មានជនខិលខូច យកឈ្មោះទេសរដ្ឋមន្ត្រី គន់ គីម ទៅបង្កើតគណនី Telegram ធ្វើសកម្មភាពប្រមូលលុយទិញអាវភ្លៀងជូនកងទ័ព
ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣
2
នាក់
(ភ្នំពេញ)៖ ជនខិលខូច បានយកឈ្មោះនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទៅបង្កើតគណនី Telegram ឈ្មោះថា «គន់ គីម» ហើយធ្វើសកម្មភាពទាក់ទងអ្នកស្គាល់ទេសរដ្ឋមន្ត្រី គន់ គីម សុំការឧបត្ថម្ភ ក្រោមរូបភាពទិញអាវភ្លៀវជូនកងទ័ព។
ទេសរដ្ឋមន្ត្រី គន់ គីម បានប្រកាសបដិសេធជាសាធារណៈថា គណនី TELEGRAM ដែលមានរូប និងឈ្មោះរបស់លោកសរសេរជាភាសាខ្មែរ «គន់ គីម»។ គណនីនេះ ត្រូវបានបង្កើតឡើងដោយជនខិលខូច ក្នុងគោលបំណងទុច្ចរិត និងកំពុងប្រើប្រាស់ប្រព្រឹត្តអំពើឆបោក។
ទេសរដ្ឋមន្ដ្រី គន់ គីម សូមអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ ចំពោះជនល្មើសដែលក្លែងអត្តសញ្ញាណអ្នកដទៃ ដើម្បីបោកប្រាស់ និងប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ៕