ស្ថានភាពគ្រោះមហន្តរាយក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃ២ ខែសីហា ឆ្នាំ២០២៣
ស្ថានភាពគ្រោះមហន្តរាយក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃ២ ខែសីហា ឆ្នាំ២០២៣
+ស្រុកកោះញែក៖
-នៅត្រង់ចំណុចស្ពានអូរជីមៀត បានស្រកចុះឃើញតួស្ពានបេឡេត៍(អាចធ្វើចរាចរណ៍ឆ្លងកាត់ទៅមកបានចំពោះម៉ូតូ និងរថយន្តធុនតូច)។
+ស្រុកកែវសីមា ជំនន់ទឹកភ្លៀង បានជន់លិចចំនួន៣ ឃុំ ក្នុងនោះ៖
-ឃុំស្រែឈូក៖ បានខូចខាតផ្លូវប្រវែង២០០ម៉ែត្រ ដែលជាផ្លូវគម្រោងមូលនិធិឃុំ, ខូចខាតដំណាំកសិកម្មចំនួន ៤១ ហិកតា ស្មើនឹង៣៤ គ្រួសារ ប៉ុន្តែមិនមានការជន់លិចចូលដល់ផ្ទះប្រជាពលរដ្ឋទេ។រហូតមកដល់បច្ចុប្បន្ននេះទឹកបានស្រកចុះមកនៅកម្រិតធម្មតាវិញ។
-ឃុំស្រែខ្ទុម៖ បានប៉ះពាល់ដល់ភូមិចំនួន ៥ ភូមិ មានការជន់លិចចូលផ្ទះប្រជាពលរដ្ឋចំនួន ៧១ខ្នងផ្ទះ ក្នុងនោះរងគ្រោះស្រាលចំនួន ៥១ខ្នងផ្ទះ និងរងគ្រោះមធ្យមចំនួន២១ ខ្នងផ្ទះ និងមានការលិចលង់ផលដំណាំប្រជាពលរដ្ឋចំនួន ៣៣ហិកតា។រហូតមកដល់បច្ចុប្បន្ននេះទឹកបានស្រកចុះមកនៅកម្រិតធម្មតាវិញ។
-ឃុំស្រែព្រះ៖មានការជន់លិចចូលផ្ទះប្រជាពលរដ្ឋចំនួន ១០ខ្នងផ្ទះ មានការលិចលង់ផលដំណាំប្រជាពលរដ្ឋចំនួន ៨ហិកតា និងខូចខាតផ្លូវនៅឃុំស្រែព្រះអស់ប្រវែង២០០ម៉ែត្រ។ រហូតមកដល់បច្ចុប្បន្ននេះទឹកបានស្រកចុះមកនៅកម្រិតធម្មតាវិញ។
+ស្រុកអូររាំង ៖ទឹកបានហូរច្រោះបណ្តាលឱ្យមានការបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិលេខ៧៦A ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ)ដែលផ្លូវត្រូវបានកាត់ផ្តាច់ និងខូចខាតទាំងស្រុងមិនអាចធ្វើដំណើរបានគ្រប់មធ្យោបាយយានយន្តគ្រប់ប្រភេទ។