វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការប្រើប្រាស់ប្រព័ន្ធព្រីស្សឹម(PRISM) និងប្រព័ន្ធ១២៩៤ ដល់លេខាធិការដ្ឋាន ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ថ្ងៃពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោក ស៊ឹម ពីសី ប្រធាននាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អនុប្រធាន នាយកដ្ឋាន២រូប បានចូលរួមសម្រប សម្រួល ក្នុងវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការប្រើប្រាស់ប្រព័ន្ធព្រីស្សឹម(PRISM) និងប្រព័ន្ធ១២៩៤ ដល់លេខាធិការដ្ឋាន ខេត្តត្បូងឃ្មុំ និងមានការចូលរួមបើកវគ្គបណ្តុះបណ្តាលពី ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីបង្កើនសមត្ថភាពមន្រ្តីបង្គោលខេត្ត និងក្រុង-ស្រុក លើការប្រើប្រាស់ប្រព័ន្ធ PRISM ក្នុងការកត់ត្រា ការបញ្ចូលទិន្នន័យ ការតាមដាន និងការទាញយកទិន្នន័យផលប៉ះពាល់មកប្រើប្រាស់បានទាន់ពេលវេលា និងជម្រុញការផ្សព្វផ្សាយប្រព័ន្ធ ១២៩៤ អោយបានកាន់តែទូលំទូលាយ។