ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំ ‹‹កិច្ចប្រជុំស្តីពីការអន្តរាគមន៍លើបញ្ហាខ្វះខាតទឹកនៅកម្ពុជា›› តាមប្រព័ន្ធ Zoom
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
11
នាក់
យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា ឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំអន្តរាគមន៍លើការខ្វះខាតទឹកនៅកម្ពុជា ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំ ‹‹កិច្ចប្រជុំស្តីពីការត្រៀមអន្តរាគមន៍លើបញ្ហាខ្វះខាតទឹកនៅកម្ពុជា›› តាមប្រព័ន្ធ Zoom។ ដោយមានការចូលរួមពី ឯកឧត្តម ប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ទាំង២៥ រាជធានី ខេត្ត ព្រមទាំង ប្រធាន មន្ទីរធនធានទឹក និងឧតុនិយម , មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។