នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារចុះពិនិត្យករណីបាក់ស្រុតដីកាត់ផ្តាច់ផ្លូវ នៅចំណុចអូរងើយ ឃុំសែនមនោរម្យ
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣
6
នាក់
AKP មណ្ឌលគិរី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣--
លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារខេត្ត ចុះត្រួតនិត្យផ្លូវលេខ ៧៦អា ដែលរងការខូចខាត កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយផ្លូវនៅចំណុចនេះបានបាក់ស្រុតចុះ ប្រវែងបណ្ដោយប្រមាណជាង១០ម៉ែត្រ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មន្ទីរសាធារណការ និងជញ្ជូនខេត្ត សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានធ្វើការឈួសឆាយផ្លូវវាង ដើម្បីសម្រួលចរាចរណ៍ជាបណ្តោះអាសន្ន។
រូបថត៖ AKP-មណ្ឌលគិរី