នាយឧត្តមសេនីយ គន់ គីម ដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រការងារចំនួន ៨ ចំនុច ដល់រដ្ឋបាលខេត្ត ឧត្តរមានជ័យសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ ក្នុងកម្មវិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩។

ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣
1 នាក់

នាយឧត្តមសេនីយ គន់ គីម ដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រការងារចំនួន ៨ ចំនុច ដល់រដ្ឋបាលខេត្ត ឧត្តរមានជ័យសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ ក្នុងកម្មវិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងទិសដៅឆ្នាំ២០២០ ដែលប្រព្រឹត្តិទៅនារសៀលថ្ងៃទី ០៣ ខែមិនា ឆ្នាំ ២០២០នេះ ឯកឧត្តមនាយឧត្តម សេនីយ៍ គន់ គីម ប្រធានក្រុម ការងារ រាជរដ្ឋាភិបាល ចុះជួយខេត្ត ឧត្តរមានជ័យ។

 

 

 

 

 

នាយឧត្តមសេនីយ គន់ គីម ដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រការងារចំនួន ៨ ចំនុច ដល់រដ្ឋបាលខេត្ត ឧត្តរមានជ័យសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ ក្នុងកម្មវិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងទិសដៅឆ្នាំ២០២០ ដែលប្រព្រឹត្តិទៅនារសៀលថ្ងៃទី ០៣ ខែមិនា ឆ្នាំ ២០២០នេះ ឯកឧត្តមនាយឧត្តម សេនីយ៍ គន់ គីម ប្រធានក្រុម ការងារ រាជរដ្ឋាភិបាល ចុះជួយខេត្ត ឧត្តរមានជ័យ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញនូវទិសដៅការងារចំនួនប្រាំបីចំនុច៖ ទីមួយ៖ ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ, ទីពីរ៖ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម, ទីបី៖ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងទេសចរណ៍, ទីបួន៖ ការអភិវឌ្ឍទីក្រុង, ទីប្រាំ៖ កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ, ទីប្រាំមួយ៖ ការផ្តល់សេវាសាធារណៈនិងការដោះស្រាយបញ្ហា ប្រឈមនៅមូលដ្ឋាន, ទីប្រាំពីរ៖ ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន, និង ទីប្រាំបី៖ ការពង្រឹងរបៀបរបបការងារ។ ក្រោយពីស្តាប់របាយការណ៍បូកសរុបសន្និបាតរបស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តរួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានពាំនាំនូវការកោតសរសើរ ខ្ពស់ពីសំណាក់ សម្តេចតេជោ សម្តេចក្រឡាហោម និងក្នុងនាម ឯកឧត្តមផ្ទាល់ ចំពោះរដ្ឋបាលខេត្ត ដែលសម្រេចបានសមិទ្ធផលល្អនាឆ្នាំកន្លងមករួមទាំងការងារអតីតយុទ្ធជនផងដែរ។ អនុវត្តតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល​ អំពីការផ្ទេរអំណាចនិងធនធានមក ថ្នាក់ក្រោមជាតិ​ ដូច្នេះក្រុង​ស្រុក-ខណ្ឌ ឃុំ-សង្កាត់  ត្រូវរៀប ចំទំនើបកម្មផែនការអនុវត្តការងារផ្តល់សេវាសាធារណៈនិងដោះស្រាយការ ប្រឈមរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យបានទាន់ពេលវេលា។ ក្នុងការងារគ្រោះមហន្តរាយ ឯកឧត្តមនាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា គណៈ​កម្មធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់ក្រោមជាតិ​ និងថ្នាក់មូលដ្ឋាន​ត្រូវ ណែនាំ​ប្រជាពលរដ្ឋ​ឱ្យចេះសន្សំទឹកទុកសម្រាប់រដូវប្រាំងខាងមុខ ព្រមទាំងយកចិត្តទុកដាក់ត្រៀមរៀបចំនិងពង្រឹងភាពធន់ ជាមុនសម្រាប់នារដូវទឹកជំនន់ខាងមុខនេះ។ គួរបញ្ជាក់ថាក្នុងឆ្នាំ២០១៩នេះ គ្រោះទឹកជំនន់ទឹកភ្លៀងប៉ះពាល់ប្រជា ពលរដ្ឋចំនួន១៦២គ្រួសារ ដំណាំស្រូវ១,៧៣៦.៥ហិចតា ចំការដំឡូងមីចំនួន៤៧៨.៥ ហិចតា។ គ្រោះ រាំងស្ងួតធ្វើឱ្យខូចខាតដំណាំស្រូវចំនួន ៣,៤១៧ ហិចតា។ នៅក្នងសន្និបាត នេះរដ្ឋបាលឃុំ​ សង្កាត់​ និង​ប៉ុស្តិ៍​រដ្ឋបាលជាច្រេីនត្រូវបាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ប្រគល់ប័ណ្ណសសេីរ