ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធត្រៀមរៀបចំសម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះពលរដ្ឋទាន់ពេលវេលា
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  (កំពត)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហត្តរាយ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធី បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ របស់ខេត្តកំពត។ ក្នុងពិធីនេះក៏មានការចូលរួមគណៈប្រតិភូ ក្រសួងធនធានទឹក ក្រសួងកសិកម្ម អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកម្លាំងប្រដាប់អាវុធ សមាជិកសមាជិការ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន។           លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានឲ្យដឹងថា នៅឆ្នាំ២០១៩កន្លងទៅខេត្តបានជួបគ្រោះមហន្តរាយរួមមាន៖ *ជំនន់ទឹកភ្លៀង៖ ប៉ះពាល់ ក្រុង-ស្រុក ចំនួន ៤ឃុំ-សង្កាត់ ចំនួន ១៨ប៉ះពាល់ប្រជាជន ៤,៤៤៦គ្រួសារ ស្មើនឹង ៤,៤៤៦ខ្នងផ្ទះ ស្រូវ១,៩៦៤ ហ.ត*អគ្គិភ័យ កើតឡើង ១៤លើក បណ្តាលឲ្យឆេះផ្ទះ ១៨ខ្នង ស្លាប់១នាក់*រន្ទះបាញ់ ៣លើក ស្លាប់ ២នាក់ របួស១នាក់*ខ្យល់កន្ត្រាក់ ៣លើក របើកដំបូលផ្ទះ ២១ខ្នង។ ជាការឆ្លើយតបទៅនឹងស្ថានភាពខាងលើគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសប្បុរសជននានា ព្រមទំាងមានកិច្ចសហការ ជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជា រួមគ្នាចុះជួយបានទាន់ពេលវេលា ដល់គ្រួសាររងគ្រោះ។ ក្នុងនាមសម្តេចតេជោ ទេសរដ្ឋមន្ត្រីបាននាំការផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។ ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត សហការគ្នាបានយ៉ាងល្អ ក្នុងការឆ្លើយតបទាន់ពេលវេលា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងរយៈពេលកន្លងមក ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ បន្តណែនាំជាប្រចាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធដើម្បីត្រៀមរៀបចំជាមុន ដោយប្រើកម្លាំងសរុប និងមធ្យោបាយសរុបសម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។ អនុវត្តតាមអនុក្រឹត្យលេខ ១៨៨ អនក្រ.បក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ។ ត្រូវយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងត្រៀមសម្ភារ: ត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីជួយសង្គ្រោះអោយបានរហ័ស និងទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតមានឡើងជាយថាហេតុ បញ្ហាសំខាន់គឺត្រូវដឹង ពីដំណោះស្រាយឲ្យបានមុន ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្ស និងធ្វើការឆ្លើយតបអោយបានទាន់ពេលវេលា៕    

នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំប្រជុំត្រួតពិនិត្យការងារអតីតយុទ្ធជននៅខេត្តាកែវ, ផ្តល់ផ្ទះជាអំណោយសម្តចតេជោ ជូនដល់បងប្អូនអតីតយុទ្ធជនក្រីក្រ ២០គ្រួសារ
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

    (តាកែវ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំប្រជុំត្រួតពិនិត្យការងារអតីតយុទ្ធជនប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ នៅខេត្តតាកែវ  នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០។ អញ្ជើញចូលរួមក្នុងពិធីនេះមានលោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត និងថ្នាក់ដឹកនាំសមាគម ស្រុក/ក្រុង និងសាខាឃុំ/សង្កាត់ទាំង១០០។ លោកឧត្ដមសេនីយ៍ នាង សុភារ៉ា បានរាយការណ៍ជូនអង្គប្រជុំថា ក្រោយធ្វើបច្ចុប្បន្នភាព យើងទទួលលទ្ធផលដូចខាងក្រោម៖ *រកឃើញអ្នកមានដីអត់ផ្ទះ ៤៥គ្រួសារ*អ្នកអត់ដីអត់ផ្ទះ និងរស់នៅលើដីសាធារណៈ ៦១គ្រួសារ*បានបើកប្រាក់បេឡាមរណៈជូន ៧២គ្រួសារ ស្មើ២៨៨លានរៀល*បើកប្រាក់បូជាសពអតីតយុទ្ធជន ៤២សព ស្មើនឹង ៣០៧លានរៀល ធានាបានទាន់ពេលវេលា*ផ្តល់ផ្ទះអំណោយសម្តចតេជោ ២០ខ្នង ជូនដល់បងប្អូនអតីតយុទ្ធជនក្រីក្រ ២០គ្រួសារ*ជួយដោះស្រាយការលំបាកសមាជិក ស.អ.ក បាន ៧៤នាក់ ដោយបានផ្តល់ជាថវិកា និងសម្ភារមួយចំនួន។ នៅក្នុងឱកាសនោះ អគ្គលេខាធិការ គន់ គីម បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនអតីតយុទ្ធជនក្នុងខេត្តទាំងមូល។ ទេសរដ្ឋមន្ត្រីអគ្គលេខាធិការ ក៏បានសរសើរចំពោះការខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ ស.អ.ក គ្រប់ថ្នាក់ដែលយកចិត្តទុកដាក់មើលថែបងប្អូនអតីតយុទ្ធជន។ នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញឲ្យសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់អនុវត្តការងារសំខាន់ៗដូចខាងក្រោម៖ *ទី១ ៖ ផ្តល់ការសាងសង់ផ្ទះជូនអ្នកមានដីអត់ផ្ទះ ៤០ខ្នង*ទី២ ៖ ចំពោះបងប្អូន ដែលអត់ដីអត់ផ្ទះ ថ្នាក់ដឹកនាំសមាគម និងអភិបាលខេត្តពិចារណា ជាក់ស្តែងរកដី ដើម្បីធ្វើផ្ទះជូនពួកគាត់*ទី៣ ៖ ត្រូវជួយមើលថែ បងប្អូន អតីតយុទ្ធជន ដែលជួបលំបាកទាំង ១៦៨នាក់ និងអ្នកមានជំងឺ។ ពេលពួកគាត់មានធុរៈ ត្រូវនាំគ្នាទៅចូលរួមជួយគ្នាឲ្យបានកុះករ។*ទី៤ ៖ ត្រូវចលនាឲ្យបងប្អូន អតីតយុទ្ធជន យើងសសេរប្រវត្តិរូបផ្ទាល់ខ្លួន ទុកសម្រាប់ឲ្យក្មេងជំនាន់ក្រោយបានដឹងពីប្រវត្តិតស៊ូ សកម្មភាពការងារបស់ពួកគាត់៕            

នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំការប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តតាកែវ
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

    នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំការប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងធនធានទឹក, ក្រសួងកសិកម្ម, អភិបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរ, កងកម្លាំងប្រដាប់អាវុធទាំង៣, ក្រុង/ស្រុក និងអាជ្ញាធរឃុំ/សង្កាត់ទាំងអស់។         (តាកែវ)៖ នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំការប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងធនធានទឹក, ក្រសួងកសិកម្ម, អភិបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរ, កងកម្លាំងប្រដាប់អាវុធទាំង៣, ក្រុង/ស្រុក និងអាជ្ញាធរឃុំ/សង្កាត់ទាំងអស់។ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបញ្ជាក់ថា នៅក្នុងឆ្នាំកន្លងមក ទឹកជំនន់គ្រោះរាំងស្ងួត កើតមាននៅផ្នែកខ្លះនៃក្រុង/ស្រុកមួយចំនួន ដោយឡែកខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះ ៧២១ខ្នង ក្នុងនោះរលំបាក់ ៧៦ខ្នង។ ទេសរដ្ឋមន្រ្តី បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត។ ទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះការខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តថ្នាក់ មូលដ្ឋានគ្រប់ថ្នាក់ ដែលបានខិតខំដោះស្រាយរាល់បញ្ហាប្រឈម និងកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ធ្វើឲ្យប្រជាពលរដ្ឋ និងអតីតយុទ្ធជនមានជីវភាពប្រសើរឡើង។ នៅក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានណែនាំឲ្យខេត្ត និងមូលដ្ឋានត្រូវយកចិត្តទុកដាក់អំពីការងារគ្រោះមហន្តរាយរួមមាន៖ *ទី១៖ ត្រូវក្តាប់ជាប់ព័ត៌មានអំពីការកើតគ្រោះមហន្តរាយ និងមុខសញ្ញាងាយទទួលរងគ្រោះ*ទី២៖ មានវិធានការទប់ស្កាត់ សង្គ្រោះ និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយឲ្យបានទាន់ពេលវេលាសំដៅកាត់បន្ថយ ផលប៉ះពាល់ឲ្យមានកំរិតទាបបំផុត*ទី៣៖ ក្រោយកែសម្រួលសមាសភាពលេខាធិការដ្ឋានថ្នាក់ក្រោមជាតិ នាយកដ្ឋានអប់រំបណ្តុះបណ្តាលរបស់ គជគម ត្រូវសហការជាមួយខេត្ត ធ្វើការបំប៉នលើកកំពស់សមត្ថភាព គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីមានលទ្ធភាពឆ្លើយតបទៅ និងការកើតមានគ្រោះមន្តរាយនាពេលខាងមុខ*ទី៤៖ លេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវសហការជាមួយជំនាញធ្វើការបង្ការ ទប់ស្កាត់ ជំងឺឆ្លងគ្រប់ប្រភេទពិសេស Covid-19។ ត្រូវចាត់ទុកការងារគ្រប់គ្រង គ្រោះមហន្តរាយជាការងាររបស់យើងទាំងអស់គ្នា៕          

ទេសរដ្ឋមន្ដ្រី គន់ គីម ណែនាំមន្ដ្រីត្រូវត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទាន់ពេលមានគ្រោះមហន្ដរាយ
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានណែនាំឲ្យត្រៀមខ្លួនជាមុន ដើម្បីឆ្លើយតបទាន់ពេលវេលា ពេលមានគ្រោះមហន្ដរាយ។ លោកបញ្ជាក់ថា ការត្រៀមរៀបចំជាស្រេចមុនពេលមានគ្រោះមហន្តរាយ គឺជាកត្តាយុទ្ធសាស្ត្រកំណត់ ជាមុននូវជោគជ័យក្នុងការឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ។ ការលើកឡើងរបស់ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ នៅខេត្តកំពង់ឆ្នាំង។     (កំពង់ឆ្នាំង)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានណែនាំឲ្យត្រៀមខ្លួនជាមុន ដើម្បីឆ្លើយតបទាន់ពេលវេលា ពេលមានគ្រោះមហន្ដរាយ។ លោកបញ្ជាក់ថា ការត្រៀមរៀបចំជាស្រេចមុនពេលមានគ្រោះមហន្តរាយ គឺជាកត្តាយុទ្ធសាស្ត្រកំណត់ ជាមុននូវជោគជ័យក្នុងការឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ។ ការលើកឡើងរបស់ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ នៅខេត្តកំពង់ឆ្នាំង។ តាមរបាយការណ៍របស់លោក ឈួ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ផលប៉ះដោយគ្រោះមហន្តរាយនៅទូទាំងខេត្ត ក្នុងឆ្នាំកន្លមកមានដូចជា គ្រោះរាំងស្ងួត, ខ្យល់កន្រ្តាក់, រន្ទះបាញ់, ជំនន់ទឹកភ្លៀង និងគ្រោះអគ្គីភ័យជាដើម។ ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងផ្ញើរក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ លោកបន្ថែមថា ការគិតគូរពីសុខទុក្ខ និងការលើកកម្ពស់កម្រិតជីវភាពរបស់អតីតយុទ្ធជនទាំងអស់ ឲ្យមានភាពល្អប្រសើរ គឺជាការចង់បានរបស់ ប្រមុខរាជរដ្ឋាភិបាល ជាពិសេសការតម្លើងប្រាក់បៀវត្សជូនអតីតយុទ្ធជន ជារៀងរាល់ឆ្នាំដូចមន្រ្តីរាជការដែរ។ ទេសរដ្ឋមន្ដ្រី គន់ គីម ដាក់ចេញនូវអនុសាសន៍សំខាន់ៗមួយចំនួន ទៅលើការងារសមាគមអតីតយុទ្ធជន និងការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយជំរុញឲ្យថ្នាក់ដឹកនាំ ស.អ.ក គ្រប់ថ្នាក់ឲ្យបងប្អូនអតីតយុទ្ធជន សរសេរប្រវត្តិរូបផ្ទាល់ខ្លួនទុកសម្រាប់ឲ្យ យុវជនជំនាន់ក្រោយបានដឹងពី វីរភាពរបស់ពួកគាត់បន្តចលនាសប្បុរសជន ដើម្បីចូលរួមជួយដល់អតីតយុទ្ធជន យកចិត្តទុកដាក់ពីសុខភាពរបស់អតីតយុទ្ធជនពេលយប់ ព្រលប់ ព្រោះពួកគាត់មានវ័យ ចាស់ៗហើយ ដោយមេឃុំ និងមេប៉ុស្ដិ៍ត្រូវជួយសម្រួលបញ្ជូនគាត់ទៅមន្ទីរពេទ្យទាន់ពេលវេលា។ លោកបានសំណូមពរទៅដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន មេត្តាជួយសហការគ្នា ជាមួយសមាគមអតីតយុទ្ធជន ដើម្បីចុះសួរសុខទុក្ខ ជាមួយបងប្អូននៅតាមសហគមន៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសសើរ និងវាយតម្លៃខ្ពស់ដល់ អាជ្ញាធរថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានសហគមន៍ និងកងកម្លាំងប្រដាប់អាវុធ ដោយកន្លងមកតែងតែសហការគ្នាបានល្អ និងធ្វើការឆ្លើយតបទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើង។ លោកបានណែនាំទៀតថា ក្រុមការងារគ្រោះមហន្តរាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តតាមដានជាប្រចាំ នូវស្ថានភាពបាតុភូធម្មជាតិផ្សេងៗ ដែលអាចបង្កជាគ្រោះមហន្តរាយ, បន្តការផ្សព្វផ្សាយព័ត៌មាន ឲ្យបានទាន់ហេតុការណ៏ ទាក់ទងនឹងគ្រោះមហន្តរាយ ទៅដល់ថ្នាក់មូលដ្ឋាន ឲ្យកាន់តែទូលំទូលាយ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងការត្រៀមបង្ការ ឆ្លើយតប និងស្ដាឡើងវិញ ពេលមានគ្រោះមហន្តរាយកើតឡើង។ ទេសរដ្ឋមន្រ្តីបន្តថា ដើម្បីពង្រឹងសមត្ថភាព មន្ត្រីថ្នាក់ក្រោមជាតិ លើការងារបច្ចេកទេស ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបទៅនឹង គ្រោះមហន្តរាយនានាទាន់ពេលវេលា តាមរយៈការប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យា ហើយធ្វើការយ៉ាងជិតស្និទ្ធ ក្នុងនាមជាដៃគូ ជាមួយកាកបាទក្រហមកម្ពុជា ពីថ្នាក់ជាតិដល់សហគមន៍ ភ្នាក់ងារសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់៕      

នាយឧត្តមសេនីយ គន់ គីម ដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រការងារចំនួន ៨ ចំនុច ដល់រដ្ឋបាលខេត្ត ឧត្តរមានជ័យសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ ក្នុងកម្មវិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩។
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

នាយឧត្តមសេនីយ គន់ គីម ដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រការងារចំនួន ៨ ចំនុច ដល់រដ្ឋបាលខេត្ត ឧត្តរមានជ័យសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ ក្នុងកម្មវិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងទិសដៅឆ្នាំ២០២០ ដែលប្រព្រឹត្តិទៅនារសៀលថ្ងៃទី ០៣ ខែមិនា ឆ្នាំ ២០២០នេះ ឯកឧត្តមនាយឧត្តម សេនីយ៍ គន់ គីម ប្រធានក្រុម ការងារ រាជរដ្ឋាភិបាល ចុះជួយខេត្ត ឧត្តរមានជ័យ។           នាយឧត្តមសេនីយ គន់ គីម ដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រការងារចំនួន ៨ ចំនុច ដល់រដ្ឋបាលខេត្ត ឧត្តរមានជ័យសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ ក្នុងកម្មវិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងទិសដៅឆ្នាំ២០២០ ដែលប្រព្រឹត្តិទៅនារសៀលថ្ងៃទី ០៣ ខែមិនា ឆ្នាំ ២០២០នេះ ឯកឧត្តមនាយឧត្តម សេនីយ៍ គន់ គីម ប្រធានក្រុម ការងារ រាជរដ្ឋាភិបាល ចុះជួយខេត្ត ឧត្តរមានជ័យ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញនូវទិសដៅការងារចំនួនប្រាំបីចំនុច៖ ទីមួយ៖ ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ, ទីពីរ៖ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម, ទីបី៖ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងទេសចរណ៍, ទីបួន៖ ការអភិវឌ្ឍទីក្រុង, ទីប្រាំ៖ កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ, ទីប្រាំមួយ៖ ការផ្តល់សេវាសាធារណៈនិងការដោះស្រាយបញ្ហា ប្រឈមនៅមូលដ្ឋាន, ទីប្រាំពីរ៖ ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន, និង ទីប្រាំបី៖ ការពង្រឹងរបៀបរបបការងារ។ ក្រោយពីស្តាប់របាយការណ៍បូកសរុបសន្និបាតរបស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តរួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានពាំនាំនូវការកោតសរសើរ ខ្ពស់ពីសំណាក់ សម្តេចតេជោ សម្តេចក្រឡាហោម និងក្នុងនាម ឯកឧត្តមផ្ទាល់ ចំពោះរដ្ឋបាលខេត្ត ដែលសម្រេចបានសមិទ្ធផលល្អនាឆ្នាំកន្លងមករួមទាំងការងារអតីតយុទ្ធជនផងដែរ។ អនុវត្តតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល​ អំពីការផ្ទេរអំណាចនិងធនធានមក ថ្នាក់ក្រោមជាតិ​ ដូច្នេះក្រុង​ស្រុក-ខណ្ឌ ឃុំ-សង្កាត់  ត្រូវរៀប ចំទំនើបកម្មផែនការអនុវត្តការងារផ្តល់សេវាសាធារណៈនិងដោះស្រាយការ ប្រឈមរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យបានទាន់ពេលវេលា។ ក្នុងការងារគ្រោះមហន្តរាយ ឯកឧត្តមនាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា គណៈ​កម្មធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់ក្រោមជាតិ​ និងថ្នាក់មូលដ្ឋាន​ត្រូវ ណែនាំ​ប្រជាពលរដ្ឋ​ឱ្យចេះសន្សំទឹកទុកសម្រាប់រដូវប្រាំងខាងមុខ ព្រមទាំងយកចិត្តទុកដាក់ត្រៀមរៀបចំនិងពង្រឹងភាពធន់ ជាមុនសម្រាប់នារដូវទឹកជំនន់ខាងមុខនេះ។ គួរបញ្ជាក់ថាក្នុងឆ្នាំ២០១៩នេះ គ្រោះទឹកជំនន់ទឹកភ្លៀងប៉ះពាល់ប្រជា ពលរដ្ឋចំនួន១៦២គ្រួសារ ដំណាំស្រូវ១,៧៣៦.៥ហិចតា ចំការដំឡូងមីចំនួន៤៧៨.៥ ហិចតា។ គ្រោះ រាំងស្ងួតធ្វើឱ្យខូចខាតដំណាំស្រូវចំនួន ៣,៤១៧ ហិចតា។ នៅក្នងសន្និបាត នេះរដ្ឋបាលឃុំ​ សង្កាត់​ និង​ប៉ុស្តិ៍​រដ្ឋបាលជាច្រេីនត្រូវបាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ប្រគល់ប័ណ្ណសសេីរ      

ទេសរដ្ឋមន្ត្រី​ គន់​ គីម​ ប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាល​ ចុះជួយខេត្ត​ឧត្តរមានជ័យ​ ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

ទេសរដ្ឋមន្ត្រី​ គន់​ គីម​ ប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាល​ ចុះជួយខេត្ត​ឧត្តរមានជ័យ​ ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានកិត្តិយស​ សាខាកាកបាទ​ក្រហមខេត្ត​​ រួមជាមួយ​ ឯកឧត្តម​ អ៊ុយ​ សំអាត​ ប្រធាននាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃកាកបាទក្រហម​ កម្ពុជា​ បាននាំយកអំណោយ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា​ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះចំនួន​ ២២១គ្រួសារ​ នៅស្រុក​អន្លង់វែង​ ។     ល្ងាចថ្ងៃ​ទី២​ ខែមិនា​ ឆ្នាំ២០២០​ ទេសរដ្ឋមន្ត្រី​ គន់​ គីម​ ប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាល​ ចុះជួយខេត្ត​ឧត្តរមានជ័យ​ ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានកិត្តិយស​ សាខាកាកបាទ​ក្រហមខេត្ត​​ រួមជាមួយ​ ឯកឧត្តម​ អ៊ុយ​ សំអាត​ ប្រធាននាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃកាកបាទក្រហម​ កម្ពុជា​  បាននាំយកអំណោយ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា​ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះចំនួន​ ២២១គ្រួសារ​ នៅស្រុក​អន្លង់វែង​ ។  ឯកឧត្ដម​ អ៊ុយ​ សំអាត​ បានលើកឡេីងថា​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា​​ តែងតែគិតគូដល់បងប្អូនយេីងជាក់ស្តែងថ្ងៃនេះ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ បានអោយ​ឯកឧត្តម​ នាំអំណោយមកចែកជូនបងប្អូនយេីង។        ជំនួសមុខប្រជាពលរដ្ឋ​ដែលទទួលបានអំណោយក្នុងពេលនេះ​ ឯកឧត្តម​ គន់​ គីម​ ប្រធានកិត្តិយស​ សាខាកាកបាទ​ក្រហមខេត្ត​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ដែលបានផ្តល់អំណោយដល់អ្នកងាយរងគ្រោះនៅស្រុកត្រពាំងប្រាសាទ​ និងស្រុកអន្លង់វែង​ ៤៣០គ្រួសារ​ និង​ សូមជូនពរអោយសម្តេច​ទាំងពីរ​   ព្រមទាំងក្រុមគ្រួសារ​ បានសេចក្តីសុខសប្បាយ​ ជោគជ័យ​គ្រប់ការងារ​។  ឯកឧត្ដម​ ក៏បានសុំអោយបងប្អូន​ប្រជាពលរដ្ឋ​យេីងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព​ផ្ទាល់ខ្លួន​       និងត្រូវប្រុង​ប្រយ័ត្ន​ចំពោះអគ្គីភ័យ​ នៅក្នុងរដូវប្រាំងនេះ។        

លោក គន់ គីម ចុះការរៀបចំទីទួលសុវត្ថិភាព សម្រាប់ជម្លៀសពលរដ្ឋនៅរដូវវស្សា និងពិនិត្យការដ្ឋានទប់ច្រាំងទន្លេនៅខេត្តក្រចេះ
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  (ក្រចេះ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានធ្វើដំណើរចុះទៅកាន់ខេត្តក្រចេះ ដើម្បីពិនិត្យរៀបចំចាត់ចែងការរៀបចំទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋពេលមានទឹកជំនន់នៅរដូវវស្សា និងពិនិត្យមើលការដ្ឋានធ្វើច្រាំងទន្លេកុំឱ្យបាក់នៅក្នុងខេត្តក្រចេះ។       ប្រជាពលរដ្ឋក្នុងឃុំបុស្សលាវ ស្រុកចិត្តបុរី ខេត្តក្រចេះ ដែលមានចំនួនសរុបប្រមាណ ១,៩៨៨គ្រួសារ តែងតែជួបគ្រោះទឹកជំនន់ក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ។ក្នុងឃុំនេះមានភូមិចំនួន ៨ភូមិ ស្មើនឹងប្រមាណ ៣០០គ្រួសារ តែងពឹងអាស្រ័យលើទីទួលសុវត្ថិភាពនារដូវទឹកជំនន់។ ទួលសុវត្ថិភាព «ទួលតាឃីន» មានទំហំ ២៤០ហិកតា ដែលជាទីតាំងខ្ពស់ល្អ អាចឱ្យប្រជាពលរដ្ឋស្នាក់នៅ និងយកគោក្របីជាង ៤,០០០ក្បាល មកថែរក្សានៅទីទួលសុវត្ថិភាពនេះនារដូវទឹកឡើងជារាងរាល់ឆ្នាំ ហើយនៅពេលរដូវទឹកសម្រកទើបពួកគាត់វិលត្រទ្បប់ទៅលំនៅដ្ឋានដើម្បីបង្កបង្កើនផលជាធម្មាតា។ ក្នុងពេលចុះពិនិត្យទីទួលនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកទ្បើងថា សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជានិច្ចជាកាលតែងយកចិត្តទុកដាក់លេីការងារគ្រោះមហន្តរាយ ដែលកេីតមានជាយថាហេតុ និងគ្រប់ពេលវេលា ដូច្នេះការប្រុងប្រៀប និងបង្កាទុកជាមុន ជាកត្តាល្អបំផុត។ លោកទេសរដ្ឋមន្ត្រី បានជំរុញឱ្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងកាកបាទក្រហមកម្ពុជា សហការជាមួយអាជ្ញាធរដែនដីចុះជួយដោះស្រាយភ្លាមៗទាន់សភាពការណ៍។     លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានសំណូមពរឱ្យអាជ្ញាធរដែនដី ជួយថែរក្សារទីទួលសុវត្ថិភាពនេះឱ្យបានល្អ និងរៀបចំផ្លូវ ដីឡូត៍សម្រាប់ប្រជាពលរដ្ឋ រៀបចំទឹកស្អាត បង្គន់អនាម័យ ត្រៀមបម្រុងសម្រាប់ពេលមានទឹកជំនន់ក្នុងរដូវវស្សា។ លោក គន់ គីម ក៏បាននែនាំឱ្យអាជ្ញាធរ យកចិត្តទុក្ខដាក់ខ្ពស់លើគ្រួសារដែលងាយរងគ្រោះ ដូចជាជនពិការ កុមារ ស្រ្តី និងចាស់ជរា គ្មានទីពឹង និងត្រូវថែរក្សាការពារទីទួលសុវត្ថិភាពនេះកុំឱ្យមានការកាប់ទន្រ្ទានយកដីអនាធិបតេយ្យ។ បន្ទាប់ពីចុះពិនិត្យទីទួលសុវត្ថិភាពបម្រុងទុកជម្លៀសប្រជាពលរដ្ឋនារដូវវស្សារួចហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានចុះពិនិត្យការដ្ឋានទប់ច្រាំងទន្លេបាក់មុខសាលាខេត្តក្រចេះ។ ច្រាំងទន្លេនៅមុខសាលាខេត្តក្រចេះ បានរងការបាក់ស្រុតកាលពីរដូវកន្លងទៅប្រវែងប្រមាណ ២០០ម៉ែត្រ។ បច្ចុប្បន្នក្រុមការងារកំពុងសាងសង់ច្រាំងនេះឡើងវិញ បេីគ្មានការជួសជុលទេ នៅរដូវវស្សាខាងមុខ ច្រាំងនេះនឹងបន្តបាក់ហើយអាចឈានដល់បាក់ដាច់ថ្នល់មាត់ទន្លេថែមទៀតផង។ ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានលេីកសសេីរដល់ក្រុមការងារក្រសួងធនធានទឹក ដែលបានយកចិត្តទុកដាក់ខិតខំធ្វេីការងារយ៉ាងយកចិត្តទុកដាក់សាងសង់ច្រាំងនេះ។     ជំនួសមុខឱ្យប្រជាពលរដ្ឋខេត្តក្រចេះ លោកទេសរដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រសួងធនធានទឹកចាត់វិធានការទប់ស្កាត់កាត់បន្ថយបានហានិភ័យ។ លោកទេសរដ្ឋមន្ត្រី ក៏បានលេីកសសេីរលោក លឹម គានហោ ដែលសកម្មក្នុងការចាត់តាំងក្រុមការងារឱ្យចុះមកអនុវត្តភ្លាមៗ ទប់ស្កាត់មិនឱ្យមានការបាក់ថែមទៀត៕  

ទេសរដ្ឋមន្ត្រី គន់ គីម៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយរាល់គ្រោះមហន្តរាយផ្សេងៗទាន់ពេលវេលា ជូនពលរដ្ឋ
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា នៅឆ្នាំ២០១៩ កម្ពុជាបានប្រឈម និងហានិភ័យអាកាសធាតុ បណ្តាលឱ្យមានគ្រោះរាំងស្ងួត និងខ្វះខាតទឹក សម្រាប់ជីវភាពប្រចាំរបស់ប្រជាជន នៅតាមបណ្តាខេត្តចំនួន១៤ ធ្វើឱ្យប៉ះពាល់ស្រូវចំនួន ៣៤២,៦៤១ហិកតា និងខូចខាត៦៧,៦៦៣ហិចតា។ កត្តាគ្រោះធម្មជាតិ នៅឆ្នាំ២០១៩ បានបង្កឱ្យមនុស្សស្លាប់ចំនួន៩៥នាក់ និងសត្វគោ ក្របី៩៥ក្បាល។ ការឱ្យដឹងបែបនេះរបស់ទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំបូកសរុបការងារ គ្រប់គ្រងគ្រោះ មហន្តរាយ ឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ដោយមានការចូលរួមពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធយ៉ាងច្រើនផងដែរ។     ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងយ៉ាងដូច្នេះថា៖ «នៅឆ្នាំ២០១៩នេះ កម្ពុជាបានប្រឈម និងហានិភ័យ អាកាសធាតុ ជាបន្តបន្ទាប់បណ្តាលឱ្យមានគ្រោះរាំងស្ងួត និងខ្វះខាតទឹក សម្រាប់ជីវភាពប្រចាំថ្ងៃចាប់ពីខែកុម្ភៈ ទៅដល់ដើមខែឧសភា នៅតាមបណ្តាខេត្តមួយចំនួនមាន៖ ខេត្តកោះកុង បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ កំពង់ឆ្នាំង មណ្ឌលគិរី ព្រៃវែង ព្រះសីហនុ និងកំពត។ ជាមួយនោះគ្រោះរាំងស្ងួតរដូវវស្សាទាក់ទងនឹងវិស័យកសិកម្មកើតមាននៅខេត្តចំនួន ១៦ ប៉ះពាល់ស្រូវ ចំនួន ៣៤២,៦៤១ ហិចតា ខូចខាត៦៧,៦៦៣ ហិកតា។ ទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា ចំណែកគ្រោះទឹកជំនន់ គឺមានជំនន់ទឹកភ្លៀងខែសីហា ទៅក្នុងខេត្តកំពត ព្រះសីហនុ មណ្ឌល គិរី និងខេត្តរតនគិរី ហើយនៅខែកញ្ញា ឥទ្ធិពលព្យុះក្នុងតំបន់ បានធ្វើឱ្យតំបន់ទំនាបពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើងទទួលរងគ្រោះទឹកជំនន់ទឹកភ្លៀង។ បន្ទាប់ពីជំនន់ទឹកភ្លៀង មានជំនន់ទន្លេមេគង្គ ចាប់ពីពាក់កណ្តាលខែសីហា ដល់សប្តាហ៍ទី១ ខែកញ្ញា ខេត្តរងគ្រោះមាន ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កណ្តាល។     ក្រៅពីមុខសញ្ញាគ្រោះថ្នាក់ខាងលើ ទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា «នៅមានខ្យល់កន្ត្រាក់ កើតមាននៅក្នុងខែមេសា និងឧសភា ដែលផ្លាស់ប្តូរពីរដូវប្រាំង មករដូវវស្សា មានចំនួន៣៣៦លើក មកលើរាជធានី-ខេត្តចំនួន២២ ហើយស្លាប់មនុស្ស៩៥នាក់ គោក្របី៩៥ក្បាល។ គ្រោះមហន្តរាយដោយមនុស្សមានអគ្គីភ័យ កើតមានចំនួន ៦១៤លើក លើរាជធានី-ខេត្ត ចំនួន២៥។ គ្រោះមហន្តរាយថ្មី គឺការរលំបាក់អគារ នៅខេត្តព្រះសីហនុ ដែលមានជន រងគ្រោះសរុប ៥៤នាក់ ក្នុងនោះស្លាប់២៨នាក់ និង រលំបាក់សាលាធម្មសភា នៅខេត្តសៀមរាប ជនរងគ្រោះសរុប១៦នាក់ ស្លាប់៣នាក់»។ លោកទេសរដ្ឋមន្ត្រីបន្ថែមថា កត្តាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់បានធ្វើឱ្យប៉ះពាល់ និងខូចខាតដល់ផ្នែកសង្គម ផ្នែកផលិតកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ហើយចំពោះតួរលេខខូចខាតនេះ គណៈកម្មកាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានទទួលពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ គ្រប់រាជធានី-ខេត្ត ដូច្នេះ ប្រហែលជាអាចខុសគ្នាជាមួយតួលេខ របស់ក្រសួង ជំនាញ ដែលស្នើឱ្យមានការពិភាក្សាលើ តារាងរបាយការណ៍ ដូចបានផ្តល់ជូននិងរកវិធីសាស្ត្រដោះស្រាយ។     លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា គ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ និងមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០១៩ ហើយក្នុងដើមឆ្នាំ២០២០នេះ ក៏មានការរលំបាក់អគារនៅខេត្តកែប និងមានជំងឺរាតត្បាតសកលដែលកើតមាន គឺជំងឺរលាកសួតកូរ៉ូណាវីរុស កំពុងរាតត្បាត ដែលធ្វើឱ្យពិភពលោក មានការព្រួយបារម្ភ។ ដូច្នេះ កំណើននៃគ្រោះមហន្តរាយ គឺមិនអាចឱ្យយើងនៅស្ងៀមចាំពេលណាកើតមានគ្រោះមហន្តរាយកើតឡើង ហើយទើបយើងដោះស្រាយនោះឡើយ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះមហន្តរាយ ដែលមិនបណ្តែតបណ្តោយ ឱ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារតែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរនោះឡើយ ជាពិសេសសម្តេចតែងតែចាត់ឱ្យថ្នាក់ដឹកនាំនៅតាមបណ្តាលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអ់ស ចុះត្រូវត្រួតពិនិត្យដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយ៕  

ទេសរដ្ឋមន្ដ្រី គន់ គីម៖ ទឹកនៅស្រុកកូនមុំ ស្រកទៅវិញហើយ, ពលរដ្ឋចាប់ផ្ដើមវិលត្រឡប់ចូលផ្ទះវិញ តែសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅបន្ដតាមដានសុខទុក្ខយ៉ាងយកចិត្ដទុកដាក់
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  (រតនគិរី)៖ ស្ថានភាពទឹកនៅឃុំសិរីមង្គល ស្រុកកូនមុំ ខេត្ដរតនគិរី បានស្រកទៅវិញហើយ ខណៈប្រជាពលរដ្ឋ ប្រមាណ៧០០គ្រួសារ ក៏កំពុងចាប់ផ្ដើមវិលត្រឡប់ ទៅកាន់ផ្ទះសម្បែងរៀងៗខ្លួនផងដែរ។ នេះបើតាមឲ្យដឹងពី ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។  នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានអះអាងថា បើទោះបីទឹកស្រកក៏ពិតមែន តែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅបន្ដតាមដានសុខទុក្ខរបស់ប្រជាពលរដ្ឋយ៉ាងយកចិត្ដទុកដាក់។     ទេសរដ្ឋមន្ដ្រី គន់ គីម ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យចុះអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ នៅកន្លែងប្រឈមដោយទឹកជំនន់ បានថ្លែងយ៉ាងដូច្នេះថា «នៅឃុំសិរីមង្គល ស្រុកកូនមុំ ទឹកបានស្រកជាង២ម៉ែត្រ ប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ បានវិលត្រឡប់ទៅចូលផ្ទះសម្បែង ដើម្បីបោសសម្អាត ធ្វើអនាម័យផ្ទះសម្បែងការពារជំងឺផ្សេង ខណៈកន្លែងខ្លះនៅមានទឹកបន្ដិចបន្តួច»។ លោក គន់ គីម បានឲ្យដឹងទៀតថា នៅពេលប្រជាពលរដ្ឋវិលត្រឡប់ចូលផ្ទះសម្បែងវិញនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច នៅតែបន្ដផ្គត់ផ្គង់ទឹកស្អាត ដើម្បីឲ្យពួកគាត់ប្រើប្រាស់ដដែល និងបានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រយ័ត្ន ពិសេសត្រូវធ្វើអនាម័យផ្ទះសម្បែង ដើម្បីកុំឲ្យប្រឈមជាមួយជំងឺដង្កាត់ផ្សេងៗ។ បើតាមទេសរដ្ឋមន្ដ្រី គន់ គីម សម្រាប់បញ្ហាទឹកស្អាតនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភកាដុងសម្រាប់ដាក់ទឹក ចំនួន១,០០០កាដុងផងដែរ តាមរយៈលោក ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការជាក់ស្ដែង។ ដោយឡែក ចំពោះទឹកវិញ រថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានដឹកយកទៅជូនជាបន្ដបន្ទាប់ផងដែរ។       លើសពីនេះ ដោយឃើញស្ថានភាពលំបាករបស់ប្រជាពលរដ្ឋក្រោយទឹកស្រក ពិសេសលើការប្រកបរបរផ្សេងៗនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ស្អែកនេះ បានចាត់ឲ្យលោក គន់ គីម យកអំណោយចែកជូនជាបន្ដបន្ទាប់ផងដែរ រួមមាន អង្ករ និងឃីតជាដើម ដើម្បីដោះស្រាយជីវភាព។ ជាមួយគ្នានេះ លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានបញ្ជាក់ថា ទឹកទន្លេស្រែពក ចាប់ផ្តើមស្រកហើយ ឥលូវនៅត្រឹមកម្ពស់១០,៥០ម៉ែត្រតែប៉ុណ្ណោះ លែងជាបញ្ហាព្រួយបារម្មណ៍ ចំពោះប្រជាពលរដ្ឋចំនួន២ស្រុក គឺស្រុកកូនមុំ និងស្រុកលំផាត់ ដែលរស់នៅតាមដងទន្លេស្រែពក៕  

ទេសរដ្ឋមន្ត្រី គន់ គីម និងប្រធានអង្គការ «ការីតាសកម្ពុជា» នាំអំណោយជូនពលរដ្ឋរងគ្រោះទឹកជំនន់នៅរតនគិរី
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  (រតនគីរី)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ៥០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក គឹម រតនា នាយកអង្គការ «ការីតាសកម្ពុជា» និងមន្ត្រីជុំវិញខេត្តជាច្រើនរូបផ្សេងទៀត។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់។ លោកទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់ប្រជាពលរដ្ឋរងគ្រោះនោះថា «សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានយកចិត្តទុកដាក់ និងតាមដានជាប់ជានិច្ចចំពោះស្ថានភាពរស់នៅរបស់បងប្អូនទាំងអស់ ជាពិសេសនៅក្នុងពេលរងគ្រោះដោយទឹកជំនន់នេះ។ សម្តេចទាំងទ្វេតែងតែរំលឹកខ្ញុំជានិច្ចឱ្យចុះមកដោះស្រាយ និងជួយទុក្ខធុរៈរបស់បងប្អូន។ សូមបងប្អូនកុំមានការព្រួយបារម្ភឱ្យសោះសម្តេចលោកតែងតែនឹករលឹក និងខ្វាយខ្វល់ចំពោះបងប្អូន មិនទុកបងប្អូនចោលនោះឡើយ»។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយមិនទុកឲ្យប៉ះពាល់ដល់អាយុជីវិត។ ជាក់ស្តែងក្នុងអំឡុងពេលគ្រោះទឹកជនន់ថ្មីៗនេះ តាមបញ្ជាររបស់សម្តេចទាំងពីរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញនូវផែនការសរុប និងប្រើប្រាស់ធម្យោបាយសរុប កម្លាំងសរុប ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងបញ្ជូនសម្ភារៈប្រើប្រាស់ តង់ មុងជ្រលក់ថ្នាំការពារមូស ឱសថ កានទឹក ក្រុមគ្រូពេទ្យប្រចាំការ និងស្បៀងអាហារ ជូនបងប្អូនដែលកំពុងនៅទីទួលសុវត្ថិភាព។ លោក គន់ គីម ក៏បានថ្លែងអំណរគុណដល់អង្គការការីសតាសកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលដោយផ្តល់ជាអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅស្រុកលំផាត់ទាំងអស់។ គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់អង្គការការីសតាសកម្ពុជា ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះចំនួន ៥០០គ្រួសារ មកពី៣ភូមិ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១បេ ២៥គីឡូក្រាម, តង់ ១, ឃីត ១ (មុង,ភួយ,ទឹកត្រី, ទឹកស៊ីអីវ, ស្កសរ, អំបិល, ខ្លាញ់) និងទឹកសុទ្ធមួយយួរ) ជាអំណោយរបស់សម្បុរសជន។ ឆ្លៀតក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្រ្តី គន់ គីម ក៏បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដោយផ្ទាល់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និង តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្រោយទឹកជំនន់និង បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់ ឲ្យថែរក្សាសុខភាពឲ្យបានល្អ និងសម្អាតភូមិ លំនៅដ្ឋានរបស់ខ្លួន នៅពេលបងប្អូនប្រឡប់មកកាន់លំនៅដ្ឋានវិញបន្ទាប់ពីទឹកជំនន់បានស្រកចុះ៕