អាជ្ញាធរឧតុនិយមព្រមានពលរដ្ឋតំបន់ឆ្នេរសមុទ្រឲ្យប្រុងប្រយ័ត្នអាកាសធាតុ

ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣
1 នាក់

 

អាជ្ញាធរឧតុនិយមកម្ពុជា បានព្រមានទៅដល់ពលរដ្ឋនៅតាមតំបន់មាត់សមុទ្រទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ នៅចុងសប្ដាហ៍នេះ រហូតដល់ដើមសប្ដាហ៍ក្រោយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ប្រទេសកម្ពុជាបាននិងកំពុងទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប ដែលកើតចេញពីសមុទ្រចិនខាងត្បូង។
ក្រសួងថា ស្ថានភាពអាកាសធាតុបែបនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នំា ២០១៧ នេះ ប៉ុន្តែ តំបន់ទំនាបកណ្ដាលភាគខាងកើតកម្ពុជា និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ខ្លាំង។
សម្រាប់តំបន់មាត់សមុទ្រ ក្រសួងបានព្រមានទៅប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុបែបនេះ ៕ (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)