នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំការប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តតាកែវ
នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំការប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងធនធានទឹក, ក្រសួងកសិកម្ម, អភិបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរ, កងកម្លាំងប្រដាប់អាវុធទាំង៣, ក្រុង/ស្រុក និងអាជ្ញាធរឃុំ/សង្កាត់ទាំងអស់។
(តាកែវ)៖ នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំការប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងធនធានទឹក, ក្រសួងកសិកម្ម, អភិបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរ, កងកម្លាំងប្រដាប់អាវុធទាំង៣, ក្រុង/ស្រុក និងអាជ្ញាធរឃុំ/សង្កាត់ទាំងអស់។
លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបញ្ជាក់ថា នៅក្នុងឆ្នាំកន្លងមក ទឹកជំនន់គ្រោះរាំងស្ងួត កើតមាននៅផ្នែកខ្លះនៃក្រុង/ស្រុកមួយចំនួន ដោយឡែកខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះ ៧២១ខ្នង ក្នុងនោះរលំបាក់ ៧៦ខ្នង។
ទេសរដ្ឋមន្រ្តី បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត។
ទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះការខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តថ្នាក់ មូលដ្ឋានគ្រប់ថ្នាក់ ដែលបានខិតខំដោះស្រាយរាល់បញ្ហាប្រឈម និងកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ធ្វើឲ្យប្រជាពលរដ្ឋ និងអតីតយុទ្ធជនមានជីវភាពប្រសើរឡើង។
នៅក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានណែនាំឲ្យខេត្ត និងមូលដ្ឋានត្រូវយកចិត្តទុកដាក់អំពីការងារគ្រោះមហន្តរាយរួមមាន៖
*ទី១៖ ត្រូវក្តាប់ជាប់ព័ត៌មានអំពីការកើតគ្រោះមហន្តរាយ និងមុខសញ្ញាងាយទទួលរងគ្រោះ
*ទី២៖ មានវិធានការទប់ស្កាត់ សង្គ្រោះ និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយឲ្យបានទាន់ពេលវេលាសំដៅកាត់បន្ថយ ផលប៉ះពាល់ឲ្យមានកំរិតទាបបំផុត
*ទី៣៖ ក្រោយកែសម្រួលសមាសភាពលេខាធិការដ្ឋានថ្នាក់ក្រោមជាតិ នាយកដ្ឋានអប់រំបណ្តុះបណ្តាលរបស់ គជគម ត្រូវសហការជាមួយខេត្ត ធ្វើការបំប៉នលើកកំពស់សមត្ថភាព គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីមានលទ្ធភាពឆ្លើយតបទៅ និងការកើតមានគ្រោះមន្តរាយនាពេលខាងមុខ
*ទី៤៖ លេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវសហការជាមួយជំនាញធ្វើការបង្ការ ទប់ស្កាត់ ជំងឺឆ្លងគ្រប់ប្រភេទពិសេស Covid-19។ ត្រូវចាត់ទុកការងារគ្រប់គ្រង គ្រោះមហន្តរាយជាការងាររបស់យើងទាំងអស់គ្នា៕