ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះទៅមន្ទីធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដើម្បីស្តាប់របាយការណ៍ពីកិច្ចអន្តរាគមន៍ នឹងពិនិត្យមេីលម៉ាស៊ីនមូមទឹក និងគ្រឿងចក្រ សម្រាប់ធ្វើកិច្ចអន្តរាគមន៍បញ្ហាខ្វះទឹកបង្កបង្កើនផលស្រូវ

ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤
54 នាក់

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១  គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ   បានអញ្ជើញចុះទៅមន្ទីធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដើម្បីស្តាប់របាយការណ៍ពីកិច្ចអន្តរាគមន៍ នឹងពិនិត្យមេីលម៉ាស៊ីនមូមទឹក  និងគ្រឿងចក្រ  សម្រាប់ធ្វើកិច្ចអន្តរាគមន៍បញ្ហាខ្វះទឹកបង្កបង្កើនផលស្រូវ។ 

តាមរបាយការណ៍របស់មន្ទីធនធានទឹក និងឧតុនិយម ជាមួយ មន្ទីរកសិកម្មខេត្ត បានឱ្យដឹងថាទូទាំងខេត្តបាត់ដំបង មានស្រុកមោងឬស្សីមួយប៉ុនណោះដែលកំពុងជួបប្រទះបញ្ហាខ្វះទឹក។ ក្នុងនោះស្រុកមោងឬស្សី មានស្រូវរងផលប៉ះពាល់  ដោយខ្វះខាតទឹក ចំនួន៤ឃុំ សរុបប្រមាណ៨០០០ហិចតា ។

ជាការឆ្លើយតប អាជ្ញាធរ ខេត្ត  ស្រុក  និងសមត្ថកិច្ច ជំនាញពាក់ព័ន្ធ បានជួយសង្គ្រោះបានប្រមាណ២០០០ហិកតាហើយ ដោយឡែក នៅឃុំខ្លះប៉ះពាល់ តិចតួច មន្ទីរធនធានទឹកនិងឧតុនិយម  និង មន្ទីរកសិកម្ម កំពុងសហការធ្វើការសង្គ្រោះជាបន្តបន្ទាប់។ 

ក្នុងឪកាសនោះដែរ ឯកឧត្តមក៏បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តត្រូវពិចារណាឱ្យល្អិតល្អន់លើការរក្សាស្តុកទឹកទុកសម្រាប់មនុស្ស និងសត្វ ប្រើប្រាស់ប្រចាំថ្ងៃ នឹងត្រូវខិតខំយកចិត្តទុក្ខដាក់ឱ្យអស់ពីសមត្ថភាពដើម្បីធ្វើការដោះស្រាយបញ្ហាកង្វះទឹកជូនប្រជាកសិករដែលបានបង្កបង្កើនផលរួចហើយ។