ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រង់គ្រោះមហន្តរាយខេត្តបានដឹកនាំមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សហការជាមួយរដ្ឋបាលឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពទឹកជំនន់ និងឧបករណ៍វាស់ទឹក (ទេពមច្ឆា)
ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣
6
នាក់
នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បាទបានដឹកនាំ មន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សហការជាមួយរដ្ឋបាលឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងពិនិត្យឧបករណ៍វាស់ទឹក (ទេពមច្ឆា) រួចបន្តចុះពិនិត្យទីទួលសុវត្ថិភាពនៅឃុំបឹងព្រួល សម្រាប់ត្រៀមបម្រុងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ បន្ទាប់បន្តដំណើរចុះពិនិត្យស្ថានភាពទឹកទន្លេមេគង្គ នៅក្នុងឃុំទន្លេព្រែកអាជី និងឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។