ជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ផ្លូវដែកភ្នំពេញ-ព្រះសីហនុត្រង់គីឡូម៉ែត្រ១៣៥ដល់១៤៨

ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣
11 នាក់

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣មុននេះថា ផ្នែកខ្លះនៃកំណាត់ផ្លូវដែក ភ្នំពេញ-ព្រះសីហនុ ចាប់ពីគីឡូម៉ែត្រលេខ ១៣៥ ដល់គីឡូម៉ែត្រលេខ ១៤៨ ត្រូវបានកាត់ផ្តាច់ដោយជំនន់ទឹកភ្លៀង ដែលធ្វើឱ្យអាក់ខានការដឹកជញ្ជូនតាមផ្លូវដែក។ 

បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ កំពុងចាត់វិធានការណ៍ចាំបាច់បន្ទាន់ និងធ្វើការជួសជុល ដើម្បីឈានទៅរកការបើកដំណើរការដឹកជញ្ជូនតាមផ្លូវដែកនេះឡើងវិញឱ្យឆាប់បំផុត៕