អ្នកវិទ្យាសាស្រ្តលំដាប់ពិភពលោកចាត់ទុកនាវាមុជទឹកបាត់ការទាក់ទងថាជាកំហុសដ៏មហន្តរាយបំផុត....

ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣
4 នាក់

អ្នកវិទ្យាសាស្រ្តម្នាក់ និងជាអ្នកសារព័ត៌មានដែលបានមុជទឹកទៅកាន់បំណែកនាវា Titanicកាលពីរយៈពេល ២ទសវត្សរ៍មុន និយាយកាលពីថ្ងៃពុធថា ត្រូវតែមានកំហុសដ៏​មហន្តរាយ​សម្រាប់​នាវាមុជទឹកផ្សងព្រេងTitanរបស់ក្រុម ហ៊ុនទេសចរណ៍ OceanGate ដែលបានបាត់កាលពីថ្ងៃអាទិត្យ ។ 

 

លោក​វេជ្ជបណ្ឌិត Michael Guillen គឺជាអតីតអ្នកនិពន្ធផ្នែកវិទ្យាសាស្រ្តនៅទូរទស្សន៍ ABC News ដែលបាន ជាប់នៅក្នុងស្លាបចក្រនាវា Titanicហើយនិ​ងរស់រានពី​ដំណើរផ្សងព្រេងកាលពីឆ្នាំ២០០០ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ មាននូវភស្តុតាងដែលងាយយល់ពីករណីមួយនេះ ។ 

 

យោង​តាមការអះអាងរបស់លោកវេជ្ជបណ្ឌិត Guillen បានឲ្យដឹងថា ជាដំបូង ការពិតដែលនាវាបាត់ការទំនាក់ទំនង គឺលឿនពេក ពេលចុះទឹកដែលចំណាយពេលសរុបចន្លោះ ២ម៉ោង និង ៣ម៉ោងប៉ុណ្ណោះ ។ 

 

លោក Guillen បានពន្យល់ផងដែរថា ការខកខានគ្រាន់តែទំនាក់ទំនង គឺមិនអាចទៅរួចនោះទេ ដោយសារនាវាមុជទឹក Titanត្រូវបានរចនាឡើងដើម្បីងើបទឹកដោយស្វ័យប្រវត្តិ ក្នុងករណីដែលជួបវិបត្តិ ដែលករណីនេះពុំធ្លាប់កើតឡើងនោះទេ ។ 

 

យោងតាមសម្តីរបស់លោក Guillen សំឡេងក្រោមបាតសមុទ្រដែលត្រូវបានរកឃើញនៅតំបន់រុករកនៅសមុទ្រអាត្លង់ទិកខាងជើង គឺជាសញ្ញាវិជ្ជមាន ប៉ុន្តែវាពុំអាចធានាបាននោះទេ ពីព្រោះថា បើសិនជានាវាមុជទឹកត្រូវបានរកឃើញពិតមែន ការស្រង់វា នឹងជាប់ពាក់ព័ន្ធកម្រិតភាពស្មុគស្មាញខុសប្លែកគ្នា ៕