ឧត្តមសេនីយ៍ទោ គីម សុផារុន សូមអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុតជា «សម្តេចមហាបវរធិបតី»
ថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ គីម សុផារុន នាយរងសេនាធិការចម្រុះ និងជាទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមអបអរសាទរដោយស្មោះជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុតចំពោះការទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។ ការផ្តល់គោរមងារនេះពិតជាស័ក្តិសមបំផុតសម្រាប់មុខតំណែងដ៏ខ្ពស់បំផុតក្នុងប្រទេសកម្ពុជា ដែលប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយគោរមងារនេះដែរក៏ពិតស័ក្តិសមបំផុតចំពោះសម្តេច ដែលជាប្រមុខរាជរដ្ឋាភិបាលពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹងដ៏ជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់។ យើងខ្ញុំសូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយសូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

ឯកឧត្តម គីម វីរៈ សូមអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុតជា «សម្តេចមហាបវរធិបតី»
ថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមអបអរសាទរដោយស្មោះជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុតចំពោះការទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។ ការផ្តល់គោរមងារនេះពិតជាស័ក្តិសមបំផុតសម្រាប់មុខតំណែងដ៏ខ្ពស់បំផុតក្នុងប្រទេសកម្ពុជា ដែលប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយគោរមងារនេះដែរក៏ពិតស័ក្តិសមបំផុតចំពោះសម្តេច ដែលជាប្រមុខរាជរដ្ឋាភិបាលពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹងដ៏ជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់។ យើងខ្ញុំសូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយសូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម សូមអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឱកាសដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហាបវរធិបតី»
ថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សូមអបអរសាទរដោយស្មោះជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តម ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី»។ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុត ចំពោះការទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី» ហើយ ការផ្តល់គោរមងារនេះពិតជាស័ក្តិសមបំផុតសម្រាប់មុខតំណែងដ៏ខ្ពស់បំផុត ក្នុងប្រទេសកម្ពុជាដែលប្រកាន់យករបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ហើយគោរមងារនេះ ពិតស័ក្តិសមបំផុតចំពោះសម្តេច ដែលជាប្រមុខរាជរដ្ឋាភិបាល ពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹងដ៏ជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់។ យើងខ្ញុំ សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម៖ រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្ត និងការយកចិត្តទុកដាក់ខ្ពស់អំពីការរៀបចំទីទួលសុវត្ថិភាព
ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣

ត្បូងឃ្មុំ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យការសាងសង់ទីទួលសុវត្ថិភាព ដែលជាយុទ្ធសាស្រ្ត និងការយកចិត្តទុកដាក់ខ្ពស់អំពីសុខសុវត្ថិភាព និងអាយុប្រជាពលរដ្ឋ។  ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ដោយមើលឃើញស្ថានភាពទឹកជំនន់កើតឡើងជារៀងរាល់ឆ្នាំ និងមានសភាពប្រែប្រួលជាបន្តបន្ទាប់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានកំពុងពិនិត្យការរៀបចំទីទួលសុវត្ថិភាពនៅក្នុងតំបន់ប្រឈមដោយទឹកជំនន់។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ទៀតថា ការរៀបចំទីទួលសុវត្ថិភាពនេះជាយុទ្ធសាស្រ្ត និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលតែងតែណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរ ភាគីពាក់ព័ន្ធគ្រប់លំដាប់ឲ្យពង្រឹង និងពង្រីកទីទួលសុវត្ថិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋពីទឹកជំនន់។  ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ថា មកដល់ពេលនេះ ទីទួលសុវត្ថិភាពបានរៀបចំសាងសង់រួចរាល់មានចំនួននៅតាមខេត្តដែលងាយរងគ្រោះ មាន៩ទីតាំង ដែលមានស្តង់ដារ ស្ថិតក្នុងខេត្តកំពង់ធំ ៥កន្លែង កំពង់ឆ្នាំង ២កន្លែង ពោធិ៍សាត់ ២កន្លែង ក្នុងនោះមាន៦កន្លែងមានលក្ខណៈស្តង់ដារត្រឹមត្រូវ និងសាងសង់ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ខណៈទីទួលសុវត្ថិភាព ៣កន្លែងកំពុងសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ។ ចំពោះទីទួលសុវត្ថិភាពនីមួយៗមានលទ្ធភាពអាចឲ្យប្រជាពលរដ្ឋប្រមូលផ្តុំចន្លោះពី៣០០ ទៅ៥០០នាក់ ក្នុងកន្លែងនីមួយៗ។  ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បន្តថា ក្រៅពីទីទួលសុវត្ថិភាពរៀបចំដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរមូលដ្ឋានក៏មានទីទួលសុវត្ថិភាពដូចគ្នា សហការជាមួយអង្គការដៃគូ ដូចជា វត្តអារាម និងសាលារៀន។  ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បន្ថែមថា ផ្អែកតាមស្ថានភាពការប្រែប្រួលអាកាសធាតុក្នុងឆ្នាំនេះ ដែលហៅថាទឹកជំនន់រហ័ស ដែលជាទូទៅកើតឡើងនៅតំបន់ពាយ័ព្យនៃកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធពិនិត្យឡើងវិញការរៀបចំទីទួលសុវត្ថិភាពដែលមានស្រាប់ ដើម្បីត្រៀមប្រើប្រាស់ទទួលប្រជាពលរដ្ឋដែលជម្លៀសពីផ្ទះសម្បែងរបស់ពួកគាត់។

មានជនខិលខូច យកឈ្មោះទេសរដ្ឋមន្ត្រី គន់ គីម ទៅបង្កើតគណនី Telegram ធ្វើសកម្មភាពប្រមូលលុយទិញអាវភ្លៀងជូនកងទ័ព
ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ជនខិលខូច បានយកឈ្មោះនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទៅបង្កើតគណនី Telegram ឈ្មោះថា «គន់ គីម» ហើយធ្វើសកម្មភាពទាក់ទងអ្នកស្គាល់ទេសរដ្ឋមន្ត្រី គន់ គីម សុំការឧបត្ថម្ភ ក្រោមរូបភាពទិញអាវភ្លៀវជូនកងទ័ព។ ទេសរដ្ឋមន្ត្រី គន់ គីម បានប្រកាសបដិសេធជាសាធារណៈថា គណនី TELEGRAM ដែលមានរូប និងឈ្មោះរបស់លោកសរសេរជាភាសាខ្មែរ «គន់ គីម»។ គណនីនេះ ត្រូវបានបង្កើតឡើងដោយជនខិលខូច ក្នុងគោលបំណងទុច្ចរិត និងកំពុងប្រើប្រាស់ប្រព្រឹត្តអំពើឆបោក។ ទេសរដ្ឋមន្ដ្រី គន់ គីម សូមអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ ចំពោះជនល្មើសដែលក្លែងអត្តសញ្ញាណអ្នកដទៃ ដើម្បីបោកប្រាស់ និងប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ៕  

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ដឹកនាំកិច្ចប្រជុំដកពិសោធន៍ ការងារបោះឆ្នោតកន្លងមករបស់គណកម្មាធិការបក្សស្រុកអន្លង់វែង
ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម តំណាងរាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ បានដឹកនាំកិច្ចប្រជុំដកពិសោធន៍ ការងារបោះឆ្នោតកន្លងមក របស់ គណកម្មាធិការបក្សស្រុកអន្លង់វែង ។ ឯកឧត្តម បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ នៃស្រុកអន្លង់វែង ដែលបានខិតខំយកអស់កម្លាំងកាយ និងស្មារតីចូលរួម ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅដំណាក់កាល បោះឆ្នោតក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមកនេះ។ ឯកឧត្តម ក៏បានណែនាំដល់ ក្រុមការងារ និងគណបក្សមូលដ្ឋានត្រូវបន្តចុះទៅមូលដ្ឋាន និងធ្វើការដោះស្រាយបញ្ហាអ្វីដែល យើងបានសន្យាជាមួយពួកគាត់មុនពេលបោះឆ្នោតផងដែរ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ផ្ញើសារជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក្នុងឱកាសចម្រើនជន្មាយុ គម្រប់ ៧៣ឆ្នាំឈានចូល ៧៤ឆ្នាំ
ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ  និងថ្នាក់ដឹកនាំ  ព្រមទាំងមន្រ្តីរាជការនៃ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ  ផ្ញើសារគោរពជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុ គម្រប់ ៧៣ឆ្នាំឈានចូល ៧៤ឆ្នាំ។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានខិតខំយកចិត្តទុកដាក់លើកិច្ចការនយោបាយនីតិរដ្ឋ និងសិទ្ធិមនុស្ស ដើម្បីពង្រឹងអភិបាលកិច្ចល្អ កិច្ចការពារសន្តិសុខ និងការអភិវឌ្ឍប្រទេសជាតិ សំដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ។យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ផ្ញើសារគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ
ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានផ្ញើសារគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដ៏មហាជ័យមង្គល ចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាថ្នាក់ដឹកនាំមួយរូបពោរពេញ ទៅដោយគុណធម៌ និងគំរូវីរភាពដ៏ប្រពៃ ហើយតែងតែខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិនារី ការពារអត្តសញ្ញាណជាតិ ប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌ដ៏ល្អផូរផង់ និងបានចូលរួមគ្រប់សកម្មភាព ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជន។ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោកទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទាន ពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការ ជូនដល់សម្តេចកិត្តិសង្គហបណ្ឌិត និងកូនប្រុស កូនស្រី ចៅប្រុស ចៅស្រីទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕  

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី
ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣

(ទីក្រុងបាងកក)៖ នៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៣ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី នៅសណ្ឋាគា Athenee នៃទីក្រុងបាងកក ប្រទេសថៃ។  ក្នុងនាមជាប្រធានក្នុងអាណត្តិ ឯកឧត្តម គីម វីរៈ បានផ្តល់សន្ធរកថា បើកកម្មវិធី និងធ្វើការប្រកាសផ្ទេរតួនាទី ជាប្រធានក្រុមប្រឹក្សាភិបាល ជូនដល់សាធារណៈរដ្ឋប្រជាមានិតចិន ដែលត្រូវមានតួនាទីបន្តវេនជាប្រធាន។  កិច្ចប្រជុំនេះមានសមាជិកចូលរួមសរុបចំនួន ៣២ រូប មកពីតំណាង មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី និង មកពីតំណាងប្រទេសចំនួន ៩ ដែលសមាជិក។ ក្នុងនោះមានប្រទេសចំនួន ៧ ចូលរួមដោយផ្ទាល់ និង ប្រទេសចំនួន ២ ចូលរួមតាមប្រព័ន្ធអនឡាញ។

កម្ពុជា-ថៃ នឹងជំរុញសហប្រតិបត្តិការគ្នាលើជំនាញគ្រោះមហន្តរាយ
ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី៨ខែសីហា ឆ្នាំ២០២៣ម្សិលមិញ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃ គណៈកម្មាធិការ​ជាតិគ្រប់គ្រោះមហន្តរាយ បានជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមការងារកង​ទ័ពជើងគោកភូមិន្ទថៃ ដែលដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ឯក ភីផាត ជោវ៉ាតានាភីសា (PHIPAT JONGWATTANAPAISAL) និងអង្គភាពកិច្ចការសាធារណនៃកងទ័ពជើងគោកភូមិន្ទថៃ ដើម្បីសិក្សាស្វែងយល់ ​និងផ្តល់បទពិសោធន៍​រវាង​ប្រទេស​ទាំង​ពីរ​លើ​ការ​គ្រប់គ្រង​គ្រោះមហន្តរាយ។ ឯកឧត្តម គីម វីរៈ មានប្រសាសន៍ថា ប្រព័ន្ធការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ មានតួនាទី និងភារកិច្ចឆ្លើយតបចំពោះគ្រោះមហន្តរាយកើតឡើង​ដោយយថា​ហេតុបង្ក​ដោយធម្មជាតិ និងមនុស្ស។ ឯកឧត្តម បន្តថា គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយថ្នាក់ជាតិ​ជាសេនាធិការ​របស់​នាយក​រដ្ឋមន្រ្តី ដែលជាប្រធាន ​និងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានារួមទាំងកង​កម្លាំង​ប្រដាប់អាវុធរហូតទៅដល់ថ្នាក់ក្រោមជាតិ និងមូលដ្ឋានផងដែរ។ នាឱកាសនោះ ឯកឧត្តម​ បានស្នើឲ្យមានការសហការនិងបន្តនៃកិច្ចសហប្រតិបត្តិការក្នុងការ​ទំនាក់ទំនង​នៃប្រទេសជាមិត្តឲ្យកាន់ជិតស្និត ​ក៏ដូចកងទ័ពនិងកងទ័ព​ ប្រជាជននិងប្រជាជន​ឲ្យអោយកាន់ស៊ីជម្រៅបន្ថែមទៀត ​ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាអាសន្ន ឬ​មាន​ឧបទ្ទវហេតុ​ដោយគ្រោះធម្មជាតិ ​និងមនុស្សបង្កឡើង ។ ឧត្តមសេនីយ៏ឯក តំណាងកងទ័ពជើងគោកថៃ ​បានកោតសសើរ ​និងវាយតម្លៃខ្ពស់​ចំពោះ​គណៈកម្មាធិការជាតិ​គ្រប់គ្រោះមហន្តរាយ​ ដែលកន្លងមកដោយសង្កេតឃើញថា បាន​សម្រប​សម្រួល​ទាន់ពេលវេលា​ ក្នុងកាលៈទេសៈណាក៏ដោយ ថែមទាំងបានចូលរួមលើការងារ​សមយុទ្ធ​គ្រោះមហន្តរាយអាស៊ានជាមួយបណ្តាលប្រទេសជាមិត្តទៀតផង។ ភាគីទាំងពីរបាន​ សម្តែងនូវការគាទ្រនិងត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ​ទ្វេភាគី តាមរយៈការរៀបចំ​អនុស្សរណៈនៃការយោគយល់គ្នា ​ស្តីពីការផ្តល់ជំនួយសង្គ្រោះគ្រោះ​មហន្តរាយ, ​ការត្រៀមបង្ការពហុមុខសញ្ញាគ្រោះថ្នាក់, ​ការកាត់បន្ថយ និងប្រតិបត្តិការឆ្លើយ​តប​គ្រោះអាសន្ននាពេលខាងមុខ។ ​ភាគីថៃ ក៏បានសម្តែងនូវឆន្ទៈ ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ​ជាមួយភាគីកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ​សម្រាប់ភាពធន់នឹង​គ្រោះ​មហន្តរាយឆ្លងដែន​តាមរយៈកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និង​ការឆ្លើយតបសង្គ្រោះបន្ទាន់ (អាត់ម៉ែ) ឆ្នាំ២០២១-២០២៥៕