យានបញ្ជាពីចម្ងាយ (ROV)មួយគ្រឿង កំពុងត្រូវបានរៀបចំផ្ទុកនៅក្នុងយន្តហោះ C-17 នៅឯអាកាសយានដ្ឋាន Jersey ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ (២២ មិថុនា)នេះ ក្នុងប្រត្តិបត្តិការស្វែងរកនាវាមុជទឹកទេសចរណ៍ដែលបានបាត់នៅពេលមុជទឹកទៅមើលបំណែកនៃកប៉ាល់ទីតានិក។ អនុក្រុមហ៊ុន Magellan របស់ចក្រភពអង់គ្លេស ឈ្មោះថា Juliet ពីមុនបានស្កែនបំណែកនៃកប៉ាល់នោះដោយបង្កើតរូបភាពបីវិមាត្រ (ស្រ៊ីឌី-3D) នៃកប៉ាល់ទីតានិច។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅពេលដែលយន្តហោះចាកចេញពីព្រលាន វានឹងចំណាយពេល ៤៨ ម៉ោងដើម្បីទៅដល់ទីតាំងកប៉ាល់នោះ។ យាននោះត្រូវបានគេរាយការណ៍ថាត្រៀមដាក់បញ្ចូននៅដើមសប្តាហ៍នេះ ប៉ុន្តែត្រូវបានផ្អាកដោយត្រូវសុំការអនុញ្ញាតជាមុនសិន។ យោងតាមក្រុមហ៊ុន OceanGate ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឱ្យដឹងថា នាវាមុជទឹក ទីតាន បានចេញដំណើរនៅម៉ោង៨ព្រឹកម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ (១៨ មិថុនា) ជាមួយនឹងខ្យល់ដកដង្ហើមបាន៩៦ម៉ោង មានន័យថាធុងអុកស៊ីសែនរបស់នាវានោះទំនងជានឹងត្រូវអស់នៅពេលណាមួយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ក្រុមអ្នកជំនាញបាននិយាយថា ខ្យល់ដកដង្ហើមនឹងស្ថិតនៅបានយូរប៉ុណ្ណានោះគឺអាស្រ័យលើកត្តាផ្សេងៗដូចជាថាតើនាវាមុជទឹកនៅមានថាមពលដែរឬអត់ និងការភាពស្ងប់ស្ងៀមនៃមនុស្សដែលនៅលើនាវានោះ។ ទោះបីជាយ៉ាងណាក៏ដោយ ការរាប់ថយក្រោយចំពោះការថយចុះអុកស៊ីសែន គ្រាន់តែជាកាលបរិច្ឆេទកំណត់សម្មតិកម្មប៉ុណ្ណោះ ដោយសន្មត់ថានាវាដែលបាត់នោះមិនមានការខូចខាត ជាជាងជាប់ ឬខូចនៅក្នុងជម្រៅសមុទ្រដ៏ជ្រៅដែលនៅជិតបាតសមុទ្រនោះ៕ ប្រភព៖ BTV INTERNATIONAL
ចែករំលែកតំណនេះតាម
ឬចម្លងតំណនេះ