- រៀបចំនិងដាក់អោយដំណើរការ នយោបាយអភិវិឌ្ឍន៍វិស័យកសិកម្ម
- ក្នុងគោលបំណងកែលំអកំរិតជីវភាពរស់នៅ របស់ប្រជាជនរដ្ឋ
- ចូលរួមក្នុងការរៀបចំគោលនយោបាយកែទំរង់ និងប្រើប្រាស់ដីធី្ល
- តំរង់ទិស និងធ្វើផែនការ អភិវឌ្ឍន៍វិស័យកសិកម្មគ្រប់ផ្នែក
- សំរបសំរួល តាមដាន និងវាយតំលៃ លើការអនុវត្តនយោបាយ និងសកម្មភាពអភិវឌ្ឍន៍កសិកម្ម
- តាមដានការវិវត្តន៍នៃធនធានធម្មជាតិ របស់វិស័យកសិកម្ម និងសំរួលដល់ការធ្វើអាជីវកម្មធនធានធម្មជាតិទាំងនោះ
- ដើម្បីបំពេញតំរូវការរបស់ប្រទេសជាតិ និងគោរពលំនឹងអេកូឡូស៊ី
- កំណត់បទប្បញ្ញត្តិ ក្នុងការគ្រប់គ្រង ថែរក្សា
- ការពារធនធានធម្មជាតិរបស់វិស័យកសិកម្ម និងតាមដានការអនុវត្ត
- វាយតំលៃ និងបណ្តុះបណ្តាលធនធានមនុស្ស សំរាប់ចូលរួមក្នុងការអភិវឌ្ឍន៍កសិកម្មដោយលើកកំពស់កំរិត យល់ដឹងបចេ្ចកទេស និងបង្កលក្ខណៈប្រើប្រាស់ធនធាននេះអោយមានប្រសិទ្ធភាព
- ផ្តល់ការគាំទ្រ និងការណែនាំបច្ចេកទេសជាចាំបាច់ដល់កសិករ ដើម្បីកែលំអផលិតកម្មនិងផលិតភាពកសិកម្ម
- កំណត់គោលការណ៍ និងតាមដានការអនុវត្ត លើកកំពស់និងកែលំអដំណើរប្រព្រឹត្តទៅរបស់អង្គការវិជ្ជាជីវៈ សមាគមនានាដែលពាក់ព័ន្ធនិងវិស័យកសិកម្ម
- សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយអំពីវិទ្យាសាស្រ្តបច្ចេកទេស និងសេដ្ឋកិច្ចក្នុងវិស័យកសិកម្មគ្រប់ផែ្នក
- ណែនាំការងារអភិវឌ្ឍន៍ដី និងការកែលំអគុណភាពដី និងប្រើប្រាស់ដីកសិកម្មពូជរុក្ខជាតិ
- ពូជសត្វ ជីគីមី និងថ្នាំកសិកម្មអោយបានសម្តស្រមទៅតាមលក្ខណៈភូមិសាស្រ្តអាកាសធាតុរបស់តំបន់ ដើម្បីធានាបានទិន្នផលខ្ពស់ និងរក្សាតុល្យភាពបរិស្ថានធម្មជាតិ
- ធ្វើសហការជាតិ និងសហប្រតិបត្តិការជាមួយបរទេស អង្គការអន្តរជាតិអង្គការក្រៅរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ វិស័យកសិកម្មគ្រប់ផ្នែក
- ចូលរួមក្នុងការជំរុញ និងលើកកម្ពស់ ការវិនិយោគ ការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារ