រដ្ឋបាលខេត្តមណ្ឌលគីរី ផ្អាកបណ្ដោះអាសន្នការធ្វើចរាចរយានយន្តគ្រប់ប្រភេទ នៅលើ ផ្លូវជាតិលេខ៧៦ ចន្លោះ គីឡូម៉ត្រលេ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនដំណឹងដល់សាធារណៈជន ម្ចាស់យាន យន្តដឹកទំនិញធន់ធ្ងន់ ធន់ស្រាល និងអ្នកធ្វើដំណើរតាមមធ្យោបាយ យានយន្ត គ្រប់ប្រ ភេទ ឱ្យបានជ្រាបថា ៖ បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅក្នុងខេត្តមណ្ឌលគិរី បានធ្វើឱ្យមានជំនន់ទឹកភ្លៀងហូរបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះ គីឡូម៉ែត្រលេខ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិលេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលផ្លូវត្រូវបានកាត់ផ្តាច់ និងខូចទាំងស្រុង មិនអាចធ្វើដំណើរបានសម្រាប់មធ្យោបាយយានយន្តគ្រប់ប្រភេទ ។
ដូចនេះរដ្ឋបាលខេត្ត សូមធ្វើការបិទផ្អាកការធ្វើ ចរាចរជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះតទៅ រហូតដល់មានការជូនដំណឹងស្តីពីការ បើកឱ្យធ្វើចរាចរ ឡើងវិញ នាពេលខាងមុខ ។
ទន្ទឹមនឹងនោះដែរ ប្រសិនបើសាធារណៈជន ម្ចាស់យានយន្តដឹកទំនិញ និងអ្នកធ្វើដំណើរតាម មធ្យោបាយយានយន្តគ្រប់ប្រភេទ មានបំណងចង់ធ្វើដំណើរទៅរាជធានីភ្នំពេញ និងធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរី សូមធ្វើដំណើរតាមផ្លូវវាងដោយឆ្លងកាត់តាមខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ជាបណ្ដោះ អាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ៕ប្រភព ៖ ខេត្តមណ្ឌលគិរី