១. ប្រទេសកម្ពុជាជួបប្រទះគ្រោះរាំងស្ងួតនិងទឹកជំនន់ដែលបណ្តាលឱ្យប៉ះពាល់ដល់ប្រជាជនក្រីក្រជារៀងរាល់ឆ្នាំ។ នៅឆ្នាំ ២០០៩ ខ្យល់ព្យុះកេតសាណាបានរងផលប៉ះពាល់ចំនួន ១១ ក្នុង ២៤ ខេត្ត និង បណ្តាលឱ្យខូចខាតសរុប ៣៩ លានដុល្លារ ។ នៅឆ្នាំ ២០១១ ប្រទេសកម្ពុជាបានទទួលនូវភ្លៀងយ៉ាងច្រើន និងយូរដែលបណ្តាលឱ្យមានទឹកជំនន់មិនធ្លាប់មានពីមុនមកនៅក្នុងខេត្តចំនួន ១៨ ។ ទឹកជំនន់បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសហគមន៍ជាច្រើនដែល       បណ្តាលឱ្យមានមនុស្សស្លាប់ ២៥០ នាក់, ខូចខាត ៦២៥ លានដុល្លារ និងប៉ះពាល់ដល់មនុស្សជាង ១,៥ លាននាក់ ។ នៅក្នុងឆ្នាំ 2013 ខេត្តចំនួន ២០ ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ដ៏ធំដែល   បណ្តាលឱ្យមនុស្សស្លាប់ ១៦៨ នាក់ដោយមានការខាតបង់ប្រហែល ៣៥៦ លានដុល្លារដែលប៉ះពាល់ដល់ប្រជាជនប្រហែល ១,៧ លាននាក់ ។

ខណៈដែលស្ថានភាពអាកាសធាតុសកលបន្តផ្លាស់ប្តូរ ប្រទេសកម្ពុជានឹងជួបប្រទះគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតដែលមិនអាចទាយទុកជាមុនបានដែលអាចប៉ះពាល់ដល់សមត្ថភាព និងធនធានដែលមានកំណត់របស់ប្រទេសនេះ។

២. ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃគ្រោះមហន្តរាយ (ដែលជាផ្នែកមួយដោយការប្រែប្រួលអាកាសធាតុ) និងតម្រូវការសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានធ្វើការសិក្សាលើការវាយតម្លៃស្ថាប័ន និងការវាយតម្លៃសមត្ថភាពគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដែលត្រូវបានផ្តល់ហិរញ្ញប្បទាន និងផលិតតាមរយៈគម្រោងស្តារឡើងវិញ និងឆ្លើយតបជាបន្ទាន់នៃគ្រោះមហន្តរាយទឹកជំនន់ដែលផ្តល់ដោយកម្ចីធនាគារអភិវឌ្ឍន៍អាស៊ីលេខ  ADB Loan 2852/Grant 0285 - CAM ។ ការសិក្សានេះត្រូវបានបញ្ចប់នៅខែមីនាឆ្នាំ ២០១៣ ។

៣. ផ្អែកលើលទ្ធផលនៃការសិក្សានោះ រាជរដ្ឋាភិបាលកម្ពុជា (RGC) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកំណត់កញ្ចប់ជំនួយដែលត្រូវបានគាំទ្រតាមរយៈហិរញ្ញប្បទានឥតសំណងពីមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) និងរួមបញ្ចូលទាំង : (១) ជំនួយបច្ចេកទេសសំរាប់ការអភិវឌ្ឍសមត្ថភាព CDTA 8669-CAM: ពង្រឹងការសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយ (អនុម័តនៅថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០១៤ សម្រាប់ទឹកប្រាក់ ២ លានដុល្លារដែលត្រូវបានគេហៅថាគម្រោងជំនួយបច្ចេកទេស) ដើម្បីជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការគាំទ្រដល់សមត្ថភាពស្ថាប័ន និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអោយមាននិរន្តរភាពសម្រាប់ការត្រៀមរៀបចំ និងឆ្លើយតបគ្រោះមហន្តរាយ និងជំនួយឥតសំណង 9178-CAM: ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយតាមសហគមន៍ (អនុម័តនៅថ្ងៃទី ០៣ ខែតុលាឆ្នាំ ២០១៤ ក្នុងតំលៃ ២,៥ លានដុល្លារដែលត្រូវបានគេហៅថាជំនួយ) ដើម្បីលើកកម្ពស់សមត្ថភាពគ្រប់គ្រងនិងឆ្លើយតបគ្រោះមហន្តរាយនៅថ្នាក់ស្រុកនិងឃុំក្នុងការដោះស្រាយគ្រោះមហន្តរាយធម្មជាតិ ។ ភ្នាក់ងារប្រតិបត្តិសម្រាប់គម្រោងជំនួយបច្ចេកទេស និងជំនួយឥតសំណងគឺគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និងភ្នាក់ងារអនុវត្តសម្រាប់គម្រោងជំនួយបច្ចេកទេសគឺនាយកដ្ឋានទំាងអស់នៅក្នុងលេខាធិការដ្ឋាន គ.ជ.គ.ម. និងសម្រាប់គម្រោងជំនួយឥតសំណងគឺ ជំនួយឥតសំណង និងលេខាធិការដ្ឋាន គ.ជ.អ.ប. ។

៤.  CDTA 8669-CAM: ការពង្រឹងការសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយកំពុងត្រូវបាន     អនុវត្តដោយមានការសម្របសម្រួលជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) 9178-CAM: ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយតាមសហគមន៍ដែលផ្តោតលើការកែលំអការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ (DRM) និងសមត្ថភាពឆ្លើយតបនៅតាមស្រុកនិងខេត្ត ឃុំដើម្បីដោះស្រាយគ្រោះមហន្តរាយធម្មជាតិ។

២.  គម្រោងជំនួយបច្ចេកទេស និងជំនួយឥតសំណង

គម្រោងជំនួយបច្ចេកទេស និងជំនួយឥតសំណងត្រូវបានបង្កើតឡើងដើម្បីធ្វើការងារប្រកបដោយសុខដុមរមនាក្នុងការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា។ គម្រោងជំនួយបច្ចេកទេសផ្តោតលើកម្រិតថ្នាក់ជាតិ និងថ្នាក់ខេត្ត ខណៈគម្រោងជំនួយឥតសំណងមានការយកចិត្តទុកដាក់នៅថ្នាក់ស្រុកនិងឃុំ។

 

 

 

 

 

 

 

 

 

សកម្មភាពគំរោង៖

     ១. ប្រពន្ឋ័ប្រមូល និងចែករំលែកចំណេះដឹង

     ២. បញ្ជីសកម្មភាពហិរញ្ញវត្ថុ 

     ៣. បញ្ជីសកម្មភាពលទ្ធកម្ម