លោកកិត្តិសង្គហបណ្ឌិត គន់ គីម បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តឧត្តរមានជ័យ
ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

(ឧត្តរមានជ័យ)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះ​ជួយខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនោះ លោក គន់ គីម បានរំលឹកអរគុណដល់បងប្អូន ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក ព្រមទាំងក្រុមប្រឹក្សាឃុំសង្កាត់ និងក្រុមប្រឹក្សាស្រុកខេត្ដ រួមទាំងសមាជិកព្រឹទ្ធសភា ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលប្រកបដោយជោគជ័យ ដោយមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា។ លោកបានលើកឡើងថា កម្ពុជាមានការបោះឆ្នោតច្រើនដង ដូច្នេះការបោះឆ្នោតលើកនេះ ជាការបោះឆ្នោតមួយ ដែលធ្វើឡើងស្របតាមប្រតិទិន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ស្រុក ខេត្ដ ហើយយោងទៅតាមកម្មវិធីគណបក្សប្រជាជន នឹងបើកយុទ្ធនាការរហូតដល់ថ្ងៃទី២៤។ លោកបានផ្ដាំផ្ញើដល់ជាសមាជិកក្រុមប្រឹក្សា ស្រុក ខេត្ដ នៃបក្សផ្សេងៗទៀត ដែលមានសុច្ឆន្ទៈដូចសមាជិកសភា៣នាក់ នៃបក្សប្រឆាំង បានបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន ដែលនេះជាគំរូមួយដែលបងប្អូននៃបក្សផ្សេងទៀត សូមពិចារណា ហើយបើពេញចិត្ដបោះឆ្នោតជូនគណបក្សប្រជាជន ជាជម្រើសដ៏ល្អ៕

កិច្ចប្រជុំត្រួតពិនិត្យការងារការគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជននៅខេត្តស្វាយរៀង
ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤

នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលប្រជុំស្នងការនគរបាលខេត្ត ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម.) និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ពាក់ព័ន្ធផលប៉ះពាល់គ្រោះមហន្តរាយ និងការងារអតីតយុទ្ធជន នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល ៤ខែ គិតចាប់ពីខែមករា ដល់ ខែមេសា ឆ្នាំ២០២៤ និងចូលរួមអបអរសាទរខួបលើកទី១៧ ថ្ងៃបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា ។  កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី  ប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក លោកមេបញ្ជាការផ្នែកសឹករងក្រុង-ស្រុក លោកមេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក លោក លោកស្រីមេឃុំចៅសង្កាត់ និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨០ប៉ុស្តិ៍  និងមន្រ្តីពាក់ព័ន្ធ សរុបវត្តមានចូលរួម ១៩២នាក់ ស្រី១៧នាក់។ មានប្រសាសន៍ស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម  នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជនក្នុងខេត្តស្វាយរៀង នាពេលនេះ ។ ឯកឧត្តមបន្តថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការគាំទ្រដល់យើងខ្ញុំទាំងអស់គ្នាជាអាជ្ញាធរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដើម្បីឈានទៅពង្រឹងប្រសិទ្ធភាពការងារឲ្យបានកាន់តែជោគជ័យថែមទៀតឆ្លើយតបចំពោះគ្រោះមហន្តរាយផ្សេងៗ ក៏ដូចជាការងារដែលបម្រើឲ្យផលប្រយោជន៍របស់បងប្អូនអតីតយុទ្ធជន។  ទន្ទឹមនេះ ការងារអតីតយុទ្ធជន មន្ទីរ-អង្គភាពពាក់ព័ន្ធ ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានខិតខំយកចិត្តទុកដាក់បំផុត ក្នុងការដោះស្រាយបញ្ហាសំណើសំណូមពររបស់បងប្អូនអតីតយុទ្ធជន ទាំងក្នុងក្របខ័ណ្ឌជីវភាពរស់នៅ និងការអនុវត្តក្របខ័ណ្ឌគោលនយោបាយផ្សេងៗ ជាពិសេសក្នុងការពង្រឹងប្រសិទ្ធភាពនៃនីតិវិធី នៃការបើកផ្ដល់ថវិកាបេឡាមរណៈសង្រ្គោះ ប្រាក់របបសន្តិសុខសង្គមប្រចាំខែ និងប្រាក់របបឧបត្ថម្ភផ្សេងៗ ជូនអតីតយុទ្ធជន ស្របតាមបទដ្ឋានថ្មីៗរបស់រាជរដ្ឋាភិបាល បានទាន់ពេលវេលា ហើយជាការកត់សម្គាល់ តាមរយៈរបាយការណ៍របស់សមាគម ខ្ញុំមើលឃើញថា កន្លងមក ពុំមានបងប្អូនគ្រួសារអតីតយុទ្ធជនយើងណាម្នាក់ជួបប្រទះនូវការលំបាក ហើយមិនទទួលបានការយកចិត្តទុកដាក់ និងដោះស្រាយពីសមាគមអតីតយុទ្ធជនរបស់យើងនោះទេ ។ នាឱកាសនោះដែរ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានផ្ដាំផ្ញើដល់រដ្ឋបាលខេត្ត អាជ្ញាធរដែនដីពិសេស ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន គ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្តស្វាយរៀង ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការគ្រប់គ្រងឲ្យបានរាល់ឧបទវហេតុនានា ពិសេសត្រូវយកចិត្តទុកដាក់បន្តមើលថែទាំសុខទុក្ខជីវភាពរស់នៅរបស់អតីតយុទ្ធជនយើង ក្នុងនោះត្រូវពង្រឹងស្ថាប័នមន្ទីរអង្គភាពនានា ដែលចងសម្ព័ន្ធមេត្រីភាពជាមួយបងប្អូនអតីតយុទ្ធជនកំពុងរស់នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដើម្បីបង្កគ្រប់លក្ខណៈសម្បត្តិឱ្យបងប្អូនរស់នៅប្រកបដោយជីវភាពល្អប្រសើរ ។ ទន្ទឹមនឹងនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានប្រកាសដល់សមាជិកសមាជិកាសមាគមទាំងអស់ ចូលរួមអបអរសាទរខួបលើកទី១៧ ថ្ងៃនៃការបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២៤ ហើយក៏សូមឱ្យទិវានេះដក់ជាប់និងនឹកដល់គុណបំណាច់របស់អតីតយុទ្ធជនយើង ដែលបានបូជាសាច់ស្រស់ឈាមស្រស់ពាក់លីជីវិតលះបង់គ្រប់បែបយ៉ាងដើម្បីសេចក្តីសុខសាន្ត សុខដុមរមនា សម្រាប់ប្រជាជនកម្ពុជា ។  

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤

ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។ ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមឧត្តមសេនីយ៍ប្រតិភូនៃសមាគម អមដំណើរ អភិបាលរងខេត្ត តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កម្លាំងទាំង បី ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត សមាជិក សមាជិកា សមាគមអតីតយុទ្ធជនក្រុង/ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូប។ សូមជម្រាបជូនថា លោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ។ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានលើកឡើងដែរថា ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោលើការងារអតីតយុទ្ធជននេះ ឯកឧត្តមតែងទទួលបានការដាស់តឿន និងក្រើនរំលឹកជាប់ជានិច្ចពីសំណាក់សម្តេចតេជោប្រធាន និងសម្តេចមហាបវរ អនុប្រធានទី១ សមាគមអតីតយុទ្ធជន ឱ្យយកចិត្តទុកដាក់គិតគូរលើសុខទុក្ខ ជីវភាព និងការរស់នៅរបស់អតីតយុទ្ធជននៅតាមបណ្តាខេត្តជាប់ជាប្រចាំ។ ជាពិសេសនាឱកាសប្រារពទិវាអតីតយុទ្ធជនខិតជិតមកដល់នេះត្រូវប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជន និងប្រឹងប្រែងលើកកម្ពស់ជីវភាពរបស់ពួកគេឱ្យបានប្រសើរ តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ច ផ្តល់ផ្ទះ និងជំរុញការដាំដុះបង្កបង្កើនផលជាដើម។ ជាមួយគ្នានេះសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ត្រូវស្រង់ទិន្នន័យ សម្រាប់ដាក់ជូនសម្តេចតេជោប្រធាន ដើម្បីស្នើសុំរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូនពួកគាត់បានទាន់ពេលវេលា។ ថ្លែងនៅក្នុងឪកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ដែលធ្វើឱ្យការងារសមាគម មានសន្ទុះវិវឌ្ឍន៍គួរឱ្យកត់សម្គាល់។

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. បានដឹកនាំមន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការ និងអាស៊ាន ចូលរួមកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ អាស៊ាន (ACDM) លើកទី៤៤ និងកិច្ចប្រជុំពាក់ព័ន្ធចំនួន៥ ផ្សេងទៀត នៅទីក្រុងបានដាសឺរីបឺហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ
ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤

(ប្រ៊ុយណេ)៖ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. បានដឹកនាំមន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការ និងអាស៊ាន ចូលរួមកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ អាស៊ាន (ACDM) លើកទី៤៤ និងកិច្ចប្រជុំពាក់ព័ន្ធចំនួន៥ ផ្សេងទៀត នៅទីក្រុងបានដាសឺរីបឺហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេចាប់ពីថ្ងៃទី៧ ដល់១០ ខែឧសភា ឆ្នាំ២០២៤ ។កិច្ចប្រជុំពាក់ព័ន្ធចំនួន៥ នេះរួមមានៈ៖១. កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល-អាហាលើកទី២០២. កិច្ច្បបជុំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បូកចិន លើកទី៧៣. កិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បូកជប៉ុនលើកទី៧៤. កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បូកសាធារណរដ្ឋកូរ៉េ លើកទី៦ និង៥. វិទិកាភាពធន់គ្រោះមហន្តរាយអាស៊ាន (ADRP) លើកទី៥ក្នុងនាមជាអនុប្រធាននៃកិច្ចប្រជុំ ឯកឧត្តម គីម វីរៈ បានប្រកាសទទួលដឹកនាំ និងសម្របសម្រួលជាមួយអាស៊ាន និងប្រទេសជាសមាជិកមួយចំនួនទៀត រៀបចំអនុវត្តលំហាត់សមយុទ្ធឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយថ្នាក់អាស៊ាន ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែឧសភា ឆ្នាំ ២០២៥។

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុវជនកម្ពុជា បានអញ្ជើញប្រកាស ផ្ទេរភារកិច្ចប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

(ឧត្តរមានជ័យ)៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុវជនកម្ពុជា បានអញ្ជើញប្រកាស ផ្ទេរភារកិច្ចប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ។ ពិធីប្រកាសនេះធ្វើឡើងនៅស្នងការ ដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់។ តាមសេចក្តីសម្រេចរបស់សមាគមអតីតយុទ្ធជនកម្ពុជា បានទទួលស្គាល់លោកឧត្តមសេនីយ៍ទោ ខូវ លី ជាប្រធានគណៈកម្មាធិការ និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ ហួត សុធី  ដែលត្រូវបានផ្លាស់ប្តូរភារកិច្ចថ្មី។ សំណេះសំណាលនាឱកាសនេះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានស្នើគ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និងសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមបន្តខិតខំយកចិត្តទុកដាក់ពង្រឹង ការអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមកឲ្យបានកាន់ផុលផុស និងមានប្រសិទ្ធភាព ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍ របស់អតីតយុទ្ធជន ធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំ និងស្នើដល់អាជ្ញាធរដែនដី សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ការលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូន ក្រុមគ្រួសារ អតីតយុទ្ធជនឱ្យបានល្អថែមទៀត ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឱ្យកាន់ការងារអតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូន អតីយុទ្ធជន ឱ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើងទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។ លោកថា «ការលះបង់សាច់ស្រស់ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជន មានគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ។ ទន្ទឹមនោះ ត្រូវបន្តបង្កើនសកម្មភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារ អតីតយុទ្ធជនរបស់យើង ជាពិសេសនៅពេលមានតម្រូវការ និងបញ្ហាដែលត្រូវជួយដោះស្រាយ ព្រមទាំងត្រូវយកចិត្តទុកដាក់ចាត់ចែង ឆ្លើយតបដោះស្រាយឲ្យបានទាន់ពេលវេលា»។ ជាមួយនេះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ក៏សូមលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមគាំទ្រ និងសហការ ដើម្បីឲ្យសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អនុវត្តការងាររបស់ខ្លួនឲ្យបាន កាន់តែល្អប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់តួនាទី របស់អតីតយុទ្ធជនឲ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះបុព្វហេតុប្រទេសជាតិ។ ជាពិសេសសូមឲ្យសមាគមអតីតយុទ្ធជនខេត្តក្រុងស្រុក និងឃុំសង្កាត់ ព្រមទាំងអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវឧស្សាហ៍ចុះជួប និងក្ដាប់បញ្ហាតម្រូវការនានារបស់បងប្អូន គ្រួសារអតីតយុទ្ធជន ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ជាពិសេសកិច្ចការផ្ដល់សេវាសាធារណៈ សេវាតម្រូវការជូនបងប្អូនឲ្យបានល្អប្រសើរ តួយ៉ាងនៅក្នុងការប្រើប្រាស់ប័ណ្ណ ប.ស.ស ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺនៅ តាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងនៅក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់បងប្អូនគ្រួសារអតីតយុទ្ធជន៕  

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំ ‹‹កិច្ចប្រជុំស្តីពីការអន្តរាគមន៍លើបញ្ហាខ្វះខាតទឹកនៅកម្ពុជា›› តាមប្រព័ន្ធ Zoom
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា ឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំអន្តរាគមន៍លើការខ្វះខាតទឹកនៅកម្ពុជា  ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំ ‹‹កិច្ចប្រជុំស្តីពីការត្រៀមអន្តរាគមន៍លើបញ្ហាខ្វះខាតទឹកនៅកម្ពុជា›› តាមប្រព័ន្ធ Zoom។ ដោយមានការចូលរួមពី ឯកឧត្តម ប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ទាំង២៥ រាជធានី ខេត្ត ព្រមទាំង ប្រធាន មន្ទីរធនធានទឹក និងឧតុនិយម , មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ  ចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។  

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រៃវែង
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំក្រុមការងារដែលរួមមាន ឯកឧត្តម អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រៃវែង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងទទួលបន្ទុកជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្នងការរង ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរជុំវិញខេត្ត សាខាកាកបាទក្រហម និងអង្គការដៃគូរ សរុបប្រមាណ២២៥រូប។ ក្នុងកិច្ចប្រជុំ មន្ត្រីជំនាញ គ.ជ.គ.ម. ក៏បានធ្វើបទបង្ហាញជូនអង្គប្រជុំជាការផ្សព្វផ្សាយ ដើម្បីឱ្យមានការត្រៀមលក្ខណៈជាមុនក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាដែលអាចកើតមានជាយថាហេតុនារដូវវស្សាដែលឈានចូលមកដល់ឆាប់ៗនេះ។ លេខាធិការដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ និងអង្គការដៃគូរ បានឈ្លៀតឱកាសនោះធ្វើការចែករំលែកអំពីបទពិសោធន៍ ការអនុវត្តល្អ និងបញ្ហាប្រឈមដែលជួបប្រទះនាពេលកន្លងមក។ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ បានដាក់ចេញនូវការណែនាំមួយចំនួន ដើម្បីជាជំនួយស្មារតីសម្រាប់ខេត្តអនុវត្តជាការតៀមរៀបចំសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ ការណែនាំទាំងនោះ គឺបានគ្របដណ្ដប់ទៅលើបញ្ហាមួយចំនួនរួមមាន ការពង្រឹងប្រព័ន្ធព័ត៌មាន (PRISM, EWS1294, CamDi) ការធ្វើបច្ចុប្បន្នភាពសៀវភៅផែនការ ការរៀបចំទីទួលសុវត្ថិភាព និងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំក្រុមការងារដែលរួមមាន ឯកឧត្តម អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងទទួលបន្ទុកជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្នងការរង ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរជុំវិញខេត្ត សាខាកាកបាទក្រហម និងអង្គការដៃគូរ សរុបប្រមាណ២២០រូប។ ក្នុងកិច្ចប្រជុំ មន្ត្រីជំនាញ គ.ជ.គ.ម. ក៏បានធ្វើបទបង្ហាញជូនអង្គប្រជុំជាការផ្សព្វផ្សាយ ដើម្បីឱ្យមានការត្រៀមលក្ខណៈជាមុនក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាដែលអាចកើតមានជាយថាហេតុនារដូវវស្សាដែលឈានចូលមកដល់ឆាប់ៗនេះ។ លេខាធិការដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ និងអង្គការដៃគូរ បានឈ្លៀតឱកាសនោះធ្វើការចែករំលែកអំពីបទពិសោធន៍ ការអនុវត្តល្អ និងបញ្ហាប្រឈមដែលជួបប្រទះនាពេលកន្លងមក។ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ បានដាក់ចេញនូវការណែនាំមួយចំនួន ដើម្បីជាជំនួយស្មារតីសម្រាប់ខេត្តអនុវត្តជាការតៀមរៀបចំសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ ការណែនាំទាំងនោះ គឺបានគ្របដណ្ដប់ទៅលើបញ្ហាមួយចំនួនរួមមាន ការពង្រឹងប្រព័ន្ធព័ត៌មាន (PRISM, EWS1294, CamDi) ការធ្វើបច្ចុប្បន្នភាពសៀវភៅផែនការ ការរៀបចំទីទួលសុវត្ថិភាព និងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្បូងឃ្មុំ
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំក្រុមការងារដែលរួមមាន ឯកឧត្តម អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងទទួលបន្ទុកជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្នងការរង ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរជុំវិញខេត្ត សាខាកាកបាទក្រហម និងអង្គការដៃគូរ សរុបប្រមាណ២៤០រូប។ ក្នុងកិច្ចប្រជុំ មន្ត្រីជំនាញ គ.ជ.គ.ម. ក៏បានធ្វើបទបង្ហាញជូនអង្គប្រជុំជាការផ្សព្វផ្សាយ ដើម្បីឱ្យមានការត្រៀមលក្ខណៈជាមុនក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាដែលអាចកើតមានជាយថាហេតុនារដូវវស្សាដែលឈានចូលមកដល់ឆាប់ៗនេះ។ លេខាធិការដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ និងអង្គការដៃគូរ បានឈ្លៀតឱកាសនោះធ្វើការចែករំលែកអំពីបទពិសោធន៍ ការអនុវត្តល្អ និងបញ្ហាប្រឈមដែលជួបប្រទះនាពេលកន្លងមក។ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ បានដាក់ចេញនូវការណែនាំមួយចំនួន ដើម្បីជាជំនួយស្មារតីសម្រាប់ខេត្តអនុវត្តជាការតៀមរៀបចំសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ ការណែនាំទាំងនោះ គឺបានគ្របដណ្ដប់ទៅលើបញ្ហាមួយចំនួនរួមមាន ការពង្រឹងប្រព័ន្ធព័ត៌មាន (PRISM, EWS1294, CamDi) ការធ្វើបច្ចុប្បន្នភាពសៀវភៅផែនការ ការរៀបចំទីទួលសុវត្ថិភាព និងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំក្រុមការងារដែលរួមមាន ឯកឧត្តម អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងទទួលបន្ទុកជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោកស្នងការ ស្នងការរង ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរជុំវិញខេត្ត សាខាកាកបាទក្រហម និងអង្គការដៃគូរ សរុបប្រមាណ២៥០រូប។ ក្នុងកិច្ចប្រជុំ មន្ត្រីជំនាញ គ.ជ.គ.ម. ក៏បានធ្វើបទបង្ហាញជូនអង្គប្រជុំជាការផ្សព្វផ្សាយ ដើម្បីឱ្យមានការត្រៀមលក្ខណៈជាមុនក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាដែលអាចកើតមានជាយថាហេតុនារដូវវស្សាដែលឈានចូលមកដល់ឆាប់ៗនេះ។ លេខាធិការដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ និងអង្គការដៃគូរ បានឈ្លៀតឱកាសនោះធ្វើការចែករំលែកអំពីបទពិសោធន៍ ការអនុវត្តល្អ និងបញ្ហាប្រឈមដែលជួបប្រទះនាពេលកន្លងមក។ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ បានដាក់ចេញនូវការណែនាំមួយចំនួន ដើម្បីជាជំនួយស្មារតីសម្រាប់ខេត្តអនុវត្តជាការតៀមរៀបចំសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ ការណែនាំទាំងនោះ គឺបានគ្របដណ្ដប់ទៅលើបញ្ហាមួយចំនួនរួមមាន ការពង្រឹងប្រព័ន្ធព័ត៌មាន (PRISM, EWS1294, CamDi) ការធ្វើបច្ចុប្បន្នភាពសៀវភៅផែនការ ការរៀបចំទីទួលសុវត្ថិភាព និងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។