តំណាងក្រសួងគ្រប់គ្រងគ្រោះមហន្តរាយនៃសាធារណៈរដ្ឋប្រជាមានិតចិន និងអង្គការGIZ ចុះទស្សនៈកិច្ចសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពគ្រោះមហន្តរាយ យន្តការដឹកនាំ នឹងសម្របសម្រួលគ្រប់គ្រងគ្រោះហន្តរាយ
នៅទី១៦ ខែ កញ្ញា ឆ្នាំ ២០២៣ លោក គឺ ប៊ុនណ្ណាវុធ បានដឹកនាំក្រុមការងារធ្វើបដិសណ្ឋាកិច្ចអមដំណើរគណៈប្រតិភូ តំណាងក្រសួងគ្រប់គ្រងគ្រោះមហន្តរាយនៃសាធារណៈរដ្ឋប្រជាមានិតចិន និងអង្គការGIZ ចុះទស្សនៈកិច្ចសិក្សារស្វែងយលអំពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពគ្រោះមហន្តរាយ យន្តការដឹកនាំ នឹងសម្របសម្រួលគ្រប់គ្រងគ្រោះហន្តរាយខេត្តត្បូងឃ្មុំ។
ការសិក្សារនេះធ្វើឡើងក្រោមគម្រោងភាពជាដៃគូត្រីភាគី ចិន កម្ពុជា និង អង្គការGIZ ដែលមានបំណងដើម្បីពិនិត្យលទ្ធភាពដែលភាគីរដ្ឋាភិបាលចិន និងអង្គការ GIZ ក្នុងការគាំទ្រក៏ដូចជាការជម្រុញប្រសិទ្ធភាពក្នុងការគ្រប់គ្រងគ្រោះមហន្តររាយនាពេលបច្ចុប្បន្ន និងអនាគតរបស់ខេត្ត។
ទស្សនៈកិច្ចសិក្សារខាងលើទទួលស្វាគមន៍ដោយ ឯកឧត្តម គន់ រ័ត្នមុន្នី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត និងមានការចូលរួមពីមន្រ្តីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តជាច្រើនរូបផ្សេងទៀត។
នៅក្នុងទស្សនៈកិច្ចសិក្សារនេះផងដែរ ឯកឧត្តម គន់ រ័ត្នមុន្នី បានបង្ហាញអំពីស្ថានភាពទូទៅរបស់ខេត្ត ស្ថានភាពគ្រោះមហន្តរាយ យន្តការគ្រប់គ្រងគ្រោះមហន្តរាយ បញ្ហារប្រឈម នឹងសំនូមពរមួយចំនួន។ ក្រុមគណៈប្រតិភូរបានធ្វើការសាកសួរនិងពិភាក្សារបន្ថែមស៊ីជម្រៅ ដើម្បីសិក្សារស្វែងយល់កាន់តែច្បាស់អំពីស្ថានភាពទាំងនោះ។
ក្រោយកិច្ចពិភាក្សារពិភាក្សារជាបឋម ភាគីចិនបានសន្យារនឹងពិនិត្យលទ្ធភាពក្នុងការជួយបណ្តុះបណ្តាលជំនាញដល់មន្រ្តីលេខាធិការដ្ឋាន ទាំងនៅថ្នាក់ខេត្តនឹងនៅមូលដ្ឋានស្រុក ឃុំ នឹងបានធ្វើការអញ្ជើញ តំណាងលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្តត្បូងឃ្មុំ ចំនួន ០២រូបចូលរួមសិក្ខាសាលានៅទីក្រុង ណាននីងប្រទេសចិន នៅក្នុងសប្តាហ៍ទី១ នៃខែ ធ្នូ ឆ្នាំ ២០២៣ខាងមុខនេះផងដែរ។
ក្រុមការងារដែលដឹកនាំដោយឯកឧត្តម គន់ រ័ត្នមុន្នីបានអញ្ជើញគណៈប្រតិភូរចុះពិនិត្យដំណើរការសាងសង់ទីទួលសុវត្ថិភាពទឹកជំនន់ ទីតាំងរអិលបាក់ច្រាំងទន្លេរ និងជួបជាមួយអជ្ញាធរ និងតំណាងប្រជាពលរដ្ឋមូលដ្ឋានផងដែរ។