ឯកឧត្តម សៀក វិចិត្រ អគ្គលេខាធិការរង គ.ជ.គ.ម. បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM)
ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣

សៀមរាប៖នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សៀក វិចិត្រ អគ្គលេខាធិការរង គ.ជ.គ.ម. បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM) នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប ។  វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមគម្រោងភាពជាដៃគូរ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ។  វគ្គបណ្តុះបណ្តាលខាងលើនេះមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រី បង្គោល លេខាធិការដ្ឋាន មកពីបណ្តាខេត្តចំនួន១២ ចូលរួមផងដែរ។

តំណាងក្រសួងគ្រប់គ្រងគ្រោះមហន្តរាយនៃសាធារណៈរដ្ឋប្រជាមានិតចិន និងអង្គការGIZ ចុះទស្សនៈកិច្ចសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពគ្រោះមហន្តរាយ យន្តការដឹកនាំ នឹងសម្របសម្រួលគ្រប់គ្រងគ្រោះហន្តរាយ
ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣

នៅទី១៦ ខែ កញ្ញា ឆ្នាំ ២០២៣ លោក គឺ ប៊ុនណ្ណាវុធ បានដឹកនាំក្រុមការងារធ្វើបដិសណ្ឋាកិច្ចអមដំណើរគណៈប្រតិភូ តំណាងក្រសួងគ្រប់គ្រងគ្រោះមហន្តរាយនៃសាធារណៈរដ្ឋប្រជាមានិតចិន និងអង្គការGIZ ចុះទស្សនៈកិច្ចសិក្សារស្វែងយលអំពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពគ្រោះមហន្តរាយ យន្តការដឹកនាំ នឹងសម្របសម្រួលគ្រប់គ្រងគ្រោះហន្តរាយខេត្តត្បូងឃ្មុំ។  ការសិក្សារនេះធ្វើឡើងក្រោមគម្រោងភាពជាដៃគូត្រីភាគី ចិន កម្ពុជា និង អង្គការGIZ ដែលមានបំណងដើម្បីពិនិត្យលទ្ធភាពដែលភាគីរដ្ឋាភិបាលចិន និងអង្គការ GIZ  ក្នុងការគាំទ្រក៏ដូចជាការជម្រុញប្រសិទ្ធភាពក្នុងការគ្រប់គ្រងគ្រោះមហន្តររាយនាពេលបច្ចុប្បន្ន និងអនាគតរបស់ខេត្ត។  ទស្សនៈកិច្ចសិក្សារខាងលើទទួលស្វាគមន៍ដោយ ឯកឧត្តម គន់ រ័ត្នមុន្នី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត និងមានការចូលរួមពីមន្រ្តីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តជាច្រើនរូបផ្សេងទៀត។  នៅក្នុងទស្សនៈកិច្ចសិក្សារនេះផងដែរ ឯកឧត្តម គន់ រ័ត្នមុន្នី បានបង្ហាញអំពីស្ថានភាពទូទៅរបស់ខេត្ត ស្ថានភាពគ្រោះមហន្តរាយ យន្តការគ្រប់គ្រងគ្រោះមហន្តរាយ បញ្ហារប្រឈម នឹងសំនូមពរមួយចំនួន។ ក្រុមគណៈប្រតិភូរបានធ្វើការសាកសួរនិងពិភាក្សារបន្ថែមស៊ីជម្រៅ ដើម្បីសិក្សារស្វែងយល់កាន់តែច្បាស់អំពីស្ថានភាពទាំងនោះ។  ក្រោយកិច្ចពិភាក្សារពិភាក្សារជាបឋម ភាគីចិនបានសន្យារនឹងពិនិត្យលទ្ធភាពក្នុងការជួយបណ្តុះបណ្តាលជំនាញដល់មន្រ្តីលេខាធិការដ្ឋាន ទាំងនៅថ្នាក់ខេត្តនឹងនៅមូលដ្ឋានស្រុក ឃុំ នឹងបានធ្វើការអញ្ជើញ តំណាងលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្តត្បូងឃ្មុំ ចំនួន ០២រូបចូលរួមសិក្ខាសាលានៅទីក្រុង ណាននីងប្រទេសចិន នៅក្នុងសប្តាហ៍ទី១ នៃខែ ធ្នូ ឆ្នាំ ២០២៣ខាងមុខនេះផងដែរ។  ក្រុមការងារដែលដឹកនាំដោយឯកឧត្តម គន់ រ័ត្នមុន្នីបានអញ្ជើញគណៈប្រតិភូរចុះពិនិត្យដំណើរការសាងសង់ទីទួលសុវត្ថិភាពទឹកជំនន់ ទីតាំងរអិលបាក់ច្រាំងទន្លេរ និងជួបជាមួយអជ្ញាធរ និងតំណាងប្រជាពលរដ្ឋមូលដ្ឋានផងដែរ។  

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការប្រើប្រាស់ប្រព័ន្ធព្រីស្សឹម(PRISM) និងប្រព័ន្ធ១២៩៤ ដល់លេខាធិការដ្ឋាន ខេត្តត្បូងឃ្មុំ
ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣

ត្បូងឃ្មុំ៖ ថ្ងៃពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោក ស៊ឹម ពីសី  ប្រធាននាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អនុប្រធាន នាយកដ្ឋាន២រូប បានចូលរួមសម្រប សម្រួល ក្នុងវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការប្រើប្រាស់ប្រព័ន្ធព្រីស្សឹម(PRISM) និងប្រព័ន្ធ១២៩៤ ដល់លេខាធិការដ្ឋាន ខេត្តត្បូងឃ្មុំ និងមានការចូលរួមបើកវគ្គបណ្តុះបណ្តាលពី  ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត  និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។  វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីបង្កើនសមត្ថភាពមន្រ្តីបង្គោលខេត្ត និងក្រុង-ស្រុក លើការប្រើប្រាស់ប្រព័ន្ធ PRISM ក្នុងការកត់ត្រា ការបញ្ចូលទិន្នន័យ ការតាមដាន និងការទាញយកទិន្នន័យផលប៉ះពាល់មកប្រើប្រាស់បានទាន់ពេលវេលា និងជម្រុញការផ្សព្វផ្សាយប្រព័ន្ធ ១២៩៤ អោយបានកាន់តែទូលំទូលាយ។

ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រង់គ្រោះមហន្តរាយខេត្តបានដឹកនាំមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សហការជាមួយរដ្ឋបាលឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពទឹកជំនន់ និងឧបករណ៍វាស់ទឹក (ទេពមច្ឆា)
ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣

នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បាទបានដឹកនាំ មន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សហការជាមួយរដ្ឋបាលឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ  បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងពិនិត្យឧបករណ៍វាស់ទឹក (ទេពមច្ឆា) រួចបន្តចុះពិនិត្យទីទួលសុវត្ថិភាពនៅឃុំបឹងព្រួល  សម្រាប់ត្រៀមបម្រុងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ បន្ទាប់បន្តដំណើរចុះពិនិត្យស្ថានភាពទឹកទន្លេមេគង្គ នៅក្នុងឃុំទន្លេព្រែកអាជី និងឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ភ្លៀងបន្តធ្លាក់ ទីតាំងខ្លះនៅកែបរក្សាការជន់លិច ខណៈអាជ្ញាធរខេត្តជំរុញដំដោះស្រាយ ក្នុងជំនន់ដែលខេត្តមិនធ្លាប់ជួប
ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣

កែប៖ ភ្លៀងធំមួយមេបន្ថែមទៀតនាថ្ងៃនេះ បានធ្វើឱ្យទីតាំងខ្លះបន្តជន់លិច ជាមួយគ្នានេះអាជ្ញាធរខេត្តកែប ក៏កំពុងបន្តដោះស្រាយករណីជំនន់ទឹកភ្លៀងមិនធ្លាប់មាននេះ នៅតាមបណ្តាទីតាំងដែលជាចាត់ទុកជាកន្លែងហានិភ័យ ក្នុងនោះអភិបាលខេត្តកែប ក៏បានបញ្ជាឱ្យគ្រឿងចក្រ ចុះកាយបើកផ្លូវទឹកមួយទីតាំងបន្ថែមទៀត ស្ថិតនៅសាលារៀនអនុវិទ្យាល័យពងទឹក ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីផ្តល់លទ្ធភាពឱ្យសាលាអាចបន្តបើកថ្នាក់រៀនបាន។លោក​ សោម ពិសិដ្ឋ បានផ្តល់បទសម្ភាសន៍នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តកែបពេលនេះ មានសភាពធូរស្រាលឡើងវិញក្រោយបានជន់លិចចូលដល់ក្នុងផ្ទះពលរដ្ឋប្រមាណជាង២ពាន់គ្រួសារ ក្នុងចំណោមពលរដ្ឋជាង៩ពាន់គ្រួសារ ដែលទទួលរងឥទ្ធិពលនៃជំនន់ទឹកភ្លៀង កាលពីអំឡុងចុងខែកក្កដា កន្លងទៅនេះ។ គិតត្រឹមថ្ងៃនេះ នៅទីតាំងខ្លះបន្តការជន់លិចក្នុងកំរិតស្រាល តែក្នុងនាមអាជ្ញាធរយើងបន្តការដោះស្រាយ ដោយប្រើធនធានសរុប មធ្យោបាយសរុប និងកម្លាំងសរុបដែលខេត្តមាន។យ៉ាងណាលោកអភិបាលខេត្តស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់បន្តតាមដានឱ្យបានហ្មត់ចត់ជុំវិញគ្រោះធម្មជាតិលើកនេះ ជាពិសេសសុខទុក្ខប្រជាពលរដ្ឋ ដោយមិនត្រូវទុកឱ្យពលរដ្ឋណាម្នាក់អត់បាយដោយសារជំនន់ទឹកភ្លៀងនេះឡើយ ហើយក៏សំណូមពលរដ្ឋរួមសហការណ៍គ្នាជាមួយអាជ្ញាធរ ក្នុងការឆ្លងកាត់ការលំបាកលើកនេះ។យោងរបាយការណ៍របស់រដ្ឋបាលខេត្តកែប បានឱ្យដឹងថា ជំនន់ទឹកភ្លៀងលើកនេះ ខេត្តកែបបានខូចខាតផ្ទះសម្បែងពលរដ្ឋ និងហេដ្ឋារចនាសម្ព័នមួយចំនួន តែមិនមានគ្រោះដល់ជីវិតនោះទេ ក្នុងនោះក្រុងកែបប៉ះពាល់លំនៅឋានទូទាំងក្រុងចំនួន២.២១៩ខ្នងផ្ទះ ខូចខាតផ្លូវលំ៧ខ្សែ ស្មើនឹង៥.០០០ម៉ែត្រ អំបិលខូចខាត ១.៥០០តោន និងប៉ះពាល់ដំណាំ១២០ហិកតា។ ស្រុកចំណាក់ចង្អើរ ប៉ះពាល់លំនៅឋានចំនួន ៤៧៩គ្រួសារ ស្មើនឹង៤៦៥ខ្នងផ្ទះ ប៉ះពាល់ដំណាំ ៥៨៨ហិកតា ក្នុងនោះទឹកហូរច្រោះប៉ះពាល់ផ្លូវលំចំនួន១៦ខ្សែ៕អត្ថបទ៖ ង៉ុង សាន់

មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញចុះត្រួតពិនិត្យសកម្មភាពហ្វឹកហាត់ និងបច្ចេកទេសគ្រឿងម៉ាស៊ីនរបស់ កងប្រតិបត្តិការរុករក នឹងសង្គ្រោះគ្រោះមមហន្តរាយលេខ៧០៤ យោធភូមិភាគទី៤
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមដឹងស្ទឹងស្ពានក្អែក ខាងលិចទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពហ្វឹកហាត់ និងកម្លាំងត្រៀមអន្តរាគមន៍នៅនឹងកន្លែង របស់កងប្រតិបត្តិការរុករក នឹងង្គ្រោះគ្រោះមហន្តរាយលេខ៧០៤ យោធភូមិភាគទី៤  និងត្រួតពិនិត្យសម្ភារៈបច្ចេកទេស មធ្យោបាយ ដើម្បីបម្រើឱ្យការជួយសង្គ្រោះបានទាន់ពេលវេលាជូនប្រជាពលរដ្ឋជួបគ្រោះមហន្ដរាយផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ បានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងត្រៀមអន្តរាគមន៍របស់ កងប្រតិបត្តការរុករក នឹងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៤ និង គ្រប់បណ្ដាអង្គភាពចំណុះទាំងអស់ ដើម្បីត្រៀមលក្ខណៈចល័តអន្តរាគមន៍ និងជួយសង្រ្គោះអោយបានទាន់ពេលវេលា ដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ មានប្រសាសន៍ផ្តាំផ្ញើរ និងកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានអនុវត្តនូវតួនាទីភារកិច្ចទៅតាមបទបញ្ជារដែលដាក់ចុះ ក៏ដូចជាការអនុវត្តទៅតាមផែនការរបស់ថ្នាក់លើប្រគល់ជូន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕  

ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃនេះ ប៉ះពាល់ពលរដ្ឋជាង ៤ពាន់គ្រួសារ ស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា បញ្ហាជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសខេត្តនៅជាប់នឹងឆ្នេរសមុទ្រ នាប៉ុន្មានថ្ងៃកន្លងទៅនេះ បានបណ្ដាលឲ្យប៉ះពាល់ពលរដ្ឋប្រមាណជាង ៤ពាន់គ្រួសារ ស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់ ។ ឯកឧត្តម សុទ្ធ គឹមកុលមុនី ថ្លែងប្រាប់ BTV នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ថា ជំនន់ទឹកភ្លៀងនេះ បង្កមកពីមានភ្លៀងធ្លាក់ជាប់គ្នាចាប់ពីថ្ងៃទី២៧ ខែកក្កដា ដែលប៉ះពាល់ទៅតំបន់មួយចំនួន នៃខេត្តព្រះសីហនុ កែប កំពត និងខេត្តកោះកុង បណ្ដាលឲ្យលិចលង់ផ្ទះសម្បែង សាលារៀន ផ្លូវជាតិ និងផ្លូវលំមួយចំនួន បង្កឲ្យអាកខានដល់ការធ្វើដំណើរផងដែរ ។ ឯកឧត្តមបានបន្តថា ចំពោះខេត្តកំពត បានប៉ះពាល់ក្រុងកំពត ស្រុកទឹកឈូរ និងស្រុកកំពង់ត្រាច បានប៉ះពាល់ប្រជាពលរដ្ឋចំនួនជាង៤ ៤០០គ្រួសារ បណ្ដាលឲ្យលិចផ្ទះចំនួនជាង ១ពាន់ខ្នង សាលារៀន ៤អគារ ស្លាប់មនុស្សម្នាក់ បាត់ខ្លួនម្នាក់ របួស២នាក់ និងជួយសង្គ្រោះ ៤១នាក់ ហើយនៅខេត្តកោះកុង ក៏មានលិចលង់ផ្ទះពលរដ្ឋជាច្រើនខ្នងផងដែរ ។ ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ស្ថានភាពជំនន់ទឹកភ្លៀង ដែលប៉ះពាល់ខាងលើ គឺស្រកទៅវិញហើយ ដោយអាជ្ញាធរកំពុងបន្តតាមដានស្ថានភាពទឹកភ្លៀងធ្លាក់បន្ថែម ខណៈដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយអន្តរាគមន៍ ។ ឯកឧត្តម សុទ្ធ គឹមកុលមុនី បានបញ្ជាក់ថា ដោយឡែកនៅតាមរាជធានីខេត្ត គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរៀបចំទីទួលសុវត្ថិភាព មធ្យោបាយដើម្បីជួយសង្គ្រោះ ហើយក៏សូមអំពាវនាវដល់អាជ្ញាធរ តាមដានការព្យាករណ៍ និងជូនដំណឹងពីក្រសួងស្ថាប័នជំនាញ លើបញ្ហាអាកាសធាតុ ដើម្បីរៀបចំត្រៀមជូនដំណឹង ទៅប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

ទេសរដ្ឋមន្ដ្រី គន់ គីម ណែនាំឲ្យត្រៀមលក្ខណៈជាមុន ដើម្បីសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្ដរាយ
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

      (ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ជំរុញឲ្យថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ បានទាន់ពេលវេលា។ ការថ្លែងរបស់ទេសរដ្ឋមន្ដ្រី គន់ គីម បានធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ ដែលទេសរដ្ឋមន្ដ្រី ក៏បាននាំនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិកអង្គប្រជុំទាំងមូលផងដែរ។ តាមរបាយការណ៍របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ឆ្នាំ២០១៩នេះ ខេត្តទទួលរងជំនន់ទឹកភ្លៀងប៉ះពាល់ប្រជាជន១,៧៣៦គ្រួសារ លិចផ្ទះ៩៣៧ខ្នង រលំបាក់អាគារ ជាន់កាលពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យរងរបួស២៦នាក់ និងស្លាប់២៨នាក់។ ក្នុងឱកាសនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានជំរុញឲ្យលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បន្តរៀបចំកែសម្រួលរចនាសម្ព័ន្ធ គ្រប់គ្រងគ្រោះមហន្តរាយ នៅថ្នាក់មូលដ្ឋានឲ្យបានឆាប់ និងកសាងផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបពេលមានគ្រោះមហន្តរាយ និងណែនាំប្រជាជនឲ្យបង្ការអគ្គីភ័យ នៅក្នុងរដូវប្រាំងដែលងាយកើតមាន ព្រមទាំងចេះថែរក្សាសុខភាពការពារខ្លួន ពីជំងឺឆ្លងនានា។ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានលើកសរសើរដល់ការកិច្ចសហការគ្នា រវាងអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ ការិយាល័យពាក់ព័ន្ធ និងអង្គការជាដៃគូ នៅក្នុងខេត្តដែលបានរួមគ្នាដោះស្រាយ ឆ្លើយតបបានទាន់ពេលវេលាពេលមានហេតុការណ៍៕          

នាយឧត្តមសេនីយ គន់ គីម ដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រការងារចំនួន ៨ ចំនុច ដល់រដ្ឋបាលខេត្ត ឧត្តរមានជ័យសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ ក្នុងកម្មវិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩។
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

នាយឧត្តមសេនីយ គន់ គីម ដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រការងារចំនួន ៨ ចំនុច ដល់រដ្ឋបាលខេត្ត ឧត្តរមានជ័យសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ ក្នុងកម្មវិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងទិសដៅឆ្នាំ២០២០ ដែលប្រព្រឹត្តិទៅនារសៀលថ្ងៃទី ០៣ ខែមិនា ឆ្នាំ ២០២០នេះ ឯកឧត្តមនាយឧត្តម សេនីយ៍ គន់ គីម ប្រធានក្រុម ការងារ រាជរដ្ឋាភិបាល ចុះជួយខេត្ត ឧត្តរមានជ័យ។           នាយឧត្តមសេនីយ គន់ គីម ដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រការងារចំនួន ៨ ចំនុច ដល់រដ្ឋបាលខេត្ត ឧត្តរមានជ័យសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ ក្នុងកម្មវិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងទិសដៅឆ្នាំ២០២០ ដែលប្រព្រឹត្តិទៅនារសៀលថ្ងៃទី ០៣ ខែមិនា ឆ្នាំ ២០២០នេះ ឯកឧត្តមនាយឧត្តម សេនីយ៍ គន់ គីម ប្រធានក្រុម ការងារ រាជរដ្ឋាភិបាល ចុះជួយខេត្ត ឧត្តរមានជ័យ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញនូវទិសដៅការងារចំនួនប្រាំបីចំនុច៖ ទីមួយ៖ ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ, ទីពីរ៖ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម, ទីបី៖ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងទេសចរណ៍, ទីបួន៖ ការអភិវឌ្ឍទីក្រុង, ទីប្រាំ៖ កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ, ទីប្រាំមួយ៖ ការផ្តល់សេវាសាធារណៈនិងការដោះស្រាយបញ្ហា ប្រឈមនៅមូលដ្ឋាន, ទីប្រាំពីរ៖ ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន, និង ទីប្រាំបី៖ ការពង្រឹងរបៀបរបបការងារ។ ក្រោយពីស្តាប់របាយការណ៍បូកសរុបសន្និបាតរបស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តរួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានពាំនាំនូវការកោតសរសើរ ខ្ពស់ពីសំណាក់ សម្តេចតេជោ សម្តេចក្រឡាហោម និងក្នុងនាម ឯកឧត្តមផ្ទាល់ ចំពោះរដ្ឋបាលខេត្ត ដែលសម្រេចបានសមិទ្ធផលល្អនាឆ្នាំកន្លងមករួមទាំងការងារអតីតយុទ្ធជនផងដែរ។ អនុវត្តតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល​ អំពីការផ្ទេរអំណាចនិងធនធានមក ថ្នាក់ក្រោមជាតិ​ ដូច្នេះក្រុង​ស្រុក-ខណ្ឌ ឃុំ-សង្កាត់  ត្រូវរៀប ចំទំនើបកម្មផែនការអនុវត្តការងារផ្តល់សេវាសាធារណៈនិងដោះស្រាយការ ប្រឈមរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យបានទាន់ពេលវេលា។ ក្នុងការងារគ្រោះមហន្តរាយ ឯកឧត្តមនាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា គណៈ​កម្មធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់ក្រោមជាតិ​ និងថ្នាក់មូលដ្ឋាន​ត្រូវ ណែនាំ​ប្រជាពលរដ្ឋ​ឱ្យចេះសន្សំទឹកទុកសម្រាប់រដូវប្រាំងខាងមុខ ព្រមទាំងយកចិត្តទុកដាក់ត្រៀមរៀបចំនិងពង្រឹងភាពធន់ ជាមុនសម្រាប់នារដូវទឹកជំនន់ខាងមុខនេះ។ គួរបញ្ជាក់ថាក្នុងឆ្នាំ២០១៩នេះ គ្រោះទឹកជំនន់ទឹកភ្លៀងប៉ះពាល់ប្រជា ពលរដ្ឋចំនួន១៦២គ្រួសារ ដំណាំស្រូវ១,៧៣៦.៥ហិចតា ចំការដំឡូងមីចំនួន៤៧៨.៥ ហិចតា។ គ្រោះ រាំងស្ងួតធ្វើឱ្យខូចខាតដំណាំស្រូវចំនួន ៣,៤១៧ ហិចតា។ នៅក្នងសន្និបាត នេះរដ្ឋបាលឃុំ​ សង្កាត់​ និង​ប៉ុស្តិ៍​រដ្ឋបាលជាច្រេីនត្រូវបាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ប្រគល់ប័ណ្ណសសេីរ      

ទេសរដ្ឋមន្ត្រី​ គន់​ គីម​ ប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាល​ ចុះជួយខេត្ត​ឧត្តរមានជ័យ​ ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

ទេសរដ្ឋមន្ត្រី​ គន់​ គីម​ ប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាល​ ចុះជួយខេត្ត​ឧត្តរមានជ័យ​ ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានកិត្តិយស​ សាខាកាកបាទ​ក្រហមខេត្ត​​ រួមជាមួយ​ ឯកឧត្តម​ អ៊ុយ​ សំអាត​ ប្រធាននាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃកាកបាទក្រហម​ កម្ពុជា​ បាននាំយកអំណោយ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា​ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះចំនួន​ ២២១គ្រួសារ​ នៅស្រុក​អន្លង់វែង​ ។     ល្ងាចថ្ងៃ​ទី២​ ខែមិនា​ ឆ្នាំ២០២០​ ទេសរដ្ឋមន្ត្រី​ គន់​ គីម​ ប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាល​ ចុះជួយខេត្ត​ឧត្តរមានជ័យ​ ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានកិត្តិយស​ សាខាកាកបាទ​ក្រហមខេត្ត​​ រួមជាមួយ​ ឯកឧត្តម​ អ៊ុយ​ សំអាត​ ប្រធាននាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃកាកបាទក្រហម​ កម្ពុជា​  បាននាំយកអំណោយ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា​ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះចំនួន​ ២២១គ្រួសារ​ នៅស្រុក​អន្លង់វែង​ ។  ឯកឧត្ដម​ អ៊ុយ​ សំអាត​ បានលើកឡេីងថា​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា​​ តែងតែគិតគូដល់បងប្អូនយេីងជាក់ស្តែងថ្ងៃនេះ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ បានអោយ​ឯកឧត្តម​ នាំអំណោយមកចែកជូនបងប្អូនយេីង។        ជំនួសមុខប្រជាពលរដ្ឋ​ដែលទទួលបានអំណោយក្នុងពេលនេះ​ ឯកឧត្តម​ គន់​ គីម​ ប្រធានកិត្តិយស​ សាខាកាកបាទ​ក្រហមខេត្ត​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ដែលបានផ្តល់អំណោយដល់អ្នកងាយរងគ្រោះនៅស្រុកត្រពាំងប្រាសាទ​ និងស្រុកអន្លង់វែង​ ៤៣០គ្រួសារ​ និង​ សូមជូនពរអោយសម្តេច​ទាំងពីរ​   ព្រមទាំងក្រុមគ្រួសារ​ បានសេចក្តីសុខសប្បាយ​ ជោគជ័យ​គ្រប់ការងារ​។  ឯកឧត្ដម​ ក៏បានសុំអោយបងប្អូន​ប្រជាពលរដ្ឋ​យេីងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព​ផ្ទាល់ខ្លួន​       និងត្រូវប្រុង​ប្រយ័ត្ន​ចំពោះអគ្គីភ័យ​ នៅក្នុងរដូវប្រាំងនេះ។