ទស្សនាបណ្តុំរូបភាពនៃព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០
(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ៖
១៖ ទីក្រុងប៉េកាំងរបស់ចិន បង្កើនកិច្ចប្រឹងប្រែងក្នុងការកាត់បន្ថយហានិភ័យនៃករណីឆ្លង COVID-19 បែបនាំចូលពីក្រៅប្រទេស។
២៖ អ្នកឆ្លង COVID-19 នៅប្រទេសជប៉ុន បានកើនលើស១,០០០ករណី រីឯអ្នកស្លាប់មាន៤៣នាក់។
៣៖ មនុស្សស្លាប់នៅអ៉ីរ៉ង់កើនដល់១,៥៥៦នាក់ ក្នុងចំណោមករណីឆ្លង COVID-19 សរុបទាំងអស់២០,៦១០ករណី។
៤៖ កំពូលមហាសេដ្ឋីចិន Jack Ma បរិច្ចាគម៉ាស១.៨លានម៉ាស និងគ្រឿងបរិក្ខាវេជ្ជសាស្ត្ររាប់សែនកំផ្លេ ដល់បណ្តាប្រទេសអាស៊ីរួមទាំងកម្ពុជា។
៥៖ ហ្វីលីពីន៖ អ្នកស្លាប់ដោយសារ COVID-19 កើនដល់១៩នាក់។
៦៖ ថៃរកឃើញអ្នកឆ្លង COVID-19 ៨៩នាក់ថែមទៀត ធ្វើឲ្យករណីសរុបបន្តកើនដល់៤១១នាក់។
៧៖ ទីបំផុតសិង្ហបុរីរាយការណ៍ពីមនុស្សស្លាប់ ២នាក់ដំបូងដោយសារ COVID-19។