រដ្ឋបាលខេត្តក្រចេះ ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយក្រោមប្រធានបទ “ផ្លាស់ប្តូរការផ្តោតលើការឆ្លើយតបទៅការអនុវត្តអភិក្រមសកម្មភាពមុនគ្រោះអាសន្ន និងកាកសាងភាពធន់” និងកម្មវិធីផ្សព្វផ្សាយប្រព័ន្ធ១២៩៤

ថ្ងៃច័ន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣
63 នាក់

រដ្ឋបាលខេត្តក្រចេះ ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយក្រោមប្រធានបទ “ផ្លាស់ប្តូរការផ្តោតលើការឆ្លើយតបទៅការអនុវត្តអភិក្រមសកម្មភាពមុនគ្រោះអាសន្ន និងកាកសាងភាពធន់” និងកម្មវិធីផ្សព្វផ្សាយប្រព័ន្ធ១២៩៤

 

ព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្តម ប្រាក់ គឹមហុង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញជាអធិបតីក្នុង ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ “ផ្លាស់ប្តូរការផ្តោតលើការឆ្លើយតបទៅការអនុវត្តអភិក្រមសកម្មភាពមុនគ្រោះអាសន្ន និងកាកសាងភាពធន់” និងកម្មវិធីផ្សព្វផ្សាយដង្ហែរក្បួនយុទ្ធនាការជាសាធារណៈ ដើម្បីបង្ហាញពីការចូលរួមលើកកម្ពស់ការយល់ដឹងជាសាធារណៈ ស្តីពីផលប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ១២៩៤ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលរៀបចំឡើងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ និងគាំទ្របច្ចេកទេសដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។

 

ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក-លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តស្រុកក្រុង មន្ត្រីលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អង្គការដៃគូពាក់ព័ន្ធ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅសាលមហោស្រពខេត្ត និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ។