មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញចុះត្រួតពិនិត្យសកម្មភាពហ្វឹកហាត់ និងបច្ចេកទេសគ្រឿងម៉ាស៊ីនរបស់ កងប្រតិបត្តិការរុករក នឹងសង្គ្រោះគ្រោះមមហន្តរាយលេខ៧០៤ យោធភូមិភាគទី៤
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមដឹងស្ទឹងស្ពានក្អែក ខាងលិចទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពហ្វឹកហាត់ និងកម្លាំងត្រៀមអន្តរាគមន៍នៅនឹងកន្លែង របស់កងប្រតិបត្តិការរុករក នឹងង្គ្រោះគ្រោះមហន្តរាយលេខ៧០៤ យោធភូមិភាគទី៤ និងត្រួតពិនិត្យសម្ភារៈបច្ចេកទេស មធ្យោបាយ ដើម្បីបម្រើឱ្យការជួយសង្គ្រោះបានទាន់ពេលវេលាជូនប្រជាពលរដ្ឋជួបគ្រោះមហន្ដរាយផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ។
ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ បានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងត្រៀមអន្តរាគមន៍របស់ កងប្រតិបត្តការរុករក នឹងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៤ និង គ្រប់បណ្ដាអង្គភាពចំណុះទាំងអស់ ដើម្បីត្រៀមលក្ខណៈចល័តអន្តរាគមន៍ និងជួយសង្រ្គោះអោយបានទាន់ពេលវេលា ដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ មានប្រសាសន៍ផ្តាំផ្ញើរ និងកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានអនុវត្តនូវតួនាទីភារកិច្ចទៅតាមបទបញ្ជារដែលដាក់ចុះ ក៏ដូចជាការអនុវត្តទៅតាមផែនការរបស់ថ្នាក់លើប្រគល់ជូន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕