សេចក្តីជូនដំណឹង ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២១) របស់ក្រសួងធនធានទឹក និងឧតុនិយម
ចែករំលែកតំណនេះតាម
ឬចម្លងតំណនេះ
សេចក្តីជូនដំណឹង ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២១) របស់ក្រសួងធនធានទឹក និងឧតុនិយម
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចជាថ្មី ដោយប្រគល់អគារទីស្តីការក្រសួងរ៉ែ និងថាមពល ជូនទៅគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយតែមួយប៉ុណ្ណោះ។ ដោយឡែកអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រក្សានៅអគារចាស់ដដែល។
(ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខឫក្សថ្លៃថ្លា អបអរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមសម្តែងនូវគារវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដើម្បីឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ចាប់ពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ។
(ភ្នំពេញ)៖ ទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍ និងសហប្រតិបត្តិការប្រចាំនៅកម្ពុជា បានបង្ហាញការពេញចិត្ត ចំពោះការអនុវត្តន៍ប្រកបដោយភាពល្អប្រសើរ ចំពោះប្រព័ន្ធផ្តល់ដំណឹងជាមុនពីគ្រោះមហន្តរាយនៅកម្ពុជា ដែលជាការរួមចំណែកកាត់បន្ថយហានិភ័យបានមួយកម្រិតដល់ប្រជាពលរដ្ឋកម្ពុជាពីគ្រោះមហន្តរាយនានា។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារជាមួយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ លោក ម៉ាកឃឺស ប៊ួរលី (Markus Buerli) នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលស្វីស គាំទ្រស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក និងឧតុនិយម, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការពង្រីកប្រតិបត្តិការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា តាមរយ:អង្គការភីន (People In Need) និងអង្គការអាក់សិនអេត។ អង្គការភីន ដោយមានកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទើបបាននឹងបញ្ចប់ជំហានទី១ ក្នុងការអនុវត្តគម្រោងប្រព័ន្ធផ្តល់ដំណឹងជាមុនពីករណីគ្រោះមហន្តរាយ តាមរយៈសារជាសំឡេងតាមទូរស័ព្ទ លេខ១២៩៤។ លោក ម៉ាកឃឺស ប៊ួរលី បានកោតសរសើរចំពោះកិច្ចសហការលើគម្រោងនេះ។ លោក ម៉ាកឃឺស ប៊ួរលី បានលើកឡើងថា ដោយផ្អែកតាមការអនុវត្តដំណាក់កាលទី១ ដោយមានការសហការគាំទ្របានល្អពីគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនោះ រដ្ឋាភិបាលស្វីស នឹងបន្តផ្តល់ជំនួយឱ្យអង្គការភីនបន្តគម្រោងនេះ សម្រាប់ជំហានទី២ ដើម្បីពង្រឹងប្រព័ន្ធផ្តល់ដំណឹងជាមុននេះឱ្យកាន់តែមានភាពទំនើប ដែលអាចផ្តល់ដំណឹងដល់ប្រជាជននៅមូលដ្ឋានបានទូលំទូលាយជាងមុន ទាន់ពេលវេលា ពេលមានហានិភ័យគ្រោះមហន្តរាយកើតមានឡើងនៅទីតាំងណាមួយ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់អង្គការដៃគូ របស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ ក៏ដូចជាប្រជាជន និងរដ្ឋាភិបាល នៃប្រទេសស្វីសដែលជានិច្ចកាលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យគ្រោះមហន្តរាយគ្រោះមហន្តរាយផ្សេងៗនៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាប លោក ម៉ាកឃឺស ប៊ួរលី ពីផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៣ និងស្នើរដ្ឋាភិបាលស្វីស ជួយគាំទ្រដល់ផែនការសកម្មភាពនេះ៕
(ព្រះសីហនុ)៖ ជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចផ្ទះប្រជាពលពលរដ្ឋជិត៥០០គ្រួសារ និងស្លាប់ក្មេងម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ច ប្រាប់បណ្តាញព័ត៌មាន Fresh News។ សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះធម្មជាតិ ភ្លៀងនិងទឹកជំនន់នេះ បានបណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៤៧២គ្រួសារ ក្នុងនោះមាន៤ឃុំរួមមាន៖ * ឃុំព្រៃនប់ ចំនួន ១២៥គ្រួសារ សរុបមនុស្ស៥០៦នាក់ * ឃុំទួលទទឹង ចំនួន២៨៦គ្រួសារ មនុស្ស១១៨០នាក់ (ស្រី ៦០៨នាក់) * ឃុំអណ្តូងថ្ម ចំនួន ៤៦គ្រួសារ សរុបមនុស្ស១៨៨នាក់ ស្រី៩៧នាក់ * ឃុំសំរ៉ុង ចំនួន ១៥គ្រួសារ សរុបមនុស្ស៨៤នាក់ ស្រី ៤៤នាក់ * បណ្តាលឲ្យស្លាប់ក្មេងស្រីម្នាក់ ឈ្មោះ វុទ្ធី ស្រីនី ភេទស្រី អាយុ ១ខួបកន្លះ នៅឃុំអណ្តូងថ្ម៕ (ព្រះសីហនុ)៖ ជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចផ្ទះប្រជាពលពលរដ្ឋជិត៥០០គ្រួសារ និងស្លាប់ក្មេងម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ច ប្រាប់បណ្តាញព័ត៌មាន Fresh News។ សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះធម្មជាតិ ភ្លៀងនិងទឹកជំនន់នេះ បានបណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៤៧២គ្រួសារ ក្នុងនោះមាន៤ឃុំរួមមាន៖ * ឃុំព្រៃនប់ ចំនួន ១២៥គ្រួសារ សរុបមនុស្ស៥០៦នាក់ * ឃុំទួលទទឹង ចំនួន២៨៦គ្រួសារ មនុស្ស១១៨០នាក់ (ស្រី ៦០៨នាក់) * ឃុំអណ្តូងថ្ម ចំនួន ៤៦គ្រួសារ សរុបមនុស្ស១៨៨នាក់ ស្រី៩៧នាក់ * ឃុំសំរ៉ុង ចំនួន ១៥គ្រួសារ សរុបមនុស្ស៨៤នាក់ ស្រី ៤៤នាក់ * បណ្តាលឲ្យស្លាប់ក្មេងស្រីម្នាក់ ឈ្មោះ វុទ្ធី ស្រីនី ភេទស្រី អាយុ ១ខួបកន្លះ នៅឃុំអណ្តូងថ្ម៕ (ព្រះសីហនុ)៖ ជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចផ្ទះប្រជាពលពលរដ្ឋជិត៥០០គ្រួសារ និងស្លាប់ក្មេងម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ច ប្រាប់បណ្តាញព័ត៌មាន Fresh News។ សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះធម្មជាតិ ភ្លៀងនិងទឹកជំនន់នេះ បានបណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៤៧២គ្រួសារ ក្នុងនោះមាន៤ឃុំរួមមាន៖ * ឃុំព្រៃនប់ ចំនួន ១២៥គ្រួសារ សរុបមនុស្ស៥០៦នាក់ * ឃុំទួលទទឹង ចំនួន២៨៦គ្រួសារ មនុស្ស១១៨០នាក់ (ស្រី ៦០៨នាក់) * ឃុំអណ្តូងថ្ម ចំនួន ៤៦គ្រួសារ សរុបមនុស្ស១៨៨នាក់ ស្រី៩៧នាក់ * ឃុំសំរ៉ុង ចំនួន ១៥គ្រួសារ សរុបមនុស្ស៨៤នាក់ ស្រី ៤៤នាក់ * បណ្តាលឲ្យស្លាប់ក្មេងស្រីម្នាក់ ឈ្មោះ វុទ្ធី ស្រីនី ភេទស្រី អាយុ ១ខួបកន្លះ នៅឃុំអណ្តូងថ្ម៕
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០។ សេចក្តីជូនដំណឹងបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី មានឥទ្ធិពលបង្គួរបក់មកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C - សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះនៃវាលទំនាប ភាគពាយ័ព្យ និងភាគកណ្តាល នឹងអាចមានភ្លៀងធ្លាក់ច្រើន។ ២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C - សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។ នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។ ៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C - សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។ ក្រសួងក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលនឹងអាចបន្តកើតមាន ជាពិសេសតំបន់វាលទំនាប តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៕
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំលើកទី៣ ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដែលពិធីនេះមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ាន ហើយកិច្ចប្រជុំនេះគឺផ្ដោតសំខាន់ទៅលើការងារគ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗដែលជារឿយៗតែងតែកើតមានឡើងនៅគ្រប់បណ្តប្រទេសទាំងអស់លើពិភពលោក។ ដើម្បីកាត់បន្ថយនូវការបាត់បង់អាយុជីវិត និងការខូចខាតទ្រព្យសម្បតិ្ត អាស៊ានបានខិតខំប្រឹងប្រែងប្រយុទ្ធទប់ស្កាត់ហានិភ័យផ្សេងៗ តាមរយ:សកម្មភាពរួមគ្នាក្នុងការត្រៀមបង្ការ និងកាត់បន្ថយគ្រោះថ្នាក់នេះអោយនៅកម្រិតទាប។ កន្លងមកកម្ពុជាក៏បានចូលរួមក្នុងសកម្មភាពនេះយ៉ាងសកម្មផងដែរ ដោយបានពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយតាមស្ថាប័នពាក់ព័ន្ឋ ផ្សេងៗដើម្បីទប់ស្កាត់គ្រោះមហន្តរាយនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំលើកទី ៣ ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកគ្រប់គ្រប់គ្រោះមហន្តរាយនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីរួមគ្នាចូលរួមទប់ស្កាត់គ្រោះមហន្តរាយនេះ ។ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរអោយប្រទេសក្នុងតំបន់អាស៊ានទាំងអស់ត្រូវចូលរួមសហការ និងព័ត៌មានឆ្លើយតបអោយបានឆាប់រហ័សនៃការកើតមានគ្រោះមហន្តរាយផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសនីមួយៗបានត្រៀមលក្ខណ: ទប់ស្កាត់បង្ការជាមុន ។
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ឯកឧត្តម ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចូលរួមថ្លែងនូវសុន្ទរកថាបើកក្នុងនាមជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំលើកទី២៧ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) លើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ឯកឧត្តម បានថ្លែងថា ប្រទេសកម្ពុជាមានមោទនភាព និងកិត្តិយសក្រៃលែងដែលត្រូវទទួលរៀបចំ កិច្ចប្រជុំដែលពាក់ព័ន្ធនិងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បន្ទាប់ពីកិច្ចប្រជុំដំបូងនៅរាជធានីភ្នំពេញ ឆ្នាំ២០០៤ កន្លងមក។ អស់រយៈពេលជាង១០ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ដំបូងនោះឃើញថា គ្រោះមហន្តរាយកាន់តែបន្តកើនឡើងមកលើតំបន់អាស៊ីអាគ្នេយ៍របស់យើង ហើយយើងក៏បានរួបរួមគ្នាដោះស្រាយបានសមស្រប។ កិច្ចការទាំងឡាយ ដែលបានលើកឡើងក្នុងកិច្ចប្រជុំដំបូងនោះ ដូចជា វិធានការ ដែលត្រូវអនុវត្តបន្ទាន់ដើម្បីកែលម្អការឆ្លើយតបនៅថ្នាក់តំបន់ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរយៈពេលវែង ត្រូវបានអាស៊ានយើងយកមកអនុវត្តចំណុចសំខាន់ ដែលជាជោគជ័យរបស់អាស៊ាននោះគឺ ការសម្រេចបាននូវកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតប សង្គ្រោះបន្ទាន់ ដែលជាឯកសារច្បាប់សម្រាប់ការអនុវត្តកាន់តែច្បាស់លាស់ថែមទៀត អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេស សមាជិកអាស៊ាន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងការជួយគ្នាទៅវិញទៅមក និងការចែករំលែកធនធានដើម្បីបំពេញអោយគ្នាទៅវិញទៅមកនៅពេលដែលមានឧប្បត្តិហេតុគ្រោះមហន្តរាយ។ ការកើតមានគ្រោះមហន្តរាយកន្លងមកនេះឃើញថាមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងការ គ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) បានបំពេញមុខងាររបស់ខ្លួនជាយន្តការបម្រើកាន់តែមានទំនុកចិត្តក្នុងការកាត់បន្ថយការខូចខាត និងការបាត់បង។ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក កិច្ចប្រជុំដែលប្រារព្ធឡើងនៅពេលនេះ ប្រព្រឹត្តទៅក្នុងបរិបទនៃការអភិវឌ្ឍប្រកបដោយចីរភាពដែលត្រូវធ្វើសមាហរណកម្ម ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅគ្រប់កម្រិត។ ខ្ញុំកត់សម្គាល់ថា នេះជាពេលវេលាមួយក្នុងការផ្លាស់ប្តូរទស្សនៈលើការគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់សុវត្ថិភាពតំបន់អាស៊ាន បង្កើតគោលការណ៍សម្រាប់ការត្រៀមបង្ការ ការត្រៀមរៀបចំ ការឆ្លើយតបសង្គ្រោះបន្ទាន់ កម្មវិធីការងារសម្រាប់ធ្វើសកម្មភាពនាពេលអនាគត ដែលប្រទេសជាសមាជិកនីមួយៗមានភារៈកិច្ចទទួលខុសត្រូវជាចម្បង ដើម្បីសហប្រតិបត្តិការគ្នាក្នុងការកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់។ ឆ្លៀតឱកាសដ៏មានតម្លៃនេះ ខ្ញុំសូម ជម្រាបជូនអំពីការចូលរួមរបស់កម្ពុជាកន្លងមកលើការអនុវត្តកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (AADMER) ជាមួយការចូលរួមវិភាគទានប្រចាំឆ្នាំដល់មជ្ឈមណ្ឌល សម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការបកប្រែឯកសារពីភាសាអង់គ្លេស មកភាសាជាតិ (ខ្មែរ) ដូចជា កិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (AADMER) កិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ ការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) កម្មវិធីការងារ AADMER ២០១០-២០១៥ និងនីតិវិធី ប្រតិបត្តិការជាស្តង់ដា (SOP) ហើយបានធ្វើការផ្សព្វផ្សាយដល់ក្រសួងស្ថាប័នរាជរដ្ឋាភិបាល រាជធានីខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជ្រាបសម្រាប់ការចូលរួមអនុវត្ត។ ទាក់ទងការពង្រឹងសមត្ថភាព ខ្ញុំសូម អរគុណចំពោះលេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌល AHA ក៏ដូចជាសហគមន៍ផ្តល់ជំនួយដែលបានផ្តល់ សម្ភារៈបណ្តុះបណ្តាលជំនាញក៏ដូចជា ការហ្វឹកហាត់ការងារដល់ មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយយើងខ្ញុំ ទទួលបានចំណេះដឹង បច្ចេកទេសវិទ្យាសាស្ត្រ។ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង និងលើកកម្ពស់សមត្ថភាពនានាទាក់ទងនិងការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធ្វើការឆ្លើយតបបានទៅនឹងកិច្ចព្រមព្រៀង AADMER ក្របខ័ណ្ឌការងារយូហ្គោ (HFA) ដូចជាការរៀបចំនូវផែនការសកម្មភាព និងលិខិតបទដ្ឋានផ្សេងៗ ដូចជា ការបញ្ជ្រាបការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទៅក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម ធនធានទឹក។ ការគ្រប់គ្រងគ្រោះមហន្តរាយ ក៏ត្រូវបានដាក់បញ្ជូលទៅក្នុងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ផងដែរ។ អ្វីដែលជាគោលបំណងសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយនៅព្រះរាជាណាចក្រកកម្ពុជានោះ គឺច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ហើយច្បាប់នេះត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសអោយប្រើនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥។ មុននឹងបញ្ចប់ ខ្ញុំជឿជាក់ថាកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី២៧ នេះ នឹងកំណត់បាននូវការព្រមព្រៀងគ្នានូវទស្សនទានជាសំខាន់ ‹‹អាស៊ានតែមួយ ការឆ្លើយតបតែមួយ›› ដើម្បីអោយអាស៊ានក្លាយជាសហគមន៍មានសុវត្ថិភាព និងភាពធន់ទៅនឹងគ្រោះមហន្តរាយ។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់កិច្ចប្រជុំទទួលបានជោគជ័យ និងសូមអោយឯកឧត្តម លោកជំទាវ លោកស្រី អស់លោក សមប្រកបដោយសុខភាពល្អ មានបញ្ញាភ្លឺថ្លា និងវឌ្ឍនភាពក្នុងការងារ។ ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីពេលនេះតទៅ និងសូមប្រគល់ភារៈកិច្ចជូន ឯកឧត្តម ម៉ា នរិទ្ធដំណើរការងារបន្ត។
(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បាននាំយកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥គ្រួសារ នៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនាំយកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតទាំង១៥គ្រួសារនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកទៅដល់អាជ្ញាធរនៅមូលដ្ឋានឱ្យយកចិត្តទុកដាក់ និងផ្តល់គំនិតផ្សេងៗសម្រាប់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការប្រកបរបរដាំដុះ ចិញ្ចឹមសត្វជាដើម ដែលសុទ្ធសឹងជាមុខរបរអាចទ្រទ្រង់ដល់ជីវភាព។ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើអាជ្ញាធរមូលដ្ឋានឱ្យចេះរកមន្ត្រីជំនាញមកបង្ហាត់បង្ហាញនូវបច្ចេកទេសផ្សេងសម្រាប់ការដាំដុះ និងចិញ្ចឹមសត្វដល់ប្រជាពលរដ្ឋ ព្រមទាំងចេះសម្របសម្រួលរកទីផ្សារសម្រាប់កសិផលជូនប្រជាពលរដ្ឋនៅពេលដាំដុះ ឬចិញ្ចឹមបាន។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ទៅអាជ្ញាធរថា ការប្រឹងប្រែងរកមុខរបរជូនប្រជាពលរដ្ឋ គឺជារឿងដ៏ចាំបាច់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ នៅចំពោះមុខប្រជាពលរដ្ឋនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងនោះ ឱ្យយកចិត្តទុកដាក់ក្នុងការប្រកបរបរដាំដុះបន្លែបង្កា ចិញ្ចឹមសត្វធាតុផ្សេងៗ ដែលជាប្រភពមួយក្នុងការរកចំណូលទ្រទ្រង់ជីវភាព។ លោកក៏បានណែនាំពួកគេឱ្យទាក់ទងជាមួយអាជ្ញាធរនៅពេលឧបសគ្គសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត។ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏មិនភ្លេចផងដែរក្នុងការលើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានលក់ប្រសើរតាមរយៈការទាក់ទាញអ្នកវិនិយោគមកបង្កើតរោងចក្រសហគ្រាសបង្កើតបានជាការងារជូនប្រជាពលរដ្ឋ។ បន្ថែមពីលើនោះសម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែប្រឹងប្រែងស្វះស្វែងរកទីផ្សារសម្រាប់កសិផលរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលសុទ្ធសឹងជាការប្រឹងប្រែង ដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។ សូមបញ្ជាក់ថា អំណោយដែលលោកទេសរដ្ឋមន្ត្រីនាំទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅថ្ងៃនេះរួមមាន៖ អង្ករ ក្រមា ត្រីខ មី ទឹកត្រី ទឹកស៊ីអ៉ីវ ឆៃពៅ និងស្ករស។ ប្រជាពលរដ្ឋដែលទទួលបានអំណោយនេះ បានគោរពថ្លែងអំណរគុណលោកទេសរដ្ឋមន្ត្រី គន់ គីម និងក្រុមការងារ ដែលតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងដោះស្រាយរាល់ខ្វះខាតរបស់ពួកគាត់៕
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន៣១បន្ថែមទៀត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៨៤នាក់ហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច បានឱ្យដឹងថា ករណីថ្មីនេះភាគច្រើន ត្រូវបានរកឃើញនៅសណ្ឋាគារមួយកន្លែង ជាទីដែលជនជាតិបារាំង២នាក់ឆ្លងជំងឺកូវីដ១៩ស្នាក់នៅ បន្ទាប់ពីក្រសួងសុខាភិបាល បានយកសំណាករបស់ពួកគេទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។ ក្នុងចំណោមអ្នកឆ្លងថ្មី៣១នាក់នេះ មានជនជាតិបរទេសចំនួន២៩នាក់ និងជនជាតិខ្មែរចំនួះន២នាក់។ ជនបរទេសទាំង២៩នាក់ ដែលឆ្លងនោះ គឺជាអ្នកទេសចរជនជាតិបារាំង ដែលបានទៅស្នាក់នៅខេត្តព្រះសីហនុ។ ចំណែកជនជាតិខ្មែរ២នាក់ដែលឆ្លងនោះ គឺជាជាអ្នកមគ្គុទេសទេសចរ ឱ្យក្រុមបារាំងនោះ។ ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖