ឯកឧត្តម សៀក វិចិត្រ អគ្គលេខាធិការរង គ.ជ.គ.ម. បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM)
ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣
46
នាក់
សៀមរាប៖នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សៀក វិចិត្រ អគ្គលេខាធិការរង គ.ជ.គ.ម. បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM) នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមគម្រោងភាពជាដៃគូរ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ។
វគ្គបណ្តុះបណ្តាលខាងលើនេះមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រី បង្គោល លេខាធិការដ្ឋាន មកពីបណ្តាខេត្តចំនួន១២ ចូលរួមផងដែរ។