ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី ម៉ាត ច័ន្ទស៊ីថា នាយិកា រប្រចាំប្រទេសអង្គការអាក់សិនអេតប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់ស្ថាប័ន ទាំងពីរ សរុប ២០ រូប។
លោកស្រី ម៉ាក ច័ន្ទស៊ីថា នាយិកាប្រចាំប្រទេសអង្គការអាក់ សិនអេតកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្ស រីករាយ ជាខ្លាំង ដែលអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា តែងតែទទួលបាននូវការគាំទ្រ និងកិច្ចសហការល្អពី គ.ជ.គ.ម. តាមរយៈការបន្តអនុស្សរណៈ យោគយល់រវាងអង្គការ អាក់សិនអេតកម្ពុជា ជាមួយ គ.ជ.គ.ម. សម្រាប់រយៈពេល ៣ឆ្នាំបន្តទៀត។
លោកស្រីនាយិការ រួមទាំងសហការី បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងជឿជាក់ថា កិច្ចសហការនេះ នឹងផ្តល់ផលជះជាវិជ្ជមានទៅដល់ សហគមន៍នៅក្នុងខេត្តគោលដៅ រួមទាំងចូលរួមចំណែក យ៉ាងសំខាន់ក្នុងការគាំទ្រការងារទីប់ស្កាត់ គ្រប់គ្រង និង ឆ្លើយតបគ្រោះអាសន្ន ប្រកបដោយប្រសិទ្ធភាព និងចីរភាព ជាពិសេសស្ត្រី នៅក្នុងកិច្ចការងារនេះ។
ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ (គ.ជ.គ.ម.)បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ គ.ជ.គ.ម. កន្លង់មក ពិសេស លើសកម្មភាពការងារកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ នោះកម្ពុជា។
ឯកឧត្តម គីម វីរៈ បានដាក់ ចេញនូវអនុសាសន៍គន្លឹះចំនួន ៥ចំណុច សម្រាប់អង្គការអាក់ សិនអេតកម្ពុជា បន្តអនុវត្ត ដែលរួមមានដូចខាងក្រោម៖
1- ពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការទ្វេភាគីឱ្យកាន់ តែសកម្ម និងជិតស្និទ្ធរវាង អង្គការអាក់សិនអេតអន្តរ ជាតិកម្ពុជា និង គ.ជ.គ.ម.
2- រៀបចំវេទិកា សិក្ខាសាលា ការបណ្តុះបណ្តាល និង សកម្មភាព នានារួមគ្នា
3- រួមចំណែក ក្នុងកិច្ចប្រតិបត្តិការឆ្លើយតបសង្គ្រោះ បន្ទាន់គ្រោះហន្តរាយប្រកបដោយ ប្រសិទ្ធភាព និងទាន់ពេលវេលា
4- ចែករំលែកព័ត៌មាន ទាក់ទងនឹងសកម្មភាពគម្រោង និងរបាយការណ៍ប្រចាំឆ្នាំ
5- សហការល្អជាមួយ ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ និង គ.ជ.គ.ម. ។
សូមបញ្ជាក់ផងដែរថាអង្គការអាក់សិន អេតកម្ពុជាបានចុះអនុស្សរណៈ នៃការយោគយល់ ជាមួយ គ.ជ.គ.ម. និងសហការយ៉ាង ជិតស្និទ្ធ អនុវត្តសកម្មភាពការ ងារគ្រប់គ្រងគ្រោះមហន្តរាយ រួមគ្នាចាប់តាំងពីឆ្នាំ២០០៧ រហូតមក។