ផ្ទះជាអំណោយប្រកបដោយទឹកចិត្តសម្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាន នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ចុះទៅប្រគល់ជូនដោយផ្ទាល់
ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣

(ត្បូងឃ្មុំ)៖ នារសៀល ថ្ងៃសុក្រ ៦កើត ខែបឋមាសាល ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញប្រគល់ផ្ទះចំនួន១៥៦ខ្នង ពូជដំណាំហូបផ្លែ និងគ្រាប់ពូជបន្លែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ដ្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតនៅឃុំត្រពាំងផ្លុង ឃុំរូង ឃុំទ្រាក និងឃុំចាន់មូល ខេត្តត្បូងឃ្មុំ។   ក្នុងពិធីនេះផងដែរក៏មានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់, ក្រសួងការពារជាតិ ,ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន, ក្រសួងធនធានទឹក និងឧត្តុនិយម និងមន្ទីរពាក់ពន័្ធនានាក្នុងខេត្ត។ ផ្ទះជាអំណោយប្រកបដោយទឹកចិត្តសម្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម ចុះទៅប្រគល់ជូនដោយផ្ទាល់កាលរសៀលនេះ។    នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានលេីកឡេីងពីការយកចិត្តទុកដាក់របស់សម្តេចទាំងទ្វេលេីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់សមាជិកអតីតយុទ្ធជនកម្ពុជា។   លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញក្រុមគ្រួសារដែលទទួលបានផ្ទះពីសម្តេចត្រូវចេះថែទាំ និងត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត លេីកស្ទួយជីវភាពរស់នៅឱ្យកាន់តែប្រសើរ។   ក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ ត្រូវគ្រប់គ្រងសមាជិក ស.អ.ក ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ពេលពួកគាត់មានបញ្ហាអ្វីមួយត្រូវជួយដោះស្រាយឱ្យទាន់ពេលវេលា និងបានជំរុញឱ្យបេីកប្រាក់ បេឡាមរណៈ សង្គ្រោះ ឱ្យបានទាន់ពេលវេលា ។   អតីតយុទ្ធជន ដែលទទួលបានផ្ទះនាពេលនេះ បានគោរពថ្លែងអំណរគុណសម្តេចទាំងពីរ ដែលផ្ដល់ផ្ទះជូនពួកគាត់ ធ្វេីឱ្យជីវភាពរស់នៅរបស់ពួកគាត់មានលំនឹង និងបានគោរពជូនពរឱ្យសម្តេចទាំងពីរ និងក្រុមគ្រួសារមានសុខភាពល្អបរិបូរណ៍កម្លាំងពលំខ្លាំងក្លាដឹកនាំនាវាកម្ពុជាកាន់តែរីកចម្រើន៕

លោកបណ្ឌិត ហង្ស សាមឿន ជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងលោកគ្រូ អ្នកគ្រូពេទ្យទូទាំងស្រុកកណ្តាលស្ទឹង
ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣

(កណ្តាល)៖ លោកបណ្ឌិត ហង្ស សាមឿន បានជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងលោកគ្រូអ្នកគ្រូពេទ្យទូទាំងស្រុកកណ្តាលស្ទឹង ដើម្បីចូលរួមដោះស្រាយរាល់ទុក្ខលំបាកជូនប្រជាជន ដែលថ្នាក់ដឹកនាំបានចុះជួយ ជាប្រចាំ និងដោះស្រាយទាន់ពេលវេលា ដែលមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងបី ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូពេទ្យ និងប្រជាពលរដ្ឋទូទាំងស្រុកកណ្តាលស្ទឹងនៅតែចងចាំ។ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងលោកគ្រូអ្នកគ្រូពេទ្យទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើឡើងក្រោមអធិបតីភាពបណ្ឌិត ហង្ស សាមឿន ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកកណ្តាលស្ទឹង តំណាងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីថ្នាក់ជាតិ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។លោក អ៊ូច សៅវឿន ប្រធានគណៈកម្មាធិការគណបក្សស្រុក ក្នុងនាមរដ្ឋបាលស្រុកកណ្ដាលស្ទឹងបានធ្វើរបាយការណ៏ថា ក្នុងរយៈពេល៦ខែ ការងារបង្ករបង្កើនផលស្រូវបង្កើនរដូវឆ្នាំ២០២-២០២៣ អនុវត្តបាន ២៥០ ហិកតា ស្មើនឹង៣៨% លើផែនការ ៦៥០ ហិកតាក្នុងនោះ៖ ការងារប្រមូលផលស្រូវប្រាំងអនុវត្តបាន ១ ៩៩៥ ហិកតា ទិន្នផលមធ្យម ៣ ៥.តោនក្នុង ១ ហិ កតា បរិមាណសរុប ៦ ៩៨៣ តោន ការងារដាំបន្លែគ្រប់ប្រភេទអនុវត្ត បាន ៦ ហិកតា ។មានមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង ចំនួន ១ កន្លែង និងមណ្ឌលសុខភាព ចំនួន ៧មណ្ឌល គឺ មណ្ឌលសុខភាពអំពៅព្រៃ ,មណ្ឌលសុខភាពសៀមរាប,មណ្ឌលសុខភាពបឹងខ្យាង ,មណ្ឌលសុខភាពបារគូ,មណ្ឌលសុខភាព ត្រពាំងវែង,មណ្ឌលសុខភាពដើមប្ញស និងមណ្ឌលសុខភាពរលាំងកែន ក្នុងនោះមានបុគ្គលិកសុខាភិបាលសរុបចំនួន ១៥២ នាក់ ស្រី ១០៣ នាក់។ ការងារពិនិត្យជម្ងឺទូទៅបានចំនួន ១៩ ៧៦៥នាក់ ក្នុងនោះ ពិនិត្យព្យាបាលជម្ងឺកុមារ ចំនួន ៦ ៥៨៨ នាក់ និងពិនិត្យព្យាបាលជម្ងឺមនុស្សចាស់ចំនួន ១៣១៧៧នាក់។ ជម្ងឺកំពង់សម្រាកព្យាបាលសរុប ចំនួន ៤០៤នាក់ និងជាសះ ស្បើយ និងចេញត្រឡប់ទៅវិញ ចំនួន ៤០៤នាក់។ក្នុងឱកាសនោះលោកបណ្ឌិតហង្ស សាមឿន បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជន និងជាស្នូល នៃគណបក្សប្រជា ជនកម្ពុជាជាមគ្គុទេសដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់ដំណាក់កាលដ៏សែនលំបាកនានា ប្រកបដោយគតិបណ្ឌិត ភាពឈ្លាសភាពអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិ មាតុភូមិនិង សូមថ្លែងអំណរគុណ និងសម្តែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន។លោក ហង្ស សាមឿន បានលើកឡើងទៀតថា ធ្វើជាមន្ត្រីមិនថាជាមន្ត្រីរដ្ឋ ឬមន្ត្រីបក្សនោះទេ ការងារសំខាន់គឺបម្រើប្រជាពលរដ្ឋ។ ក្រុមការងាររីករាយស្វាគមន៍អ្នកដែលមានបំណងចូលរួមជីវភាពការងារជាមួយក្រុមការងារ គឺរីករាយស្វាគមន៍ទទួលយកទាំងអស់ ឲ្យតែឆន្ទៈរួមដើម្បីប្រយោជន៍ប្រជាជននៅមូលដ្ឋាន។លោកបន្ថែមទៀតថា កត្តារួមសាមគ្គីភាព ការធ្វើអំពីល្អចំពោះប្រជាជនពលរដ្ឋ ជាកត្តាសំខាន់ ដើម្បីជាក្តីសង្ឃឹមចំពោះប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរលោក បានជំរុញអាជ្ញាធរមូលដ្ឋានបន្តពង្រឹងបម្រើសេវាសាធារណៈឲ្យកាន់ ប្រសិទ្ធភាពថែមទៀត និងលឿនរហ័ស។លោក ហង្ស សាមឿន បានពិនិត្យលទ្ធផលការងារទិសដៅ៦ខែ ដែលសម្រេចបាន និងចំពោះការងារមិនទាន់បានសម្រេច បានដាក់បញ្ចូលទៅក្នុងទិសដៅបន្ត ជាមួយនឹងការដាក់ចេញផែនការសកម្មភាពជាជំហានៗឆ្ពោះ ទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៣នេះ។អនុប្រធានបានថ្លែងអំណរគុណដល់ក្រុមការងារមូលដ្ឋានថ្នាក់ស្រុកឃុំ និងក្រុមការងារថ្នាក់កណ្ដាល បានខិតខំប្រឹងប្រែងបំពេញបានល្អប្រសើរ មិនត្រឹមតែប៉ុណ្ណោះបានចំណាយទាំងកម្លាំងកាយ-ចិត្ត ពេលវេលា ជាពិសេសមធ្យោបាយធនធានផ្ទាល់ខ្លួន ហើយសង្ឃឹមថា នៅឆ្នាំ២០២៣ នេះ ក្រុមការងារត្រូវដណ្តើមជោគជ័យក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានត្រចះត្រចង់លើសពីឆ្នាំ២០២២ទៀត។ ជាចុងក្រោយគណៈអធិបតីបានជូនអំណោយនូវថវិការដល់បងប្អូនប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូពេទ្យ និងអាជ្ញាធរដែនដីនូវថវិការសរុបចំនួន១០លានរៀល និងភួយចំនួន២០០ផងដែរ៕

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ជាពិសេសនៅតាមរាជធានី-ខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន
ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣

នៅព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាល ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាននិងជា អគ្គលេខាធិការសមាគមតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ចំនួន៧៩៧នាក់មកពីស្រុកក្រូចឆ្មា ស្រុកមេមត់ និងក្រុងត្បូងឃ្មុំ នៅស្នាក់​ការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ លោកអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់សមាគមអតីតយុទ្ធជនខេត្តរួចមក ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ថ្នាក់ដឹកនាំសមាគមខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់ដល់អតីតយុទ្ធជនយើង។  ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏មិនភ្លេចនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុក្ខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារទាំងអស់ បើទោះបីលោកទាំងទ្វេរមិនបានចុះមកផ្ទាល់ក៏ដោយចុះ។ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានលើកឡើងថា អតីតយុទ្ធជនកម្ពុជា សុទ្ធតែជាអ្នកដែលបានធ្វើពលីកម្មដ៏ធំធេងសម្រាប់ជាតិ មាតុភូមិកម្ពុជា ក្នុងការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិសេសទប់ស្កាត់មិនឱ្យរបបនេះវិលមកគ្របដណ្តប់លើមាតុភូមិកម្ពុជា ជាថ្មីទៀត ទាំងនេះហើយទើបនាំមកនូវសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។ នាឱកាសនោះផងដែរ ឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងមហាគ្រួសារតែមួយ និង​សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ទន្ទឹមនោះ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រលើការដឹកនាំ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញា ការពារអោយបានគង់វង្ស សន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសឯក ដែលយកជីវិតជាដើមទុន។ ឈរលើស្មារតីនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ជាពិសេសនៅតាមរាជធានី-ខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន។ ឯកឧត្តម បានណែនាំឱ្យចងក្រងជាបណ្តាញ ដើម្បីស្វែងរកអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគាត់។ អតីតយុទ្ធជនដែលទទួលបានមេដាយ មានក្តីរំភើបរីករាយ ដោយបានទទួលការផ្ដល់កិត្តិយសបំពាក់ជូននូវមេដាយការពារជាតិនាពេលនេះ និង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម មកសួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយស និងមេដាយការពារជាតិ ជូនដល់ពួកគាត់។ នាឱកាសនោះដែរ ក្នុងនាមសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានឧបត្ថម្ភថវិកាជូនដល់អតីតយុទ្ធជនចំនួន៧៩៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀលផងដែរ៕

ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំប្រជុំបូកសរុបលទ្ធផល ការងារសមាគមអតីតយុទ្ធជន និងការងារគ្រោះមហន្តរាយ ខេត្តកំពង់ស្ពឺ
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

(កំពង់ស្ពី)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសមាគមអតីតយុទ្ធជន និងការងារគ្រោះមហន្តរាយ របស់ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីលោកគណៈប្រតិភូ ក្រសួងធនធានទឹក ក្រសួងកសិកម្ម អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកម្លាំងប្រដាប់អាវុធ សមាជិកសមាជិការ គណៈកម្មាធិការ គ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានជាច្រើនរូប។ តាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឲ្យដឹងថា ខេត្តកំពង់ស្ពឺ ទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតមានចំនួន៥ក្រុង/ស្រុក ខូចខាតដំណាំស្រូវចំនួន៣,១៦៧ហិកតា ខ្យល់កន្ត្រាក់ កើតឡើង ៣៤លើក ខូចខាត៣០០ខ្នងផ្ទះ អគ្គិភ័យកើតឡើង ៣១លើក ខូចខាត២៧ខ្នងផ្ទះ។ ក្រៅពីនោះ ខេត្តក៏បានធ្វើផែនការដាំដុះដំណាំស្រូវវស្សា បានចំនួន ១១៣,៦០០ហិកតា អនុវត្តបាន ១១៤,៩៩៦ហិកតា ស្មើនឹង១០១.២៣ភាគរយផងដែរ។ ក្នុងនាមសម្តេចតេជោ លោកទេសរដ្ឋមន្រ្តី គន់ គីម បាននាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តទាំងមូល។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះមហន្តរាយ ដែលមិនបណ្តែតបណ្តោយ ឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារតែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរនោះឡើយ ជាពិសេសសម្តេចតែងតែចាត់ ឲ្យថ្នាក់ដឹកនាំនៅតាមបណ្តាលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអ់ស ត្រូវចុះត្រួតពិនិត្យដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយ។ លោកទេសរដ្ឋមន្រ្តី ក៏បានលើកសរសើរចំពោះការខិតខំ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសមាគមអតីតយុទ្ធជនខេត្ត ដែលបានបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយបានភ្លាមៗ។ ដោយឡែកលោកទេសរដ្ឋមន្រ្តី បានផ្តល់នូវអនុសាស្រ្ត ណែនាំឲ្យថ្នាក់ខេត្តរៀបចំសេចក្តីសម្រេច ស្តីពីការបង្កើត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ត រាយខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ស្របតាមអនុក្រិត្យលេខ ១៨៨ បន្តតាមដានព័ត៌មាននៅតាមតំបន់ងាយរងគ្រោះ ពិសេសតំបន់ប្រឈមការខ្វះទឹក និងខិតខំស្តារទំនប់ទឹក និងអាងទឹក ដើម្បីរក្សាទឹកទុកប្រើក្នុងរដូវប្រាំងនេះ ថ្នាក់ខេត្តត្រូវធ្វើការពង្រឹងទួលសុវត្ថិភាព ការកសាងភាពធន់ ទៅនិងគ្រោះមហន្តរាយ សំដៅកាត់បន្ថយ បានហានិភ័យ។ ចំពោះ សមាគមអតីតយុទ្ធជនខេត្ត ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើឲ្យត្រូវរក្សាអនាម័យជាប្រចាំនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ត្រូវបរិភោគអាហារ ដែលចម្អិនបានត្រឹមត្រូវជានិច្ច មិនត្រូវតក់ស្លុតហួសហេតុពេក និងត្រូវចូលរួមបង្ការការឆ្លងជំងឺរលាកសួត ដែលបង្កដោយមេរោគ Covid-19 ទាំងអស់គ្នា។ ទន្ទឹមនេះទាំងលោកមេឃុំ ចៅសង្កាត់ជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ។ លោកបន្ថែមទៀតថា ចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីត្រឹមត្រូវ បញ្ជូនមកអគ្គលេខាធិការដ្ឋាន ដើម្បីសរុបស្នើសុំសម្តេចប្រធាន ផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនបងប្អូន៕

ទេសរដ្ឋមន្ដ្រី គន់ គីម ណែនាំឲ្យត្រៀមលក្ខណៈជាមុន ដើម្បីសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្ដរាយ
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

      (ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ជំរុញឲ្យថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ បានទាន់ពេលវេលា។ ការថ្លែងរបស់ទេសរដ្ឋមន្ដ្រី គន់ គីម បានធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ ដែលទេសរដ្ឋមន្ដ្រី ក៏បាននាំនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិកអង្គប្រជុំទាំងមូលផងដែរ។ តាមរបាយការណ៍របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ឆ្នាំ២០១៩នេះ ខេត្តទទួលរងជំនន់ទឹកភ្លៀងប៉ះពាល់ប្រជាជន១,៧៣៦គ្រួសារ លិចផ្ទះ៩៣៧ខ្នង រលំបាក់អាគារ ជាន់កាលពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យរងរបួស២៦នាក់ និងស្លាប់២៨នាក់។ ក្នុងឱកាសនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានជំរុញឲ្យលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បន្តរៀបចំកែសម្រួលរចនាសម្ព័ន្ធ គ្រប់គ្រងគ្រោះមហន្តរាយ នៅថ្នាក់មូលដ្ឋានឲ្យបានឆាប់ និងកសាងផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបពេលមានគ្រោះមហន្តរាយ និងណែនាំប្រជាជនឲ្យបង្ការអគ្គីភ័យ នៅក្នុងរដូវប្រាំងដែលងាយកើតមាន ព្រមទាំងចេះថែរក្សាសុខភាពការពារខ្លួន ពីជំងឺឆ្លងនានា។ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានលើកសរសើរដល់ការកិច្ចសហការគ្នា រវាងអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ ការិយាល័យពាក់ព័ន្ធ និងអង្គការជាដៃគូ នៅក្នុងខេត្តដែលបានរួមគ្នាដោះស្រាយ ឆ្លើយតបបានទាន់ពេលវេលាពេលមានហេតុការណ៍៕          

ទេសរដ្ឋមន្រ្តី គន់ គីម ជំរុញការពង្រឹងសមត្ថភាព ឆ្លើយតបគ្រោះមហន្តរាយ របស់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ក្រោមជាតិខេត្ដកែប
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  (កែប)៖ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសមាគមអតីតយុទ្ធជន និងការងារគ្រោះមហន្តរាយ របស់ខេត្តកែប។ តាមរបាយការណ៍របស់លោក អ៊ឹង ឆាយ អភិបាលខេត្តស្តីទី បានឲ្យដឹងថា ខេត្តកែប ទទួលរងជំនន់ទឹកភ្លៀងប៉ះពាល់ ដល់ប្រជាពលរដ្ឋ១០០គ្រួសារ ខូចផ្លូវ ជាង៥ពាន់ម៉ែត្រ ខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ៨៥គ្រួសារ ដោយឡែកដីស្រែ១៥២ហិកតា ត្រូវទឹកប្រៃជ្រាបចូលបណ្តាលឲ្យទិន្នផលធ្លាក់ចុះ។ គួរបញ្ជាក់ដែលថា ករណីរលំបាក់អគារ៧ជាន់ កាលពីថ្ងៃ៣ ខែមករា កន្លងមក បណ្តាលឲ្យកម្មករ-កម្មការិនីស្លាប់ និងរងរបួស ៥៩នាក់ ក្នុងប្រតិបត្តិការរុករកសង្គ្រោះនេះ ត្រូវបានសម្តេចតេជោ ចុះមកដឹកនាំផ្ទាល់។ ដោយឡែក ការងារអតីតយុទ្ធជន បានប្រគល់ផ្ទះអំណោយសម្តេចតេជោ ១៦ខ្នង ជូនអតីតយុទ្ធជន មានជីភាពលំបាក និងចុះសួរសុខទុក្ខ អតីតយុទ្ធជន បាន២១៧នាក់ ដោយបានឧបត្ថម្ភថវិកា សម្ភារៈមួយចំនួនធំ។ ក្នុងនាមសម្តេចតេជោ លោកទេសរដ្ឋមន្រ្តី គន់ គីម បាននាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តទាំងមូល។ លោកទេសរដ្ឋមន្រ្តី ក៏បានលើកសសើរចំពោះការខិតខំ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសមាគមអតីតយុទ្ធជនខេត្ត ដែលបានបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយភ្លាម។ សម្រាប់ការងារបន្ត លោកទេសរដ្ឋមន្ត្រី បានជំរុញឲ្យគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវធ្វើការពង្រឹងសមត្ថភាព ក្តាប់ឲ្យបានមុខសញ្ញាគ្រោះមហន្តរាយ ដែលអាចកើតមាន និងមុខសញ្ញាជនងាយរងគ្រោះ ដើម្បីយើងធ្វើផែនការបំរុងទុក។ * ចំពោះ សមាគមអតីតយុទ្ធជនខេត្ត គ្រប់សាខា សមាគមអតីតយុទ្ធជនឃុំ សង្កាត់ទាំងអស់ត្រូវជ្រើសរើស យកសមាជិកអតីតយុទ្ធជនម្នាក់ ដែលមានសមត្ថភាពឲ្យ មកធ្វើជាអនុប្រធានសាខា ដើម្បីជួយការងារ។ បន្តធ្វើបច្ចុប្បន្នភាពរឲ្យឃើញអ្នកមានជីវភាពលំបាក ដើម្បីយើងជួយដោះស្រាយជូនពួកគាត់ ចំពោះអ្នកអត់ផ្ទះចំនួន៥គ្រួសារ ទេសរដ្ឋមន្រ្តី និងសាងសង់ផ្ទះ ជូនក្រោយសន្និបាត សមាគមអតីតយុទ្ធជនកម្ពុជារួច៕          

ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធត្រៀមរៀបចំសម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះពលរដ្ឋទាន់ពេលវេលា
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  (កំពត)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហត្តរាយ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធី បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ របស់ខេត្តកំពត។ ក្នុងពិធីនេះក៏មានការចូលរួមគណៈប្រតិភូ ក្រសួងធនធានទឹក ក្រសួងកសិកម្ម អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកម្លាំងប្រដាប់អាវុធ សមាជិកសមាជិការ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន។           លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានឲ្យដឹងថា នៅឆ្នាំ២០១៩កន្លងទៅខេត្តបានជួបគ្រោះមហន្តរាយរួមមាន៖ *ជំនន់ទឹកភ្លៀង៖ ប៉ះពាល់ ក្រុង-ស្រុក ចំនួន ៤ឃុំ-សង្កាត់ ចំនួន ១៨ប៉ះពាល់ប្រជាជន ៤,៤៤៦គ្រួសារ ស្មើនឹង ៤,៤៤៦ខ្នងផ្ទះ ស្រូវ១,៩៦៤ ហ.ត*អគ្គិភ័យ កើតឡើង ១៤លើក បណ្តាលឲ្យឆេះផ្ទះ ១៨ខ្នង ស្លាប់១នាក់*រន្ទះបាញ់ ៣លើក ស្លាប់ ២នាក់ របួស១នាក់*ខ្យល់កន្ត្រាក់ ៣លើក របើកដំបូលផ្ទះ ២១ខ្នង។ ជាការឆ្លើយតបទៅនឹងស្ថានភាពខាងលើគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសប្បុរសជននានា ព្រមទំាងមានកិច្ចសហការ ជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជា រួមគ្នាចុះជួយបានទាន់ពេលវេលា ដល់គ្រួសាររងគ្រោះ។ ក្នុងនាមសម្តេចតេជោ ទេសរដ្ឋមន្ត្រីបាននាំការផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។ ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត សហការគ្នាបានយ៉ាងល្អ ក្នុងការឆ្លើយតបទាន់ពេលវេលា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងរយៈពេលកន្លងមក ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ បន្តណែនាំជាប្រចាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធដើម្បីត្រៀមរៀបចំជាមុន ដោយប្រើកម្លាំងសរុប និងមធ្យោបាយសរុបសម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។ អនុវត្តតាមអនុក្រឹត្យលេខ ១៨៨ អនក្រ.បក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ។ ត្រូវយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងត្រៀមសម្ភារ: ត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីជួយសង្គ្រោះអោយបានរហ័ស និងទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតមានឡើងជាយថាហេតុ បញ្ហាសំខាន់គឺត្រូវដឹង ពីដំណោះស្រាយឲ្យបានមុន ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្ស និងធ្វើការឆ្លើយតបអោយបានទាន់ពេលវេលា៕    

នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំប្រជុំត្រួតពិនិត្យការងារអតីតយុទ្ធជននៅខេត្តាកែវ, ផ្តល់ផ្ទះជាអំណោយសម្តចតេជោ ជូនដល់បងប្អូនអតីតយុទ្ធជនក្រីក្រ ២០គ្រួសារ
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

    (តាកែវ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំប្រជុំត្រួតពិនិត្យការងារអតីតយុទ្ធជនប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ នៅខេត្តតាកែវ  នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០។ អញ្ជើញចូលរួមក្នុងពិធីនេះមានលោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត និងថ្នាក់ដឹកនាំសមាគម ស្រុក/ក្រុង និងសាខាឃុំ/សង្កាត់ទាំង១០០។ លោកឧត្ដមសេនីយ៍ នាង សុភារ៉ា បានរាយការណ៍ជូនអង្គប្រជុំថា ក្រោយធ្វើបច្ចុប្បន្នភាព យើងទទួលលទ្ធផលដូចខាងក្រោម៖ *រកឃើញអ្នកមានដីអត់ផ្ទះ ៤៥គ្រួសារ*អ្នកអត់ដីអត់ផ្ទះ និងរស់នៅលើដីសាធារណៈ ៦១គ្រួសារ*បានបើកប្រាក់បេឡាមរណៈជូន ៧២គ្រួសារ ស្មើ២៨៨លានរៀល*បើកប្រាក់បូជាសពអតីតយុទ្ធជន ៤២សព ស្មើនឹង ៣០៧លានរៀល ធានាបានទាន់ពេលវេលា*ផ្តល់ផ្ទះអំណោយសម្តចតេជោ ២០ខ្នង ជូនដល់បងប្អូនអតីតយុទ្ធជនក្រីក្រ ២០គ្រួសារ*ជួយដោះស្រាយការលំបាកសមាជិក ស.អ.ក បាន ៧៤នាក់ ដោយបានផ្តល់ជាថវិកា និងសម្ភារមួយចំនួន។ នៅក្នុងឱកាសនោះ អគ្គលេខាធិការ គន់ គីម បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនអតីតយុទ្ធជនក្នុងខេត្តទាំងមូល។ ទេសរដ្ឋមន្ត្រីអគ្គលេខាធិការ ក៏បានសរសើរចំពោះការខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ ស.អ.ក គ្រប់ថ្នាក់ដែលយកចិត្តទុកដាក់មើលថែបងប្អូនអតីតយុទ្ធជន។ នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញឲ្យសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់អនុវត្តការងារសំខាន់ៗដូចខាងក្រោម៖ *ទី១ ៖ ផ្តល់ការសាងសង់ផ្ទះជូនអ្នកមានដីអត់ផ្ទះ ៤០ខ្នង*ទី២ ៖ ចំពោះបងប្អូន ដែលអត់ដីអត់ផ្ទះ ថ្នាក់ដឹកនាំសមាគម និងអភិបាលខេត្តពិចារណា ជាក់ស្តែងរកដី ដើម្បីធ្វើផ្ទះជូនពួកគាត់*ទី៣ ៖ ត្រូវជួយមើលថែ បងប្អូន អតីតយុទ្ធជន ដែលជួបលំបាកទាំង ១៦៨នាក់ និងអ្នកមានជំងឺ។ ពេលពួកគាត់មានធុរៈ ត្រូវនាំគ្នាទៅចូលរួមជួយគ្នាឲ្យបានកុះករ។*ទី៤ ៖ ត្រូវចលនាឲ្យបងប្អូន អតីតយុទ្ធជន យើងសសេរប្រវត្តិរូបផ្ទាល់ខ្លួន ទុកសម្រាប់ឲ្យក្មេងជំនាន់ក្រោយបានដឹងពីប្រវត្តិតស៊ូ សកម្មភាពការងារបស់ពួកគាត់៕            

នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំការប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តតាកែវ
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

    នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំការប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងធនធានទឹក, ក្រសួងកសិកម្ម, អភិបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរ, កងកម្លាំងប្រដាប់អាវុធទាំង៣, ក្រុង/ស្រុក និងអាជ្ញាធរឃុំ/សង្កាត់ទាំងអស់។         (តាកែវ)៖ នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំការប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងធនធានទឹក, ក្រសួងកសិកម្ម, អភិបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរ, កងកម្លាំងប្រដាប់អាវុធទាំង៣, ក្រុង/ស្រុក និងអាជ្ញាធរឃុំ/សង្កាត់ទាំងអស់។ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបញ្ជាក់ថា នៅក្នុងឆ្នាំកន្លងមក ទឹកជំនន់គ្រោះរាំងស្ងួត កើតមាននៅផ្នែកខ្លះនៃក្រុង/ស្រុកមួយចំនួន ដោយឡែកខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះ ៧២១ខ្នង ក្នុងនោះរលំបាក់ ៧៦ខ្នង។ ទេសរដ្ឋមន្រ្តី បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត។ ទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះការខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តថ្នាក់ មូលដ្ឋានគ្រប់ថ្នាក់ ដែលបានខិតខំដោះស្រាយរាល់បញ្ហាប្រឈម និងកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ធ្វើឲ្យប្រជាពលរដ្ឋ និងអតីតយុទ្ធជនមានជីវភាពប្រសើរឡើង។ នៅក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានណែនាំឲ្យខេត្ត និងមូលដ្ឋានត្រូវយកចិត្តទុកដាក់អំពីការងារគ្រោះមហន្តរាយរួមមាន៖ *ទី១៖ ត្រូវក្តាប់ជាប់ព័ត៌មានអំពីការកើតគ្រោះមហន្តរាយ និងមុខសញ្ញាងាយទទួលរងគ្រោះ*ទី២៖ មានវិធានការទប់ស្កាត់ សង្គ្រោះ និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយឲ្យបានទាន់ពេលវេលាសំដៅកាត់បន្ថយ ផលប៉ះពាល់ឲ្យមានកំរិតទាបបំផុត*ទី៣៖ ក្រោយកែសម្រួលសមាសភាពលេខាធិការដ្ឋានថ្នាក់ក្រោមជាតិ នាយកដ្ឋានអប់រំបណ្តុះបណ្តាលរបស់ គជគម ត្រូវសហការជាមួយខេត្ត ធ្វើការបំប៉នលើកកំពស់សមត្ថភាព គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីមានលទ្ធភាពឆ្លើយតបទៅ និងការកើតមានគ្រោះមន្តរាយនាពេលខាងមុខ*ទី៤៖ លេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវសហការជាមួយជំនាញធ្វើការបង្ការ ទប់ស្កាត់ ជំងឺឆ្លងគ្រប់ប្រភេទពិសេស Covid-19។ ត្រូវចាត់ទុកការងារគ្រប់គ្រង គ្រោះមហន្តរាយជាការងាររបស់យើងទាំងអស់គ្នា៕          

ទេសរដ្ឋមន្ដ្រី គន់ គីម ណែនាំមន្ដ្រីត្រូវត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទាន់ពេលមានគ្រោះមហន្ដរាយ
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានណែនាំឲ្យត្រៀមខ្លួនជាមុន ដើម្បីឆ្លើយតបទាន់ពេលវេលា ពេលមានគ្រោះមហន្ដរាយ។ លោកបញ្ជាក់ថា ការត្រៀមរៀបចំជាស្រេចមុនពេលមានគ្រោះមហន្តរាយ គឺជាកត្តាយុទ្ធសាស្ត្រកំណត់ ជាមុននូវជោគជ័យក្នុងការឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ។ ការលើកឡើងរបស់ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ នៅខេត្តកំពង់ឆ្នាំង។     (កំពង់ឆ្នាំង)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានណែនាំឲ្យត្រៀមខ្លួនជាមុន ដើម្បីឆ្លើយតបទាន់ពេលវេលា ពេលមានគ្រោះមហន្ដរាយ។ លោកបញ្ជាក់ថា ការត្រៀមរៀបចំជាស្រេចមុនពេលមានគ្រោះមហន្តរាយ គឺជាកត្តាយុទ្ធសាស្ត្រកំណត់ ជាមុននូវជោគជ័យក្នុងការឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ។ ការលើកឡើងរបស់ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ នៅខេត្តកំពង់ឆ្នាំង។ តាមរបាយការណ៍របស់លោក ឈួ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ផលប៉ះដោយគ្រោះមហន្តរាយនៅទូទាំងខេត្ត ក្នុងឆ្នាំកន្លមកមានដូចជា គ្រោះរាំងស្ងួត, ខ្យល់កន្រ្តាក់, រន្ទះបាញ់, ជំនន់ទឹកភ្លៀង និងគ្រោះអគ្គីភ័យជាដើម។ ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងផ្ញើរក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ លោកបន្ថែមថា ការគិតគូរពីសុខទុក្ខ និងការលើកកម្ពស់កម្រិតជីវភាពរបស់អតីតយុទ្ធជនទាំងអស់ ឲ្យមានភាពល្អប្រសើរ គឺជាការចង់បានរបស់ ប្រមុខរាជរដ្ឋាភិបាល ជាពិសេសការតម្លើងប្រាក់បៀវត្សជូនអតីតយុទ្ធជន ជារៀងរាល់ឆ្នាំដូចមន្រ្តីរាជការដែរ។ ទេសរដ្ឋមន្ដ្រី គន់ គីម ដាក់ចេញនូវអនុសាសន៍សំខាន់ៗមួយចំនួន ទៅលើការងារសមាគមអតីតយុទ្ធជន និងការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយជំរុញឲ្យថ្នាក់ដឹកនាំ ស.អ.ក គ្រប់ថ្នាក់ឲ្យបងប្អូនអតីតយុទ្ធជន សរសេរប្រវត្តិរូបផ្ទាល់ខ្លួនទុកសម្រាប់ឲ្យ យុវជនជំនាន់ក្រោយបានដឹងពី វីរភាពរបស់ពួកគាត់បន្តចលនាសប្បុរសជន ដើម្បីចូលរួមជួយដល់អតីតយុទ្ធជន យកចិត្តទុកដាក់ពីសុខភាពរបស់អតីតយុទ្ធជនពេលយប់ ព្រលប់ ព្រោះពួកគាត់មានវ័យ ចាស់ៗហើយ ដោយមេឃុំ និងមេប៉ុស្ដិ៍ត្រូវជួយសម្រួលបញ្ជូនគាត់ទៅមន្ទីរពេទ្យទាន់ពេលវេលា។ លោកបានសំណូមពរទៅដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន មេត្តាជួយសហការគ្នា ជាមួយសមាគមអតីតយុទ្ធជន ដើម្បីចុះសួរសុខទុក្ខ ជាមួយបងប្អូននៅតាមសហគមន៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសសើរ និងវាយតម្លៃខ្ពស់ដល់ អាជ្ញាធរថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានសហគមន៍ និងកងកម្លាំងប្រដាប់អាវុធ ដោយកន្លងមកតែងតែសហការគ្នាបានល្អ និងធ្វើការឆ្លើយតបទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើង។ លោកបានណែនាំទៀតថា ក្រុមការងារគ្រោះមហន្តរាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តតាមដានជាប្រចាំ នូវស្ថានភាពបាតុភូធម្មជាតិផ្សេងៗ ដែលអាចបង្កជាគ្រោះមហន្តរាយ, បន្តការផ្សព្វផ្សាយព័ត៌មាន ឲ្យបានទាន់ហេតុការណ៏ ទាក់ទងនឹងគ្រោះមហន្តរាយ ទៅដល់ថ្នាក់មូលដ្ឋាន ឲ្យកាន់តែទូលំទូលាយ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងការត្រៀមបង្ការ ឆ្លើយតប និងស្ដាឡើងវិញ ពេលមានគ្រោះមហន្តរាយកើតឡើង។ ទេសរដ្ឋមន្រ្តីបន្តថា ដើម្បីពង្រឹងសមត្ថភាព មន្ត្រីថ្នាក់ក្រោមជាតិ លើការងារបច្ចេកទេស ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបទៅនឹង គ្រោះមហន្តរាយនានាទាន់ពេលវេលា តាមរយៈការប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យា ហើយធ្វើការយ៉ាងជិតស្និទ្ធ ក្នុងនាមជាដៃគូ ជាមួយកាកបាទក្រហមកម្ពុជា ពីថ្នាក់ជាតិដល់សហគមន៍ ភ្នាក់ងារសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់៕