កងពលតូចលេខ៧០ បញ្ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ទៅហ្វឹកហាត់រួមគ្នាជាមួយបណ្ដាប្រទេសនានា នៅជប៉ុន (Video inside)
(ហ្គាវអូកា-ជប៉ុន)៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កងពលតូចលេខ៧០ បានបញ្ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ដឹកនាំដោយ ឧត្តមសនីយ៍ទោ សូយ ណារិទ្ធ មេមញ្ជាការរង កងពលតូចលេច៧០ និងលោកគីយូសុី ម៉ាសាយ Kiyoshi Masai ប្រធានកិត្តយសអង្គការ JPR ( Japan Paramedical rescue ) ទៅហ្វឹកហាត់រួមគ្នាជាមួយបណ្តាប្រទេសផ្សេងៗ នៅប្រទេសជប៉ុន។
ប្រទេសដែលចូលរួមហ្វឹកហាត់នេះ មានចំនួន០៩ប្រទេសចូលរួមគឺ៖ ជប៉ុន , កម្ពុជា ,វៀតណាម, តៃវ៉ាន់ , ចិន , ហូលឡង់ , អាឡឺម៉ង់ , បារាំង , អូទ្រីស) និងមានគ្រូ៥សញ្ជាតិបង្ហាត់គឺ : ជប៉ុន , អាមេរិក, បារាំង, អាឡឺម៉ង់, ហូឡង់ , អូទ្រីសនៅទីក្រុងណាហ្គាវអូកា ប្រទេសជប៉ុន។
ការហ្វឹកហាត់នេះ រៀបចំដោយភាគីជប៉ុនជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីមិត្តភាព និងបង្កើននូវចំណេះដឹងជំនាញបច្ចេកទេសសង្គ្រោះបែបវេជ្ជសាស្ត្រឲ្យកាន់តែមានប្រសិទ្ធភាព៕