ក្រុមមន្រ្ដីរដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូង បានព្រមានព្យុះសង្ឃរា ហ៊ីលឡារី អាចបង្កអោយមានទឹកជំនន់ និងដាច់ចរន្ដអគ្គីសនី
ក្រុមមន្រ្ដីរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក កាលពីថ្ងសៅរ៍ បានព្រមានអ្នកស្រុកថា ព្យុះសង្ឃរា ហ៊ីឡារីដែលកំពុងធ្វើដំណើរមកជិតដល់ដល់នេះ នឹងបង្កឲ្យមានទឹកជំនន់ និងការដាច់ចរន្ដអគ្គីសនី នៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង ខណៈដែលកំពុងទទូចឲ្យអ្នកស្រុកនីរដ្ឋកាលីហ្វ័រនីញ៉ា បង្កើនការប្រុងប្រយ័ត្ន និងជម្លៀសខ្លួនចេញ ប្រសិនពួកគេតម្រូវឲ្យអនុវត្តន៍។
មជ្ឈមណ្ឌលព្យុះជាតិឬ(NHC) បាននិយាយថា ព្យុះនេះ បានចុះខ្សោយវិញនៅដំណើរផ្លូវរបស់វាទៅកាន់ឆ្នេរសមុទ្រកណ្ដាលភាគខាងលិចឧបទ្វិបនៅល្ងាចនេះ។
គេបានព្យាករណ៍ថា ព្យុះនេះ នឹងអាចបាត់បង់កំលាំងច្រើនថែមទៀត ហើយនិងបង្វែរទៅជាព្យុះត្រូពិកមួយ ខណះដែលវាធ្វើដំណើរឆ្ពោះទៅ រដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូងនៅក្នុងអំឡុងពេលថ្ងៃ និងពេលល្ងាចនៅថ្ងៃអាទិត្យនេះ។
ដោយយោងទៅលើ កំពស់ទឹកភ្លៀង ត្រូវគេរំពឹងថាអាចឡើង១០សង់ទីម៉ែត្រ នៅតំបន់មួយចំនួននៃរដ្ឋបាចា កាលីហ្វ័រនីញ៉ា និងរដ្ឋកាលីហ្វ័រនីញ៉ានោះ មជ្ឈមណ្ឌុលខ្យល់ព្យុះជាតិបាននិយាយថា ប៉ុន្ដែភ្លៀងធ្លាក់ដ៏មានគ្រោះថ្នាក់នេះ នៅតែចោទជាការព្រួយបារម្ភដ៏ធំនៅឡើយ។អត្ថបទ មករា (Makara)