កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្ដរាយ៧១១ បញ្ចប់ការហ្វឹកហាត់ និងលំហាត់រួមគ្នាជាមួយបណ្ដាប្រទេសនានា នៅប្រទេសជប៉ុន ដោយជោគជ័យលើការរំពឹងទុក

ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣
11 នាក់

(ណាហ្គាអូកា-ជប៉ុន)៖ ការហ្វឹកហាត់ និងធ្វើលំហាត់រួមគ្នា៩ប្រទេស នូវជំនាញសង្គ្រោះគ្រោះមហន្តរាយដែលរៀបចំដោយភាគីជប៉ុន និងទស្សនកិច្ចសិក្សានៅស្ថាប័នពន្លត់អគ្គីភ័យ នៅក្រុងណាហ្គាអូកា នៅសាកលវិទ្យាល័យកូហ្គាគូអុីនទីក្រុងកូបេ និងស្ថាប័នពន្លត់អគ្គីភ័យទីក្រុងមីគិ របស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេច៧០ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរ លើសពីការរំពឹងទុក។

ការចូលរួមហ្វឹកហាត់ជំនាញសង្គ្រោះគ្រោះមហន្តរាយវគ្គនេះបានផ្តល់នូវសារៈសំខាន់៖

*ទី១៖ បទពិសោធន៍ថ្មីៗ ដើម្បីយកមកបម្រើការ និងអនុវត្តនៅប្រទេសកម្ពុជា
*ទី២៖ ពង្រឹងស្មារតីនៃការសហការ និងភាពទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈ ពេលចេញប្រតិបត្តិការសង្គ្រោះ
*ទី៣៖ ចំណេះដឹងបច្ចេកទេស លើការប្រើប្រាស់សម្ភារ និងឧបករណ៍សង្គ្រោះ។

ទស្សនកិច្ចសិក្សាបានជួយពង្រឹងស្មារតីប្រុងប្រៀប ការត្រួតពិនិ្យលើគុណភាព និងថែទាំសម្ភារសង្គ្រោះ ជាប្រចាំ និងការដាក់ចិត្ត ដាក់ពេលប្រតិបត្តិការសង្គ្រោះ និងចេះសាមគ្គីភាពចេះសហការរវាងក្រុមសង្គ្រោះគ្រោះបឋម និងក្រុមពន្លត់អគ្គីភ័យ។

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារប្រតិភូ ៧១១ បានចេញដំណើរពីទីក្រុងកូបេ ប្រទេសជប៉ុន ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិកាន់សាយ អូសាកា ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ៕