ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា នៅកម្ពុជាភ្លៀងបន្តធ្លាក់ពីខ្សោយទៅបង្គួរ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ !

ថ្ងៃច័ន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣
1 នាក់

 

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០។ សេចក្តីជូនដំណឹងបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី មានឥទ្ធិពលបង្គួរបក់មកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C - សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះនៃវាលទំនាប ភាគពាយ័ព្យ និងភាគកណ្តាល នឹងអាចមានភ្លៀងធ្លាក់ច្រើន។ ២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C - សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។ នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។ ៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C - សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។ ក្រសួងក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលនឹងអាចបន្តកើតមាន ជាពិសេសតំបន់វាលទំនាប តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៕