នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ ដេតនីទីត ល្លួងងាំកុម ( Detnitit Luangngamkum ) អគ្គនាយក សមាគមអតីតយុទ្ធជនសង្រ្គាមថៃ នៅទីស្នាក់ការ ក្នុងរាជធានីបាងកក ព្រះរាជាណាចក្រថៃ ។ ជាកិច្ចចាប់ផ្តើម នាយឧត្តមសេនីយ៍ ដេតនីទីត ល្លួងងាំកុម ( Detnitit Luangngamkum ) អគ្គនាយក សមាគមអតីតយុទ្ធជនសង្រ្គាមថៃ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី និង គណៈប្រតិភូ នាពេលនេះ។ បន្ថែមពីនេះ អគ្គនាយក អតីតយុទ្ធជនសង្រ្គាមថៃ បានសម្តែងនូវក្តីរីករាយ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតនូវអនុស្សារណៈយោគយល់គ្នារវាងសមាគមអតីតយុទ្ធជនកម្ពុជា និង សមាគមអតីតយុទ្ធជនសង្រ្គាមថៃ ។ ជាការឆ្លើយតប ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ នាយឧត្តមសេនីយ៍ ដេតនីទីត ល្លួងងាំកុម ( Detnitit Luangngamkum ) អគ្គនាយក សមាគមអតីតយុទ្ធជនសង្រ្គាមថៃ និងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំងរវាងប្រទេសទាំងពីរ ដែលប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី 《ភាពជាដៃគូរដើម្បីសន្តិភាព និងវិបុលភាព》 ទៅជា 《 ភាពជាដៃគូរយុទ្ធសាស្រ្ត》 ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា គោលបំណងនៃការបង្កើត អនុស្សារណៈយោគយល់គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ជាពិសេសបញ្ជាក់ពីការប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យឈានដល់កម្រិតថ្មីមួយ សម្រាប់ជា គុណប្រយោជន៍ដល់អតីតយុទ្ធជនទាំងពីរប្រទេស កម្ពុជា ថៃ និយាយដោយឡែក និងក្របខ័ណ្ឌសហព័ន្ធអតីតយុទ្ធជនអាស៊ាននិយាយជារួម ក្នុងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ។ ទន្ទឹមជាមួយគ្នានេះដែរ, ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមថា អតីតយុទ្ធជនកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចបវធិបតីនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ និង ដោះស្រាយលើបញ្ហាជាឤទិភាព សំខាន់ ៗ របស់ជាតិ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រ ប់វិស័យ រួម ទាំងការអនុវត្តគោលនយោបាយជាតិស្តីពី អតីត យុទ្ធជន តាមរយៈការខិតខំប្រឹងប្រែង បង្កើន ស កម្មភាពនានា លើវិស័យអតីតយុទ្ធជន សំដៅធានាដល់ការលើក កម្ពស់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់ លើកស្ទួយកម្រិតជីវភាពរស់នៅ របស់ ប ងប្អូន អតីតយុទ្ធជន ជាមួយក្រុមគ្រួសារ រួមមាន ការផ្តល់សេវាថែទាំអតីតយុទ្ធជ ន ការគាំ ពា រ សុខភាពនិងការឧបត្ថម្ភសម្ភារ ចាំបាច់ ទាំងឡាយ ការជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះ ស្រា យការងារ មុខរបរ ការផ្តល់សម្បទាន ដីសង្គមកិច្ច ការជួយសាងសង់លំនៅឋាន ដើម្បីឱ្យ ពួ កគេមានធនធានដីធ្លី មានលំនៅឋាន និងឤចប្រកបមុខរបរ ផ្សេងៗសម្រាប់ផ្គត់ផ្គង់ ជីវភា ព គ្រួ សារឱ្យកាន់តែល្អប្រសើរ ៕
ចែករំលែកតំណនេះតាម
ឬចម្លងតំណនេះ