វេទិកាអាស៊ាន ចិន ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់សុវត្ថិភាពការងារ នៅទីក្រុងណាននីង នៃសាធារណៈរដ្ឋប្រជាមានិតចិន
(ណាននីង)៖ នៅថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៣ ដោយទទួលបានការអនុញ្ញាតិពី ឯកឧត្តម អគ្គលេខាធិការ ក្រុមការងាររបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហន្តរាយ បានដឹកនាំគណៈប្រតិភូ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តចំនួន៤ រួមមាន ខេត្តព្រះស៊ីហនុ, ខេត្តកែប, ខេត្តកំពត និងខេត្តត្បូងឃ្មុំ ចូលរួមក្នុងវេទិកាអាស៊ាន ចិន ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់សុវត្ថិភាពការងារ ដែលរៀបចំឡើងចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងណាននីង នៃសាធារណៈរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះផងដែរដោយមានការសម្របសម្រួលពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏មានការចុះអនុស្សរណៈយោគយល់រវាងទីក្រុងណាននីង តំបន់ស្វ័យតក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយខេត្តចំនួន២ របស់ព្រះរាជាណាចក្រកម្ពុជា ស្តីពី “ការពង្រឹងភាពជាដៃគូពីទីក្រុងមួយទៅទីក្រុងសម្រាប់ការគ្រប់គ្រងគ្រោះអាសន្ន និងការអភិវឌ្ឍភាពធន់ទីក្រុង” រវាង ខេត្តព្រះស៊ីហនុ និងខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ក្រុងប៉ីហៃ តំបន់ស្វ័យតក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ផងដែរ។ ការចុះហត្ថលេខាខាងលើ ធ្វើឡើងដោយប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តទាំងពីរ (ព្រះស៊ីហនុ និង កែប)
គួរបញ្ជាក់ផងដែរថា អនុស្សរណៈយោគយល់ នេះផ្តោតជាសំខាន់ ដើម្បីរួមបញ្ចូលកិច្ចសហការក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន និងការអភិវឌ្ឍភាពធន់ទីក្រុង ដោយផ្តោតលើការចែករំលែក និងផ្លាស់ប្តូរចំណេះដឹង នវានុវត្តន៍បច្ចេកវិទ្យា សមត្ថភាព និងធនធាន។
ជាមួយគ្នានេះបន្ទាប់ពីសិក្ខាសាលាភាពជាដៃគូ "ទីក្រុងនិងទីក្រុង" ភាគីនានាបានបង្កើតក្រុមការងារ ដើម្បីធ្វើកិច្ចការលម្អិតបន្ថែមអំពីផ្នែកនៃកិច្ចសហប្រតិបត្តិការ។