នាយឧត្ដមសេនីយ៍ កិតិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និង ផលប៉ះពាល់នៅ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣

នៅរសៀល ថ្ងៃទី២៥  ខែកញ្ញា  ឆ្នាំ២០២៣  ឯកឧត្ដមនាយ ឧត្ដមសេនីយ៍  កិតិសង្គហបណ្ឌិត  គន់ គីម  ទេសរដ្ឋមន្រ្តី អនុប្រធាន ទី១  គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់  និងផលប៉ះពាល់នៅ  ឃុំឈូក   ស្រុកប្រាសាទសំបូរ  ខេត្តកំពង់ធំ។

ប្រកាសទទួលស្គាល់លោក ប្រាក់ សោភណ្ឌ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប
ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣

(សៀមរាប)៖ លោក ប្រាក់ សោភណ្ឌ អភិបាលខេត្តសៀមរាប ត្រូវបានប្រកាសទទួលស្គាល់ ជាប្រធានកិត្តិយសសមាគមអតីតយុវជនកម្ពុជាខេត្តសៀមរាប ជំនួសលោក ទៀ សីហា ដែលត្រូវបានទទួលមុខតំណែងថ្មី។ ពិធីប្រកាសទទួលស្គាល់នេះ ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តសៀមរាប។ កិត្តិសង្គហបណ្ឌិត គន់ គីម បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ជូនចំពោះមន្រ្តីរាជការ ក៏ដូចជាសមាជិកអតីតយុទ្ធជនទាំងអស់ សម្ដេចទាំងបី មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជនទេ ហើយសម្តេចនឹកឃើញជានិច្ច ចំពោះអតីកាលដែលធ្លាប់រួមអាវុធជាមួយគ្នា ព្រោះសម្តេចក៏ជាជនពិការ ដោយសារសង្គ្រាមម្នាក់ផងដែរ។ កិត្តិសង្គហបណ្ឌិត បានបន្តថា ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិ គឺលោកទេសរដ្ឋមន្ត្រី បានណែនាំ និងស្នើដល់អាជ្ញាធរមានសមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ការលំបាក ក្នុងជីវភាពរស់នៅ របស់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនឲ្យបានល្អថែមទៀត។ កិត្តិសង្គហបណ្ឌិត បានស្នើដល់អាជ្ញាធរដែនដី សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ការលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូន ក្រុមគ្រួសារអតីតយុទ្ធជនឲ្យបានល្អ ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឲ្យកាន់ការងារអតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ធជន ឲ្យបានច្បាស់លាស់ ដើម្បីធានាថា បងប្អូនយើងទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។ លោក ប្រាក់ សោភណ្ឌ បានលើកឡើងថា ការប្រកាសទទួលស្គាល់ ជាប្រធានកិត្តិយសសមាគមន៍អតីយុទ្ធជនខេត្តសៀមរាបនាពេលនេះ គឺជាការបំពេញនូវរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងការទទួលខុសត្រូវលើការងារសមាគម អតីតយុទ្ធជន ដែលជាភារកិច្ចដឹកនាំបន្ត ដើម្បីឆ្លើយតបទៅនឹងការងារជាសេនាធិការជូនរាជរដ្ឋាភិបាល ដើម្បីពង្រឹងការគ្រប់គ្រងរចនាសម្ព័ន្ធ ចាប់ពីថ្នាក់ខេត្តរហូតដល់ក្រុង ស្រុក ឃុំ សង្កាត់។ លោក ប្រាក់ សោភណ្ឌ បានប្តេជ្ញានឹងបន្តចុះជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ជាក្រុមតូចៗ ជាពិសេសការនាំយកថវិកាបេឡា មរណៈសង្គ្រោះ ការប្រគល់ ថវិកាធានារ៉ាប់រងសង្គមដល់គ្រួសារសពសមាជិកសមាគម អតីតយុទ្ធជនដល់លំនៅដ្ឋាន។ លោកបានបន្តថា នឹងចុះជួបសួរសុខទុក្ខ សមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ដើម្បីស្វែងយល់ពីស្ថានភាពជីវភាពរស់នៅ និងសុខភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ ដើម្បីពង្រឹងការងារដឹកនាំសមាគមន៍គ្រប់ថ្នាក់ឲ្យយកចិត្តទុកដាក់ក្នុងការរៀបចំចងក្រង តាមភូមិ ឃុំ-សង្កាត់នីមួយៗ ដើម្បីងាយស្រួល ជួយដោះស្រាយអន្តរាគមន៍បានទាន់ពេលវេលាដល់បងប្អូនអតីតយុទ្ធជន។ យោងតាមសេចក្តីរាយការរបស់លោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹកសៀមរាប និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែមកនេះ សមាគមអតីតយុទ្ធជនខេត្តសៀមរាប សម្រេចបានលើការគ្រប់គ្រងអតីតយុទ្ធជន មានចំនួនសរុបជិត ៩ពាន់នាក់ ក្នុងនោះដែរ ជនពិការ ជិត3ពាន់នាក់ និវត្តជន ជិត3នាក់ ជនបាត់បង់សមត្ថភាព ១៤២នាក់ , គ្រួសារជនពលី ជិត3នាក់ និងគ្រួសារមរណៈ ៨៨៧នាក់ ។ ក្នុងនោះដែរ សុំចូលជាសមាជិកសមាគម ចំនួនជិត៧ពាន់នាក់ និងអតីតយុទ្ធជនស្ថិតនៅក្រៅសមាគមមានចំនួន ជាង២ពាន់នាក់ និងសមាជិកបានទទួលមរណភាព សរុប ១១៩នាក់ផងដែរ។ ចំពោះស្ថានភាពជីវភាពអតីតយុទ្ធជន ជាគ្រួសារក្រ ចំនួន ២១នាក់ គ្រួសារក្រីក្រចំនួន ៨៨២នាក់ គ្រួសារគ្មានដីនិងផ្ទះ ចំនួន ១៣១នាក់ មានដីតែគ្មានផ្ទះ ចំនួន ២៥៦នាក់ មានផ្ទះតែទ្រុតទ្រោម ចំនួន ៤១១នាក់ និងអ្នកនៅលើដីសាធារណៈ ចំនួន ២៨៣នាក់។ ក្នុងនោះដែរ បានសាងសង់ផ្ទះជូន មានចំនួន ៩០ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី និងបានបញ្ជូនអតីតយុទ្ធជនចំនួន ៤១គ្រួសារ ទទួលផ្ទះ ៤១ខ្នង នៅក្នុងដីសប្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យ៕

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ ព្រីស្សឹម (PRISM)
ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣

សៀមរាប៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM) នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប ។  វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមគម្រោងភាពជាដៃគូរ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ។  វគ្គបណ្តុះបណ្តាលខាងលើនេះមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រី​បង្គោល លេខាធិការដ្ឋាន មកពីបណ្តាខេត្តចំនួន១២ និងមន្ត្រីជាន់ខ្ពស់តំណាងកម្មវិធីស្បៀងអាហារពិភពលោក ចូលរួមផងដែរ។ PRISM ជាវេទិកាដែលបង្ហាញអំពីព័ត៌មានប៉ះពាល់ជាក់ស្តែង និងជាវេទិការបង្ហាញពីព្រឹត្តិការណ៍កន្លងទៅដែលអាចឱ្យអ្នកប្រើប្រាស់វិភាគ និងវាយតម្លៃពីហានិភ័យ និងផលប៉ះពាល់នៃគ្រោះធម្មជាតិ និងឧប្បទ្ទវហេតុផ្សេងៗទៅលើសហគមន៍ដែលងាយរងគ្រោះ។ PRISM គឺជាការរួមបញ្ចូលព័ត៌មានពីផ្កាយរណប និងប្រភពព័ត៌មានពីចម្ងាយ ព័ត៌មានប៉ាន់ប្រមាណពីទីវាល និងប្រព័ន្ធផ្តល់ដំណឹងជាមុន ជាមួយទិន្នន័យអំពីភាពងាយរងគ្រោះខាងសេដ្ឋកិច្ចសង្គម ដើម្បីបង្កើតបានជាព័ត៌មានដែលអាចផ្តល់ជាជំនួយសម្រាប់កំណត់ចំនួនអ្នកដែលត្រូវការជំនួយពិតប្រាកដ។ PRISM ជាប្រព័ន្ធប្រមូលព័ត៌មានស្តីពីគ្រោះមហន្តរាយនានាតាមរយៈទូរស័ព្ឌ/ថេបប្លែត។ ប្រព័ន្ធនេះ ជាវេទិកាផ្តល់ព័ត៌មានទាន់ពេលវេលា ដើម្បីជាជំនួយដល់ការតាមដាន ត្រួតពិនិត្យ វាយតម្លៃ ធ្វើបច្ចុប្បន្នភាពព័ត៌មានទាន់ហេតុការណ៍ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងជាពិសេសសម្រាប់អ្នកធ្វើសេចក្តីសម្រេចចិត្ត។ លើសពីនេះ វេទិកានេះជាកន្លែងរួមបញ្ចូលលំហូរព័ត៌មានរបស់រាជរដ្ឋាភិបាលពីក្រសួងពាក់ព័ន្ធនានាឲ្យមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ប្រព័ន្ធនេះអាចប្រើប្រាស់ និងប្រមូលទិន្នន័យទៅលើគ្រប់ប្រភេទនៃគ្រោះមហន្តរាយដូចជា៖ ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ ព្យុះ រន្ទះបាញ់ អគ្គិភ័យ ជំងឺរាតត្បាត សត្វល្អិតបំផ្លាញ បាក់ច្រាំង និងគ្រោះថ្នាក់ចរាចរណ៍។ ទិន្នន័យនៅក្នុងប្រព័ន្ធ PRISM រួមមាន៖ ទិន្នន័យអំពីផលប៉ះពាល់ និងការខូចខាតដោយសារគ្រោះមហន្តរាយ ស្តីពីផលប៉ះពាល់ទៅលើមនុស្ស សត្វ ផ្ទះសម្បែង ដំណាំកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ/មណ្ឌលសុខភាព វត្តអារ៉ាម និងតម្រូវការរបស់ប្រជាជនរងគ្រោះ។ ទិន្នន័យទាំងនេះនឹងត្រូធ្វើការប្រមូលពីកម្រិតឃុំ និងបញ្ជូនព័ត៌មានមកដោយមន្ត្រីថ្នាក់ស្រុក។ ឯកឧត្តម គីម វីរៈ បានថ្លែងឱ្យដឹងថា ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍និងតាមដានសភាពការណ៍ PRISM ត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ស្តីពីការអនុវត្តសកម្មភាពរួមគ្នា ដើម្បីគ្រប់គ្រងវិបត្តិ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម អគ្គលេខាធិការ បន្តថា កិច្ចព្រមព្រៀងនេះបង្កើតក្របខ័ណ្ឌការងារកិច្ចសហប្រតិបត្តិការក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងហានិភ័យគ្រោះមហន្តរាយកើតឡើង ដោយអភិវឌ្ឍន៍សមត្ថភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ដឹកនាំ ក្រុមការងារ និងមន្ត្រីជំនាញ ចុះធ្វើការត្រួតពិនិត្យស្ថានភាពជាក់ស្ដែង នៃការកើនឡើងទឹកជំនន់ក្នុងភូមិសាស្ត្រ ស្រុកស្ទោង ខេត្ កំពង់ធំ។
ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣

នៅព្រឹកថ្ងៃ​ទី​២​២ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​នេះ ​ឯកឧត្តម​ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ​ ​ បានដឹកនាំ​ក្រុមការងារ ​និង​មន្ត្រី​ជំនាញ​ ​ចុះធ្វើការ​ត្រួតពិនិត្យ​ ​ស្ថានភាព​ជាក់ស្ដែង​នៃ​ការ​កើន​ឡើង​ទឹកជំនន់​ក្នុង​ភូមិសាស្ត្រ​ ​ស្រុក​ស្ទោង​ ​ខេត្ត​កំពង់ធំ​។ ឯកឧត្តម​ ​កិត្តិសង្គហបណ្ឌិត ​បានជំរុញ​ដល់​អាជ្ញាធរ​ខេត្ត ​ត្រូវ​តាមដាន​នូវ​ស្ថានភាព​ក​ម្ពស់​ទឹក​ ​ស្រង់​ទិន្នន័យ​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ជន់​លិច​ ​រាយការណ៍​មក​ថ្នាក់លើ​ ​។​ ខណៈស្ថានភាពបច្ចុប្បន្ន មានការជនលិចមួយចំនួននៅលើ ផ្ទៃដីដាំដុះដំណាំ ស្រែចម្ការ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ ទីវត្តអារាម ផ្ទះសម្បែង និងនៅតាមបណ្តាលសាលារៀន តែមិនទាន់ប៉ះពាល់ខ្លាំងនោះទេ។ ​ទន្ទឹម​នឹង​នោះ​ ​ឯកឧត្តម​ ​កិត្តិសង្គហបណ្ឌិត ​ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ ​នៃ​កា​រហក់​ឡើង​ទឹកជំនន់​នៅ​ពេលនេះ​ ​ជាពិសេស​ ​ត្រូវ​មើល​ថែ​ក្មេងៗ​ឲ្យបាន​ល្អ​ ​ដើម្បី​ចៀស​ផុត​ពី​ការ​លង់ទឹក​ ​ឆ្លង​ចរន្តអគ្គិសនី​ ​ក៏ដូចជា​ការ​ការពារ​ពី​សត្វ​អ​សិរ​ពិស​នានា​ខាំ​ឬ​ទិច​ ​ព្រមទាំង​ជំរុញ​ឲ្យ​អាជ្ញាធរ​ ​ស្រុក​ ​ឃុំ​ ​ភូមិ​ ​បន្ត​តាមដាន​នូវ​ស្ថានភាព​ទឹកជំនន់​បន្ត​ទៀត​ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ត្រៀម​ខ្លួន​ចុះ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់ពេល​វេលា​។  

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ បានដឹកនាំប្រតិភូ គ.ជ.គ.ម. ចូលរួមសិក្ខាសាលានៅទីក្រុងហូជីមិញ
ថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣

(ទីក្រុងហូជីមិញ)៖ ដោយទទួលបាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ គ.ជ.គ.ម. ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ បានដឹកនាំប្រតិភូ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការបង្កើតអនុស្សរណៈ (MoU) ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់រវាងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹកវៀតណាម (NCNDPC) និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា ចាប់ពីថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។  សិក្ខាសាលនេះបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ង្វៀន វ៉ានទៀន, អគ្គនាយករងនៃអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹកវៀតណាម និង ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការចូលរួមពីតំណាងអជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយមកពីខេត្តតាមដងទន្លេមេគង្គ ចំនួន ១០ រួមមាន៖ ក្រុងហូជីមិញ, ខេត្តអានយ៉ាង, ខេត្តដុងថាប់, ខេត្តគៀងយ៉ាង, ខេត្តទៀនយ៉ាង, ខេត្តត្រាវិញ, ខេត្តកាន់ថូ, ខេត្តសុកចាង, ខេតប៊ែនត្រេ, ខេត្តប៊ិញភៀក, និងខេត្តតាយនិញ។  ខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតលើការជំរុញការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបជាបន្ទាន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាក់ទងនឹងគ្រោះមហន្តរាយឆ្លងដែន ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ការរអិលបាក់ដី ភ្លើងឆេះព្រៃ ការបាក់ច្រាំងទន្លេ និងការរញ្ជួយដី ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងធានាសន្តិសុខសង្គម និងផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរ។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា
ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣  នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី ម៉ាត ច័ន្ទស៊ីថា  នាយិកា រប្រចាំប្រទេសអង្គការអាក់សិនអេតប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់ស្ថាប័ន ទាំងពីរ សរុប ២០ រូប។ លោកស្រី ម៉ាក ច័ន្ទស៊ីថា នាយិកាប្រចាំប្រទេសអង្គការអាក់ សិនអេតកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្ស រីករាយ ជាខ្លាំង ដែលអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា តែងតែទទួលបាននូវការគាំទ្រ និងកិច្ចសហការល្អពី គ.ជ.គ.ម. តាមរយៈការបន្តអនុស្សរណៈ យោគយល់រវាងអង្គការ អាក់សិនអេតកម្ពុជា ជាមួយ គ.ជ.គ.ម. សម្រាប់រយៈពេល ៣ឆ្នាំបន្តទៀត។ លោកស្រីនាយិការ រួមទាំងសហការី បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងជឿជាក់ថា កិច្ចសហការនេះ នឹងផ្តល់ផលជះជាវិជ្ជមានទៅដល់ សហគមន៍នៅក្នុងខេត្តគោលដៅ រួមទាំងចូលរួមចំណែក យ៉ាងសំខាន់ក្នុងការគាំទ្រការងារទីប់ស្កាត់ គ្រប់គ្រង និង ឆ្លើយតបគ្រោះអាសន្ន ប្រកបដោយប្រសិទ្ធភាព និងចីរភាព ជាពិសេសស្ត្រី នៅក្នុងកិច្ចការងារនេះ។ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ (គ.ជ.គ.ម.)បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ គ.ជ.គ.ម. កន្លង់មក ពិសេស លើសកម្មភាពការងារកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ នោះកម្ពុជា។ ឯកឧត្តម គីម វីរៈ បានដាក់ ចេញនូវអនុសាសន៍គន្លឹះចំនួន ៥ចំណុច សម្រាប់អង្គការអាក់ សិនអេតកម្ពុជា បន្តអនុវត្ត ដែលរួមមានដូចខាងក្រោម៖ 1- ពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការទ្វេភាគីឱ្យកាន់ តែសកម្ម និងជិតស្និទ្ធរវាង អង្គការអាក់សិនអេតអន្តរ ជាតិកម្ពុជា និង គ.ជ.គ.ម.2- រៀបចំវេទិកា សិក្ខាសាលា ការបណ្តុះបណ្តាល និង សកម្មភាព នានារួមគ្នា3- រួមចំណែក ក្នុងកិច្ចប្រតិបត្តិការឆ្លើយតបសង្គ្រោះ បន្ទាន់គ្រោះហន្តរាយប្រកបដោយ ប្រសិទ្ធភាព និងទាន់ពេលវេលា4- ចែករំលែកព័ត៌មាន ទាក់ទងនឹងសកម្មភាពគម្រោង និងរបាយការណ៍ប្រចាំឆ្នាំ5- សហការល្អជាមួយ ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ និង គ.ជ.គ.ម. ។ សូមបញ្ជាក់ផងដែរថាអង្គការអាក់សិន អេតកម្ពុជាបានចុះអនុស្សរណៈ នៃការយោគយល់ ជាមួយ គ.ជ.គ.ម. និងសហការយ៉ាង ជិតស្និទ្ធ អនុវត្តសកម្មភាពការ ងារគ្រប់គ្រងគ្រោះមហន្តរាយ រួមគ្នាចាប់តាំងពីឆ្នាំ២០០៧ រហូតមក។

ឯកឧត្តម ង៉ោ សុវណ្ណ សូមអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុតជា «សម្តេចមហាបវរធិបតី»
ថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ដ្រីប្រតិភូ អមនាយករដ្ឋមន្ដ្រី និងជា អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមអបអរសាទរដោយស្មោះជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុតចំពោះការទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។ ការផ្តល់គោរមងារនេះពិតជាស័ក្តិសមបំផុតសម្រាប់មុខតំណែងដ៏ខ្ពស់បំផុតក្នុងប្រទេសកម្ពុជា ដែលប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយគោរមងារនេះដែរក៏ពិតស័ក្តិសមបំផុតចំពោះសម្តេច ដែលជាប្រមុខរាជរដ្ឋាភិបាលពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹងដ៏ជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់។ យើងខ្ញុំសូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយសូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

ឯកឧត្តម ច័ន្ទ លំផាត់ សូមអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុតជា «សម្តេចមហាបវរធិបតី»
ថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមអបអរសាទរដោយស្មោះជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុតចំពោះការទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។ ការផ្តល់គោរមងារនេះពិតជាស័ក្តិសមបំផុតសម្រាប់មុខតំណែងដ៏ខ្ពស់បំផុតក្នុងប្រទេសកម្ពុជា ដែលប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយគោរមងារនេះដែរក៏ពិតស័ក្តិសមបំផុតចំពោះសម្តេច ដែលជាប្រមុខរាជរដ្ឋាភិបាលពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹងដ៏ជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់។ យើងខ្ញុំសូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយសូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

ឯកឧត្តម ឡាំ ហេងហួត សូមអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុតជា «សម្តេចមហាបវរធិបតី»
ថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ដ្រីប្រតិភូ អមនាយករដ្ឋមន្ដ្រី និងជា អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមអបអរសាទរដោយស្មោះជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុតចំពោះការទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។ ការផ្តល់គោរមងារនេះពិតជាស័ក្តិសមបំផុតសម្រាប់មុខតំណែងដ៏ខ្ពស់បំផុតក្នុងប្រទេសកម្ពុជា ដែលប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយគោរមងារនេះដែរក៏ពិតស័ក្តិសមបំផុតចំពោះសម្តេច ដែលជាប្រមុខរាជរដ្ឋាភិបាលពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹងដ៏ជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់។ យើងខ្ញុំសូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយសូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

ឯកឧត្តម ហង្ស សាមឿន សូមអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុតជា «សម្តេចមហាបវរធិបតី»
ថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមអបអរសាទរដោយស្មោះជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុតចំពោះការទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។ ការផ្តល់គោរមងារនេះពិតជាស័ក្តិសមបំផុតសម្រាប់មុខតំណែងដ៏ខ្ពស់បំផុតក្នុងប្រទេសកម្ពុជា ដែលប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយគោរមងារនេះដែរក៏ពិតស័ក្តិសមបំផុតចំពោះសម្តេច ដែលជាប្រមុខរាជរដ្ឋាភិបាលពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹងដ៏ជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់។ យើងខ្ញុំសូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយសូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕