប) គួរបញ្ជាក់ផងដែរថា អនុស្សរណៈយោគយល់ នេះផ្តោតជាសំខាន់   ដើម្បីរួមបញ្ចូលកិច្ចសហការក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន និងការអភិវឌ្ឍភាពធន់ទីក្រុង ដោយផ្តោតលើការចែករំលែក និងផ្លាស់ប្តូរចំណេះដឹង នវានុវត្តន៍បច្ចេកវិទ្យា សមត្ថភាព និងធនធាន។  ជាមួយគ្នានេះបន្ទាប់ពីសិក្ខាសាលាភាពជាដៃគូ "ទីក្រុងនិងទីក្រុង" ភាគីនានាបានបង្កើតក្រុមការងារ ដើម្បីធ្វើកិច្ចការលម្អិតបន្ថែមអំពីផ្នែកនៃកិច្ចសហប្រតិបត្តិការ។

Morocco earthquake death toll rises to over 2,000
ថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣

Abdellatif Ait Bella, who was injured in the earthquake that destroyed his home, lies on the ground next to his wife Saida Bodchich, as they prepare to spend a second night in the open air, in the village of Tansghart in the Asni area, Morocco, Sep 9, 2023. (Photo: REUTERS/Abdelhak Balhaki) Date: 10 Sep 2023 Source: cna AMIZMIZ: Moroccan earthquake survivors huddled for a night in the open on the High Atlas Mountains on Saturday (Sep 9), a day after the country's deadliest quake in more than six decades killed more than 2,000 people and laid waste to villages. Neighbours were still searching for survivors buried on the slopes, where houses of mud brick, stone and rough wood were cracked open and mosque minarets toppled by the quake that struck late on Friday. The historic old city of Marrakech also suffered extensive damage. The Interior Ministry said 2,012 people had been killed and 2,059 injured, including 1,404 in critical condition. The US Geological Survey said the quake had a magnitude of 6.8 with an epicentre some 72km southwest of Marrakech. In the village of Amizmiz near the epicentre, rescue workers picked through rubble with their bare hands. Fallen masonry blocked narrow streets. Outside a hospital, around 10 bodies lay covered in blankets as grieving relatives stood nearby. "When I felt the earth shaking beneath my feet and the house leaning, I rushed to get my kids out. But my neighbours couldn’t," said Mohamed Azaw. "Unfortunately no one was found alive in that family. The father and son were found dead and they are still looking for the mother and the daughter." Rescuers stood atop the pancaked floors of one building in Amizmiz, bits of carpet and furniture protruding from the rubble. A long queue formed outside the only open shop as people sought supplies. Underlining the challenges facing rescuers, fallen boulders blocked a road from Amizmiz to a nearby village. Rescuers carry a search operation following a powerful earthquake, in Amizmiz, in Morocco, Sep 9, 2023. (Photo: Reuters/Abdelhak Balhaki) Nearly all the houses in the area of Asni, some 40 km south of Marrakech, were damaged, and villagers were preparing to spend the night outside. Food was in short supply as roofs had collapsed on kitchens, said villager Mohamed Ouhammo. Montasir Itri, a resident of Asni, said the search was on for survivors. "Our neighbours are under the rubble and people are working hard to rescue them using available means in the village," he said. The village of Tansghart in the Ansi area, on the side of a valley where the road from Marrakech rises up into the High Atlas, was the worst hit of any Reuters saw. Its once-pretty houses, clinging to a steep hillside, were cracked open by the shaking ground. Those still standing were missing chunks of wall or plaster. Two mosque minarets had fallen. Abdellatif Ait Bella, a labourer, lay on the ground, barely able to move or speak, his head bandaged from wounds caused by falling debris. "We have no house to take him to and have had no food since yesterday," said his wife Saida Bodchich, fearing for the future of their family of six with their sole breadwinner so badly hurt. "We can rely on nobody but God." A view shows a house, damaged in an earthquake, that belongs to Saida Bodchich and her husband Abdellatif Ait Bella, who was injured in the earthquake, in the village of Tansghart in the Asni area, following a powerful earthquake in Morocco, Sep 9, 2023. (Photo: REUTERS/Abdelhak Balhaki) A view shows a damaged room, following a powerful earthquake, in the village of Tansghart in the Asni area, Morocco, Sep 9, 2023. (Photo: REUTERS/Abdelhak Balhaki) The village is already mourning 10 deaths including two teenage girls, an inhabitant said. Tremors were felt as far away as Huelva and Jaen in southern Spain. The World Health Organization said more than 300,000 people were affected in Marrakech and surrounding areas. RUNNING FOR SHELTER Street camera footage in Marrakech showed the moment the earth began to shake, as men suddenly looked around and jumped up, and others ran for shelter into an alleyway and then fled as dust and debris tumbled around them. In the heart of the old city, a UNESCO World Heritage site, a mosque minaret had fallen in Jemaa al-Fna Square. Some houses in the tightly packed old city collapsed and people used their hands to remove debris while they waited for heavy equipment, said resident Id Waaziz Hassan. Morocco declared three days of national mourning, during which the national flag will be flown at half staff throughout the country, the royal court said on Saturday.

ក្រុមមន្រ្ដីរដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូង បានព្រមានព្យុះសង្ឃរា ហ៊ីលឡារី អាចបង្កអោយមានទឹកជំនន់ និងដាច់ចរន្ដអគ្គីសនី
ថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣

ក្រុមមន្រ្ដីរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក កាលពីថ្ងសៅរ៍ បានព្រមានអ្នកស្រុកថា ព្យុះសង្ឃរា ហ៊ីឡារីដែលកំពុងធ្វើដំណើរមកជិតដល់ដល់នេះ នឹងបង្កឲ្យមានទឹកជំនន់ និងការដាច់ចរន្ដអគ្គីសនី នៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង ខណៈដែលកំពុងទទូចឲ្យអ្នកស្រុកនីរដ្ឋកាលីហ្វ័រនីញ៉ា បង្កើនការប្រុងប្រយ័ត្ន និងជម្លៀសខ្លួនចេញ ប្រសិនពួកគេតម្រូវឲ្យអនុវត្តន៍។ មជ្ឈមណ្ឌលព្យុះជាតិឬ(NHC) បាននិយាយថា ព្យុះនេះ បានចុះខ្សោយវិញនៅដំណើរផ្លូវរបស់វា​ទៅកាន់​ឆ្នេរសមុទ្រកណ្ដាលភាគខាងលិចឧបទ្វិបនៅល្ងាចនេះ។ គេបានព្យាករណ៍ថា ព្យុះនេះ នឹងអាចបាត់បង់កំលាំងច្រើនថែមទៀត ហើយនិងបង្វែរទៅជាព្យុះត្រូពិកមួយ ខណះដែលវាធ្វើដំណើរឆ្ពោះទៅ រដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូងនៅក្នុងអំឡុងពេលថ្ងៃ ​និងពេលល្ងាចនៅថ្ងៃអាទិត្យនេះ។ ដោយយោងទៅលើ កំពស់ទឹកភ្លៀង ត្រូវគេរំពឹងថាអាចឡើង១០សង់ទីម៉ែត្រ នៅតំបន់មួយចំនួននៃរដ្ឋបាចា កាលីហ្វ័រនីញ៉ា និងរដ្ឋកាលីហ្វ័រនីញ៉ានោះ មជ្ឈមណ្ឌុលខ្យល់ព្យុះជាតិបាននិយាយថា ប៉ុន្ដែភ្លៀងធ្លាក់ដ៏មានគ្រោះថ្នាក់នេះ នៅតែចោទជាការព្រួយបារម្ភដ៏ធំនៅឡើយ។អត្ថបទ  មករា (Makara)

ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីអណ្តូងរ៉ែថ្មយក់នៅមីយ៉ាន់ម៉ា កើនឡើងដល់៣១នាក់
ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣

មីយ៉ាន់ម៉ា៖ ក្រុមបុគ្គលិកសង្គ្រោះបន្ទាន់បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន៣១នាក់ ខណៈដែលមនុស្ស៨នាក់នៅតែបន្តបាត់ខ្លួន បន្ទាប់ពីបំណាក់ដីនៅឯអណ្តូងរ៉ែថ្មយក់ ដែលមិនអាចគ្រប់គ្រងបាន នៅក្នុងតំបន់ដាច់ស្រយាលនៃសហភាពមីយ៉ាន់ម៉ា។  មីយ៉ាន់ម៉ា បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបំណាក់ដីបានកើតឡើងកាលពីថ្ងៃអាទិត្យនៅខាងក្រៅទីប្រជុំជន Hpakant ភាគខាងជើងនៃរដ្ឋ Kachin។ ការជីកយករ៉ែថ្មយក់ នៅក្នុងសហភាពមីយ៉ាន់ម៉ា គឺជាអាជីវកម្មដែលរកកម្រៃបានមួយប្រភេទ ប៉ុន្តែឧស្សាហកម្មដែលមិនមានការគ្រប់គ្រងនេះ ត្រូវបានរងគ្រោះដោយការស្លាប់របស់កម្មករជាញឹកញាប់ រួមទាំងអ្នកស្លាប់ច្រើនជាង១៧០នាក់នៅក្នុងតំបន់ដូចគ្នា បន្ទាប់ពីបំណាក់ដីកាលពីឆ្នាំ២០២០ផងដែរ។ យោងតាមក្រុមអ្នកជួយសង្គ្រោះបានឱ្យដឹងថា គំនរអាចម៍ដីដ៏ធំដែលមានកំពស់ប្រហែល១៥០ម៉ែត្រ ទៅ១៨០ម៉ែត្រ (៥០០ហ្វីត ទៅ៦០០ហ្វីត) ដែលបន្សល់ទុកដោយការជីកយករ៉ែ ត្រូវបានបន្ធូរដោយភ្លៀងធ្លាក់ខ្លាំង ហើយក៏បានបាក់ទៅជាបំណាក់ដី។ ប្រតិបត្តិការរបស់អណ្តូងរ៉ែត្រូវបានផ្អាកនៅរដូវវស្សា ប៉ុន្តែអ្នកដែលជាប់នៅក្នុងបំណាក់ដីនេះ ត្រូវបានគេជឿថាជាអ្នកស្រុក ដែលដើរស្វែងរកថ្មយក់នៅទីនោះ ដោយសង្ឃឹមថានឹងរកឃើញរបស់មានតម្លៃនៅក្នុងភក់៕

ព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី ១៣ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (13th AMMDM) និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៤ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤

(ប្រទេសប្រ៊ុយណេ)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី ១២ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (12th AMMDM) និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានប្រទេសប្រ៊ុយណេជាប្រធាន និងព្រះរាជាណាចក្រកម្ពុជាជាអនុប្រធាន ដែលរៀបចំឡើងនៅទីក្រុងបាន់ដាសេរ៉ី បេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូស្សាឡាម។ ក្នុងនោះក៏មានកិច្ចប្រជុំជាមួយដៃគូរអាស៊ានរួមមានដូចជា៖ ១-កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកចិន លើកទី៤ ២-កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកជប៉ុន លើកទី៤ ៣-កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកសាធារណៈរដ្ឋកូរ៉េ លើកទី៣។ កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់ឆ្នាំ២០២៤ នាពេលនេះបានបំផុសគំនិត លើប្រធានបទ ការកសាងភាពធន់អាស៊ាន តាមរយៈការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ ប្រកបដោយ ចីរភាព និងបរិយាប័ន្ន ។ ក្នុងនាមជាអនុប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ជូនអង្គប្រជុំថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញ នូវកម្មវិធីនយោបាយ គោលដៅជាយុទ្ធសាស្ត្រ និងវិធានការ របស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈម ដោយការចូលរួម ជាមួយនឹងការឆ្លើយតប យ៉ាងទូលំទូលាយ នៅថ្នាក់ជាតិ តំបន់ និងពិភពលោក ចំពោះផលប៉ះពាល់ នៃគ្រោះមហន្តរាយ ការប្រែប្រួល អាកាសធាតុ និងឈានទៅសម្រេចបាននូវ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមិនទុក នរណាម្នាក់ចោលជាដាច់ខាត។ ជាមួយគ្នានេះកម្ពុជាសូមគាំទ្រចំពោះការអនុម័តលើសេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការកសាងភាពធន់អាស៊ាន តាមរយៈការស្តារឡើងវិញ បន្ទាប់ពីគ្រោះ មហន្តរាយ ប្រកបដោយចីរភាព និងបរិយាប័ន្ន ដោយបានបញ្ជាក់អំពីតម្រូវការ ក្នុងការអភិវឌ្ឍ អភិក្រមយ៉ាងសកម្ម នៅក្នុងដំណើរការនៃការស្តារឡើងវិញ ប្រកបដោយបរិយាប័ន្ន ដោយផ្តោត លើយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង និងការផ្លាស់ប្តូរគំរូ ដែលផ្តល់អាទិភាព ដល់ការកសាងសង្គម ប្រកបដោយភាពធន់ ដើម្បីធានាបាននូវសុវត្ថិភាព និងអនាគតកាន់តែរីកចម្រើន សម្រាប់អាស៊ាន ក៏ដូចជា សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការរំលឹកខួបលើកទី២០ នៃរលកយក្ស ស៊ូណាមិ នៅមហាសមុទ្រឥណ្ឌា ដោយបានកំណត់ជាការរំលឹក និងជានិច្ចជាកាល អំពីការ ចែករំលែកភាពងាយរងគ្រោះ និងការប្តេជ្ញាចិត្ត ក្នុងការការពារ សហគមន៍ និងប្រជាជន របស់យើង និងកសាងអនាគត ប្រកបដោយសុវត្ថិភាព សម្រាប់ទាំងអស់គ្នា ដែលបានប្រកាស ជាផ្លូវការ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១២ នាពេលនេះ នឹងសូមអបអរសាទរ ចំពោះការអនុម័តលើសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន សម្រាប់ សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤ បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តក្របខ័ណ្ឌការងារសេនដោយ ឆ្នាំ២០១៥-២០៣០ ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការអនុវត្តកម្មវិធីការងារ ឆ្នាំ២០២១-២០២៥ នៃកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើការឆ្លើយតប សង្គ្រោះបន្ទាន់ (អាត់មែរ) ក្នុងគោលបំណងពង្រឹងបន្ថែមទៀត លើការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងការកសាងភាពធន់ នឹងគ្រោះមហន្តរាយ នៅតំបន់អាស៊ាន។ សូមបញ្ជាក់ផងដែរថាព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាប្រធានក្នុងកិច្ចប្រជុំសំខាន់ៗរួមមាន៖ ១. កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៦ (46th ACDM)  ២. កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧(47th ACDM) និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី ១៣ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (13th AMMDM) និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៤ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២៥ ខាងមុខ។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមបរិច្ចាគថវិកា ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤

(ភ្នំពេញ)៖ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានបរិច្ចាគថវិកាចំនួន ១៤,០២៤.៦០២រៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

កិច្ចប្រជុំបូកសរុបការងាររយៈពេល ១ឆ្នាំដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា លើវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ
ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសាលប្រជុំ គ.ជ.គ.ម. នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងាររយៈពេល ១ឆ្នាំដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា លើវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ។ កិច្ចប្រជុំនាពេលនេះ មានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង, ទីប្រឹក្សា , ព្រមទាំងលោក លោកស្រីជា ប្រធាននាយកដ្ឋាន  អនុប្រធាននាយកដ្ឋាន និងមន្ត្រី គ.ជ.គ.ម.។ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោករដ្ឋមន្ត្រីបានឱ្យដឹងថា គិតមកដល់ពេលនេះគឺគម្រប់រយៈពេល ១ឆ្នាំ នៃការចូលកាន់តំណែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ហើយដែលបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និង«កម្មវិធីនយោបាយ» របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា សម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់វិស័យអាទិភាពគន្លឹះចំនួន ៥គឺ៖ មនុស្យ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកំណត់នូវចក្ខុវិស័យសម្រាប់ការដឹកនាំ និងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រត្រឹមត្រូវច្បាស់លាស់សម្រាប់អនុវត្ត ដោយបានកំណត់នូវអាទិភាពការងារ និងបានរៀបចំជាផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងមានវិធានការដោះស្រាយច្បាស់លាស់លើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ ដើដើម្បីពង្រឹងសមត្ថភាព និងការត្រៀមលក្ខណៈសម្រាប់ជួយប្រជាជន ដែលត្រូវជួបគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបណ្តារាជធានី-ខេត្ត បានធ្វើឱ្យដំណើរការការងារមានភាពរស់រវើកប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេស ការងារសម្របសម្រួល ជាមួយក្រសួងស្ថាប័នជំនាញ និងឆ្លើយតបភ្លាមៗ ចំពោះបញ្ហាសង្គ្រោះគ្រោះមហន្តរាយដែលកើនមានកន្លងមក។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា លទ្ធផលការងារដែលសម្រេចបានរយៈពេល ១ឆ្នាំនេះនឹងក្លាយជាកម្លាំងចលករជំរុញការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាដៃគូអភិវឌ្ឍន៍ សំដៅរួមចំណែកដល់ការអនុវត្តឱ្យបានជោគជ័យលើការងារ​កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ៕

ក្រសួងធនធានទឹក៖ កម្ពុជាចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣១ ខែសីហានេះ មានភ្លៀងធ្លាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស និងមានកម្រិតកម្ពស់ខ្ពស់
ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅរសៀលនេះបាន ជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះថា ស្ថានភាពខាងលើនេះនឹងបណ្តាលឱ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស និងមានកម្រិតកម្ពស់ខ្ពស់។ ក្រសួងបញ្ជាក់ថា យោងតាមស្ថានភាពវិវត្តនៃធាតុអាកាសនៅក្នុងតំបន់ ជ្រលងសម្ពាធទាបមួយនឹងគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ហើយទន្ទឹមនឹងនេះ ខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman និងឈូងសមុទ្រថៃនឹងបង្កើនឥទ្ធិពលខ្លាំងមកលើ ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា៖ ស្ថានភាពខាងលើនេះនឹងបណ្តាលឱ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស និងមានកម្រិតកម្ពស់ខ្ពស់ជាង មធ្យមភាគច្រើនឆ្នាំនៅតំបន់មួយចំនួនរួមមាន តំបន់វាលទំនាប ខ្ពង់រាប មាត់សមុទ្រ ជួរភ្នំ និងតំបន់ភ្នំ។ ក្នុងនោះនៅតំបន់វាលទំនាបមានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ។ តំបន់ខ្ពង់រាបមានខេត្ត កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ។ តំបន់មាត់សមុទ្រមានខេត្ត កោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ។ រលកសមុទ្រមាន កម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងមធ្យមអតិបរមា ២,៥០ម៉ែត្រ។ សេចក្តីដូចបានជម្រាបជូនខាងលើ ក្រសួងណែនាំដល់សាធារណជនមេត្តាយកចិត្តទុក​ដាក់​ប្រុងប្រយ័ត្នខ្ពស់ ​ជាពិសេសតាមបណ្តាខេត្តដែលបានជម្រាបជូន ​អំពីស្ថានភាពធាតុអាកាសដូចជា ផ្គរន្ទះ ខ្យល់កន្ត្រាក់ ភ្លៀងខ្លាំង ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បី​ជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕  

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤
ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលកាន់តែខ្សោយមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្សោយ។ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ៖* សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖* សីតុណ្ហភាពអប្បបរមាពី១៩-២៣°C សីតុណ្ហភាពអតិបរមាពី៣២-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី* ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមា ពី១៩-២០°C។ ៣-តំបន់មាត់សមុទ្រ ៖* សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី* រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ៕  

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី១៨ ខែតុលានេះ !
ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែងទី២៖ ទន្លេមេគង្គ-ក្រចេះទី៣៖ ទន្លេមេគង្គ-កំពង់ចាមទី៤៖ ទន្លេបាសាក់-ចតុមុខទី៥៖ ទន្លេមេគង្គ-អ្នកលឿងទី៦៖ ទន្លេបាសាក់-កោះខែលទី៧៖ ទន្លេសាប-ព្រែកក្តាមនិងទី៨៖ ទន្លេសាប-កំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖