ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ដឹកនាំកិច្ចប្រជុំដកពិសោធន៍ ការងារបោះឆ្នោតកន្លងមករបស់គណកម្មាធិការបក្សស្រុកអន្លង់វែង
ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣
140
នាក់
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម តំណាងរាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ បានដឹកនាំកិច្ចប្រជុំដកពិសោធន៍ ការងារបោះឆ្នោតកន្លងមក របស់ គណកម្មាធិការបក្សស្រុកអន្លង់វែង ។
ឯកឧត្តម បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ នៃស្រុកអន្លង់វែង ដែលបានខិតខំយកអស់កម្លាំងកាយ និងស្មារតីចូលរួម ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅដំណាក់កាល បោះឆ្នោតក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមកនេះ។
ឯកឧត្តម ក៏បានណែនាំដល់ ក្រុមការងារ និងគណបក្សមូលដ្ឋានត្រូវបន្តចុះទៅមូលដ្ឋាន និងធ្វើការដោះស្រាយបញ្ហាអ្វីដែល យើងបានសន្យាជាមួយពួកគាត់មុនពេលបោះឆ្នោតផងដែរ។