ក្រុមមន្រ្ដីរដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូង បានព្រមានព្យុះសង្ឃរា ហ៊ីលឡារី អាចបង្កអោយមានទឹកជំនន់ និងដាច់ចរន្ដអគ្គីសនី
ថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣

ក្រុមមន្រ្ដីរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក កាលពីថ្ងសៅរ៍ បានព្រមានអ្នកស្រុកថា ព្យុះសង្ឃរា ហ៊ីឡារីដែលកំពុងធ្វើដំណើរមកជិតដល់ដល់នេះ នឹងបង្កឲ្យមានទឹកជំនន់ និងការដាច់ចរន្ដអគ្គីសនី នៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង ខណៈដែលកំពុងទទូចឲ្យអ្នកស្រុកនីរដ្ឋកាលីហ្វ័រនីញ៉ា បង្កើនការប្រុងប្រយ័ត្ន និងជម្លៀសខ្លួនចេញ ប្រសិនពួកគេតម្រូវឲ្យអនុវត្តន៍។ មជ្ឈមណ្ឌលព្យុះជាតិឬ(NHC) បាននិយាយថា ព្យុះនេះ បានចុះខ្សោយវិញនៅដំណើរផ្លូវរបស់វា​ទៅកាន់​ឆ្នេរសមុទ្រកណ្ដាលភាគខាងលិចឧបទ្វិបនៅល្ងាចនេះ។ គេបានព្យាករណ៍ថា ព្យុះនេះ នឹងអាចបាត់បង់កំលាំងច្រើនថែមទៀត ហើយនិងបង្វែរទៅជាព្យុះត្រូពិកមួយ ខណះដែលវាធ្វើដំណើរឆ្ពោះទៅ រដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូងនៅក្នុងអំឡុងពេលថ្ងៃ ​និងពេលល្ងាចនៅថ្ងៃអាទិត្យនេះ។ ដោយយោងទៅលើ កំពស់ទឹកភ្លៀង ត្រូវគេរំពឹងថាអាចឡើង១០សង់ទីម៉ែត្រ នៅតំបន់មួយចំនួននៃរដ្ឋបាចា កាលីហ្វ័រនីញ៉ា និងរដ្ឋកាលីហ្វ័រនីញ៉ានោះ មជ្ឈមណ្ឌុលខ្យល់ព្យុះជាតិបាននិយាយថា ប៉ុន្ដែភ្លៀងធ្លាក់ដ៏មានគ្រោះថ្នាក់នេះ នៅតែចោទជាការព្រួយបារម្ភដ៏ធំនៅឡើយ។អត្ថបទ  មករា (Makara)

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី២០ ខែសីហានេះ !
ថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែងទី២៖ ទន្លេមេគង្គ-ក្រចេះទី៣៖ ទន្លេមេគង្គ-កំពង់ចាមទី៤៖ ទន្លេបាសាក់-ចតុមុខទី៥៖ ទន្លេមេគង្គ-អ្នកលឿងទី៦៖ ទន្លេបាសាក់-កោះខែលទី៧៖ ទន្លេសាប-ព្រែកក្តាមនិងទី៨៖ ទន្លេសាប-កំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ផ្ញើសារជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក្នុងឱកាសចម្រើនជន្មាយុ គម្រប់ ៧៣ឆ្នាំឈានចូល ៧៤ឆ្នាំ
ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ  និងថ្នាក់ដឹកនាំ  ព្រមទាំងមន្រ្តីរាជការនៃ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ  ផ្ញើសារគោរពជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុ គម្រប់ ៧៣ឆ្នាំឈានចូល ៧៤ឆ្នាំ។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានខិតខំយកចិត្តទុកដាក់លើកិច្ចការនយោបាយនីតិរដ្ឋ និងសិទ្ធិមនុស្ស ដើម្បីពង្រឹងអភិបាលកិច្ចល្អ កិច្ចការពារសន្តិសុខ និងការអភិវឌ្ឍប្រទេសជាតិ សំដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ។យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រជាកសិករនៅខេត្តព្រៃវែង បញ្ចេញស្នាមញញឹម ខណៈតម្លៃស្រូវលក់ចេញឱ្យឈ្មួញ ក្នុង១គីឡូក្រាម ចាប់ពី ១,២០០រៀល ដល់ ១,២៥០រៀល
ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣

(ព្រៃវែង)៖ ប្រជាពលរដ្ឋប្រកបរបរធ្វើស្រែនៅខេត្តព្រៃវែង បានបញ្ចេញស្នាមញញឹម ដោយសារតែតម្លៃស្រូវ ក្នុងរយៈពេលជាង១ខែនេះ ឡើងថ្លៃខ្ពស់គួរសម ដោយ១គីឡូក្រាមបានតម្លៃចាប់ពី ១,២០០រៀល ដល់១,២៥០រៀល។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការផលិតកម្មដំណាំស្រូវរដូវវស្សា (គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣) អនុវត្តបានលើផ្ទៃដី ព្រោះសរុប ២៥៤,៦៤៧ ហិកតា (ស្ទូងគ្មាន) ស្មើនឹង១០១,៨៦% នៃផែនការ ២៥០,០០០ហិកតា ធៀបនឹងឆ្នាំមុន ទាបជាង២,៩៥៩ហិកតា (គិតក្នុងរយៈពេលដូចគ្នា)។ ប្រមូលផលស្រូវស្រាលដើមរដូវអនុវត្តបាន ៦០,៥៦០ហិកតា ស្មើនឹង២៣,៧៨% នៃផ្ទៃដីអនុវត្តបាន ២៥៤,៦៤៧ហិកតា បរិមាណផលសរុប ២៦៦,៥៦៣តោន។   លោកបានបញ្ជាក់ថា បរិមាណស្រូវនាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សរុបមានចំនួន ១,៤៩៥,៧២៩តោន(រួមទាំងស្រូវឆ្លងកាត់) តម្លៃស្រូវជាមធ្យម៖ ស្រូវ IR50404 តម្លៃ១ ២០០រៀល/គីឡូក្រាម ស្រូវ OM5451 តម្លៃ១ ២៥០រៀល/គីឡូក្រាម ចំណូលសរុប ៣៦៣,៩៥៣,៦៨៦ដុល្លារ។ ទន្ទឹមនឹងការឡើងថ្លៃតម្លៃស្រូវនេះប្រជាពលរដ្ឋក៏បានលើកឡើង អំពីតម្លៃជី ប្រេង ក៏បានឡើងថ្លៃដែរ ដូច្នេះការចំណេញបានតិចតួចប៉ុណ្ណោះ តែក៏គ្រាន់បើជាងមុនខ្លះដែរ។ សូមបញ្ជាក់ថា ការនាំស្រូវទៅលក់នៅប្រទេសវៀតណាម តាមច្រកពីរសំខាន់ គឺច្រកទ្វាអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេចខេត្តព្រៃវែង និងច្រកទ្វារអន្តរជាតិកោះរកា ស្រុកពាមជរ៕

ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីអណ្តូងរ៉ែថ្មយក់នៅមីយ៉ាន់ម៉ា កើនឡើងដល់៣១នាក់
ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣

មីយ៉ាន់ម៉ា៖ ក្រុមបុគ្គលិកសង្គ្រោះបន្ទាន់បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន៣១នាក់ ខណៈដែលមនុស្ស៨នាក់នៅតែបន្តបាត់ខ្លួន បន្ទាប់ពីបំណាក់ដីនៅឯអណ្តូងរ៉ែថ្មយក់ ដែលមិនអាចគ្រប់គ្រងបាន នៅក្នុងតំបន់ដាច់ស្រយាលនៃសហភាពមីយ៉ាន់ម៉ា។  មីយ៉ាន់ម៉ា បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបំណាក់ដីបានកើតឡើងកាលពីថ្ងៃអាទិត្យនៅខាងក្រៅទីប្រជុំជន Hpakant ភាគខាងជើងនៃរដ្ឋ Kachin។ ការជីកយករ៉ែថ្មយក់ នៅក្នុងសហភាពមីយ៉ាន់ម៉ា គឺជាអាជីវកម្មដែលរកកម្រៃបានមួយប្រភេទ ប៉ុន្តែឧស្សាហកម្មដែលមិនមានការគ្រប់គ្រងនេះ ត្រូវបានរងគ្រោះដោយការស្លាប់របស់កម្មករជាញឹកញាប់ រួមទាំងអ្នកស្លាប់ច្រើនជាង១៧០នាក់នៅក្នុងតំបន់ដូចគ្នា បន្ទាប់ពីបំណាក់ដីកាលពីឆ្នាំ២០២០ផងដែរ។ យោងតាមក្រុមអ្នកជួយសង្គ្រោះបានឱ្យដឹងថា គំនរអាចម៍ដីដ៏ធំដែលមានកំពស់ប្រហែល១៥០ម៉ែត្រ ទៅ១៨០ម៉ែត្រ (៥០០ហ្វីត ទៅ៦០០ហ្វីត) ដែលបន្សល់ទុកដោយការជីកយករ៉ែ ត្រូវបានបន្ធូរដោយភ្លៀងធ្លាក់ខ្លាំង ហើយក៏បានបាក់ទៅជាបំណាក់ដី។ ប្រតិបត្តិការរបស់អណ្តូងរ៉ែត្រូវបានផ្អាកនៅរដូវវស្សា ប៉ុន្តែអ្នកដែលជាប់នៅក្នុងបំណាក់ដីនេះ ត្រូវបានគេជឿថាជាអ្នកស្រុក ដែលដើរស្វែងរកថ្មយក់នៅទីនោះ ដោយសង្ឃឹមថានឹងរកឃើញរបស់មានតម្លៃនៅក្នុងភក់៕

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ផ្ញើសារគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ
ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានផ្ញើសារគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដ៏មហាជ័យមង្គល ចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាថ្នាក់ដឹកនាំមួយរូបពោរពេញ ទៅដោយគុណធម៌ និងគំរូវីរភាពដ៏ប្រពៃ ហើយតែងតែខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិនារី ការពារអត្តសញ្ញាណជាតិ ប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌ដ៏ល្អផូរផង់ និងបានចូលរួមគ្រប់សកម្មភាព ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជន។ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោកទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទាន ពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការ ជូនដល់សម្តេចកិត្តិសង្គហបណ្ឌិត និងកូនប្រុស កូនស្រី ចៅប្រុស ចៅស្រីទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕  

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី១១ ខែសីហានេះ !
ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖  ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែងទី២៖ ទន្លេមេគង្គ-ក្រចេះទី៣៖ ទន្លេមេគង្គ-កំពង់ចាមទី៤៖ ទន្លេបាសាក់-ចតុមុខទី៥៖ ទន្លេមេគង្គ-អ្នកលឿងទី៦៖ ទន្លេបាសាក់-កោះខែលទី៧៖ ទន្លេសាប-ព្រែកក្តាមនិងទី៨៖ ទន្លេសាប-កំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី
ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣

(ទីក្រុងបាងកក)៖ នៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៣ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី នៅសណ្ឋាគា Athenee នៃទីក្រុងបាងកក ប្រទេសថៃ។  ក្នុងនាមជាប្រធានក្នុងអាណត្តិ ឯកឧត្តម គីម វីរៈ បានផ្តល់សន្ធរកថា បើកកម្មវិធី និងធ្វើការប្រកាសផ្ទេរតួនាទី ជាប្រធានក្រុមប្រឹក្សាភិបាល ជូនដល់សាធារណៈរដ្ឋប្រជាមានិតចិន ដែលត្រូវមានតួនាទីបន្តវេនជាប្រធាន។  កិច្ចប្រជុំនេះមានសមាជិកចូលរួមសរុបចំនួន ៣២ រូប មកពីតំណាង មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី និង មកពីតំណាងប្រទេសចំនួន ៩ ដែលសមាជិក។ ក្នុងនោះមានប្រទេសចំនួន ៧ ចូលរួមដោយផ្ទាល់ និង ប្រទេសចំនួន ២ ចូលរួមតាមប្រព័ន្ធអនឡាញ។

កម្ពុជា-ថៃ នឹងជំរុញសហប្រតិបត្តិការគ្នាលើជំនាញគ្រោះមហន្តរាយ
ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី៨ខែសីហា ឆ្នាំ២០២៣ម្សិលមិញ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃ គណៈកម្មាធិការ​ជាតិគ្រប់គ្រោះមហន្តរាយ បានជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមការងារកង​ទ័ពជើងគោកភូមិន្ទថៃ ដែលដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ឯក ភីផាត ជោវ៉ាតានាភីសា (PHIPAT JONGWATTANAPAISAL) និងអង្គភាពកិច្ចការសាធារណនៃកងទ័ពជើងគោកភូមិន្ទថៃ ដើម្បីសិក្សាស្វែងយល់ ​និងផ្តល់បទពិសោធន៍​រវាង​ប្រទេស​ទាំង​ពីរ​លើ​ការ​គ្រប់គ្រង​គ្រោះមហន្តរាយ។ ឯកឧត្តម គីម វីរៈ មានប្រសាសន៍ថា ប្រព័ន្ធការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ មានតួនាទី និងភារកិច្ចឆ្លើយតបចំពោះគ្រោះមហន្តរាយកើតឡើង​ដោយយថា​ហេតុបង្ក​ដោយធម្មជាតិ និងមនុស្ស។ ឯកឧត្តម បន្តថា គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយថ្នាក់ជាតិ​ជាសេនាធិការ​របស់​នាយក​រដ្ឋមន្រ្តី ដែលជាប្រធាន ​និងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានារួមទាំងកង​កម្លាំង​ប្រដាប់អាវុធរហូតទៅដល់ថ្នាក់ក្រោមជាតិ និងមូលដ្ឋានផងដែរ។ នាឱកាសនោះ ឯកឧត្តម​ បានស្នើឲ្យមានការសហការនិងបន្តនៃកិច្ចសហប្រតិបត្តិការក្នុងការ​ទំនាក់ទំនង​នៃប្រទេសជាមិត្តឲ្យកាន់ជិតស្និត ​ក៏ដូចកងទ័ពនិងកងទ័ព​ ប្រជាជននិងប្រជាជន​ឲ្យអោយកាន់ស៊ីជម្រៅបន្ថែមទៀត ​ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាអាសន្ន ឬ​មាន​ឧបទ្ទវហេតុ​ដោយគ្រោះធម្មជាតិ ​និងមនុស្សបង្កឡើង ។ ឧត្តមសេនីយ៏ឯក តំណាងកងទ័ពជើងគោកថៃ ​បានកោតសសើរ ​និងវាយតម្លៃខ្ពស់​ចំពោះ​គណៈកម្មាធិការជាតិ​គ្រប់គ្រោះមហន្តរាយ​ ដែលកន្លងមកដោយសង្កេតឃើញថា បាន​សម្រប​សម្រួល​ទាន់ពេលវេលា​ ក្នុងកាលៈទេសៈណាក៏ដោយ ថែមទាំងបានចូលរួមលើការងារ​សមយុទ្ធ​គ្រោះមហន្តរាយអាស៊ានជាមួយបណ្តាលប្រទេសជាមិត្តទៀតផង។ ភាគីទាំងពីរបាន​ សម្តែងនូវការគាទ្រនិងត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ​ទ្វេភាគី តាមរយៈការរៀបចំ​អនុស្សរណៈនៃការយោគយល់គ្នា ​ស្តីពីការផ្តល់ជំនួយសង្គ្រោះគ្រោះ​មហន្តរាយ, ​ការត្រៀមបង្ការពហុមុខសញ្ញាគ្រោះថ្នាក់, ​ការកាត់បន្ថយ និងប្រតិបត្តិការឆ្លើយ​តប​គ្រោះអាសន្ននាពេលខាងមុខ។ ​ភាគីថៃ ក៏បានសម្តែងនូវឆន្ទៈ ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ​ជាមួយភាគីកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ​សម្រាប់ភាពធន់នឹង​គ្រោះ​មហន្តរាយឆ្លងដែន​តាមរយៈកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និង​ការឆ្លើយតបសង្គ្រោះបន្ទាន់ (អាត់ម៉ែ) ឆ្នាំ២០២១-២០២៥៕ 