របាយការណ៍ស្ថានភាពក្នុងខេត្តមណ្ឌលគិរីរយៈពេល២៤ម៉ោងសម្រាប់ថ្ងៃទី 02.08.2023

ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣
11 នាក់

របាយការណ៍ស្ថានភាពក្នុងខេត្តមណ្ឌលគិរីរយៈពេល២៤ម៉ោងសម្រាប់ថ្ងៃទី 02.08.2023
១/អំពីអាកាសធាតុ
មានភ្លៀងធ្លាក់ពីតិច ទៅមធ្យមដោយកន្លែង

២/ ផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង
 1 ស្រុកកោះញែក
_ឃុំណងឃីឡឹក
ទឹកទន្លេរស្រែពកបានស្រក ២តឹកមកដល់ម៉ោងនេះ
ស្ថានភាពផ្លូវទៅភូមិកោះម្យើល ភូមិស្រែជ្រៃ ភូមិណងឃីឡឹក គឺត្រូវបានជំនន់ទឹកភ្លៀងហូរកាត់ និងខូចខាតផ្លូវមួយចំនួន និងបន្តស្រកចុះ។
_ ឃុំសុខសាន្ត ស្រែសង្គម
_ស្ថានទឹកអូរច្បារពុំមានអ្វីគួរកត់សម្គាល់ឡើយ។
2 ស្រុកកែវសីមា
ស្ថានភាពទឹកបានស្រក់ជាបន្តបន្ទាប់ នៅក្នុងឃុំស្រែខ្ទុម
_ឃុំមេម៉ង់កំពុងបន្តតាមដានទឹកភ្លៀងចំនុចអូរទេ
 3ស្រុកអូររាំង
_ស្ថានភាពផ្លូវ ៧៦Aបន្តប្រែប្រួលបាក់ស្រុត 
_កំលាំងសង្រ្គោះបានកសាងផ្លូវវាងដើម្បីសម្រួលការធ្វើដំណើរ
_ភ្លៀងបន្តធ្លាក់
សរុបរួមស្ថានភាពទឹកទន្លេស្រែពក និងទឹកអូរបានបន្តស្រកចុះ ។
ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់មូលដ្ឋាន កងកំលាំងបានត្រៀមរួចរាល់ដើម្បីចេញសង្រ្គោះ។