រន្ទះបាញ់ផ្ដាច់ជីវិតគោប្រាំក្បាល
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

ភ្លៀងលាយផ្គររន្ទះ បានផ្តាច់ជីវិតគោដែលជាសត្វបម្រើឲ្យការធ្វើស្រែរបស់ប្រជាកសិករអស់០៥ក្បាល ភ្លាមៗមួយរំពេច ។ ខណៈម្ចាស់លែងឲ្យស៊ីស្មៅក្បែរភូមិ ។ ករណីផ្គររន្ទះនេះ កើតឡើងកាលពីវេលាម៉ោង១៥និង៣៥នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចវាលឥន្ទ្រី ស្ថិតពីខាងកើតភូមិក្រាំងសំរ៉ែ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ដែលរន្ទះបាញ់សម្លាប់គោអស់០៥ក្បាល ។ សមត្ថកិច្ចបានឲ្យដឹងថា តាមការរៀបរាប់របស់ម្ចាស់គោ គឺមុនពេលមានភ្លៀងធ្លាក់ ពួកគាត់បានលែងគោឲ្យទៅស៊ីស្មៅដូចធម្មតា ដោយមិននឹកស្មានថាជួបរឿងអាក្រក់បែបនេះឡើយ ។ ប្រភពបន្តថា ពេលដែលពួកគាត់លែងគោទៅឲ្យស៊ីស្មៅនៅចំណុចខាងលើ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ថែមទាំងមានលាយខ្យល់ផ្គររន្ទះទៀតផង ។ ឃើញដូច្នោះ ម្នាក់ៗបាននាំរត់មកផ្ទះ ដោយទុកតែគោឲ្យនៅស៊ីស្មៅនៅទីនោះ ។ ពេលម្នាក់ៗទៅដល់ផ្ទះមិនបានប៉ុន្មាននាទីផង ស្រាប់តែលឺសូរសំឡេងរន្ទះយ៉ាងខ្លាំង នៅចំណុចខាងលើ ។ រំពេចនោះ គ្រប់គ្នាបានរត់ចេញទៅមើល ស្រាប់តែឃើញគោរបស់ខ្លួន ត្រូវរន្ទះបាញ់ងាប់អស់ទៅហើយ ។ ក្រុមម្ចាស់គោបានលើកឡើងថា នេះពិតជាសំណាងហើយ ដែលពួកគាត់ចេះនាំគ្នារត់ទៅដល់ផ្ទះទាន់ពេលវេលា បើនៅជ្រកក្រោមដើមឈើក្បែរនោះ ម្លេះមច្ចុរាជធម្មជាតិផ្តាច់យកសង្ខាររបស់ពួកគាត់ដូចគោ ជាក់ជាមិនខានឡើយ ។ក្រោយពីរន្ទះបានបាញ់ងាប់គោរបស់ប្រជាពលរដ្ឋអស់ចំនួន០៥ក្បាលរួចមក ក្រុមម្ចាស់គោបានរាយការណ៍ទៅមេភូមិ និងសមត្ថកិច្ច ហើយដឹកយកគោរបស់ខ្លួនទៅផ្ទះរៀងៗខ្លួន ព្រោះបើទុកយូរខ្លាចហើមសាច់ធ្វើម្ហូបអត់កើត ៕ (ប្រភព៖ កោះសន្តិភាព)

អគ្គិភ័យកំពុងឆេះកាស៊ីណូម៉ាកាវ នៅក្រុងបាវិត ខេត្តស្វាយរៀង
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

អគ្គិភ័យបាន និងឆាបឆេះកាស៊ីណូម៉ាកាវ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង នាវេលាម៉ោងប្រមាណ២៖៤០នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ដែលខណៈនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងជួយអន្តរាគមន៍។ នេះបើតាមស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ កឹង ឃន បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច។លោកស្នងការបញ្ជាក់យ៉ាងខ្លីថា «មានករណីឆេះកាស៊ីណូម៉ាកាវ ហើយឡានទឹកកំពុងចេញជួយអន្តរាគមន៍»៕ (ប្រភព៖ កោះសន្តិភាព)  

អាជ្ញាធរឧតុនិយមព្រមានពលរដ្ឋតំបន់ឆ្នេរសមុទ្រឲ្យប្រុងប្រយ័ត្នអាកាសធាតុ
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  អាជ្ញាធរឧតុនិយមកម្ពុជា បានព្រមានទៅដល់ពលរដ្ឋនៅតាមតំបន់មាត់សមុទ្រទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ នៅចុងសប្ដាហ៍នេះ រហូតដល់ដើមសប្ដាហ៍ក្រោយ។ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ប្រទេសកម្ពុជាបាននិងកំពុងទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប ដែលកើតចេញពីសមុទ្រចិនខាងត្បូង។ក្រសួងថា ស្ថានភាពអាកាសធាតុបែបនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នំា ២០១៧ នេះ ប៉ុន្តែ តំបន់ទំនាបកណ្ដាលភាគខាងកើតកម្ពុជា និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ខ្លាំង។សម្រាប់តំបន់មាត់សមុទ្រ ក្រសួងបានព្រមានទៅប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុបែបនេះ ៕ (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)

គិតត្រឹមរសៀលនេះ មនុស្សស្លាប់ដោយជំនន់ទឹកភ្លៀងនៅថៃកើនដល់៤១នាក់
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

មនុស្សចំនួន៤១នាក់ហើយ បានស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅភាគខាងត្បូងប្រទេសថៃ គិតត្រឹមរសៀលថ្ងៃទី១៥ ខែមករា ឆ្នំា២០១៧ នេះ ។ បើតាមបាងកកប៉ុស្តិ៍ដដែល ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ មករា ២០១៧ ភ្លៀងនឹងបន្តធ្លាក់នៅក្នុងខេត្តចំនួន១២រួមមាន៖ ខេត្ត Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung, Phangnga, Phuket, Songkhla, Krabi, Trang, Pattani, Yala និងខេត្ត Narathiwat និងមកដល់ពេលនេះ ជំនន់ទឹកភ្លៀង ការទទួលរងពីឥទ្ឋិពលខ្យល់ព្យុះនិងការបាក់ដី បានធ្វើឲ្យប៉ះពាល់មនុស្សជាង១លាន៦សែននាក់ ខូចខាតផ្លូវចំនួន១១៧២ និងស្ពានចំនួន១៩១ ៕ (ប្រភព៖ កោះសន្តិភាព)  

ការអញ្ជើញសម្រាប់ការបង្ហាញចំណាប់អារម្មណ៍សម្រាប់ទីប្រឹក្សាអន្តរជាតិចំនួន ០១នាក់ និងទីប្រឹក្សាជាតិ ០១នាក់
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានទទួលជំនួយពីមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR )តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ីឆ្ពោះទៅរកការអនុវត្តនៃគម្រាងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍ (CDRR) គម្រាងនេះអនុវត្តដោយលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDMs) និង ៥៤ឃុំគោលដៅជួយ១៨ស្រុកនៅក្នុងខេត្តចំនួន 6 គឺកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ចាមនិងខេត្តព្រៃវែង។ គម្រោងនេះមានគោលបំណងធ្វើអោយប្រសើរទ្បើងនៅការត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសកម្ពុជាជាមួយនឹងលទ្ធផលដែលរំពឹងទុកនៃធ្វើឱ្យប្រសើរឡើងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងសមត្ថភាពឆ្លើយតបនៅកម្រិតស្រុកនិងឃុំដើម្បីដោះស្រាយគ្រោះមហន្តរាយធម្មជាតិ។ គម្រោងនេះមានបួនលទ្ធផល (i) ការសមត្ថភាពស្ថាប័ននិងបច្ចេកទេសនៃស្រុកអាទិភាពលើការគ្រប់គ្រងនិងធ្វើឱ្យប្រសើរឡើង DRR (ii) ការបង្កើនសមត្ថភាពនៃការឃុំគោលដៅសម្រាប់ DRR, បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (CCA) និងការគ្រប់គ្រងគ្រោះមហន្តរាយប្រសើរឡើង (iii) ការធ្វើ DRRនៅសហគមន៍មូលដ្ឋាននិងសកម្មភាព CCA ត្រូវបានអនុវត្ត និង (iv) ការគ្រប់គ្រងគម្រោងប្រកបដោយប្រសិទ្ធិភាព និងការផ្សព្វផ្សាយនៃការអនុវត្តន៍ល្អបំផុតនិងវិធីសាស្រ្តច្នៃប្រឌិតថ្មី។ (ចូលទាញយកឯកសារខាងក្រោមនេះ) http://ncdm.gov.kh/PdfAnnouncementPost/GetPdf?fileName=Invitation_for_EOI_National_Disaster_Management_Advisor.pdf    

ការអញ្ជើញសម្រាប់ដេញថ្លៃ(IFQ No. NCDMS/9178-CAM/CBDRR/MB-01/16)
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  IFQ No NCDMS / 9178-CAM / CBDRR / MB-01/16 ចេញថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០១៦ ការអញ្ជើញសម្រាប់កូដ រាជរដ្ឋាភិបាលកម្ពុជាបានទទួលជំនួយឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់គម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ ហើយគម្រោងបំណងដំណើរការដកថវិការមួយផ្នែកដើម្បីការទូទាត់ក្រោមកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ម៉ូតូចំនួន ៨គ្រឿង ។ លក្ខណៈសម្បត្តិរបស់អ្នកដេញថ្លៃ និងទំនិញ និងសេវាកម្មដែលត្រូវបានផ្តល់ជូនគឺស្ថិតនៅក្រោមច្បាប់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ (សូមទាញឯកសារខាងក្រោម) http://ncdm.gov.kh/PdfAnnouncementPost/GetPdf?fileName=NCDMS-9178-CAM-CBDRR-MB-01-BelowAdvertising.final.pdf  

ការអញ្ជើញសម្រាប់ដេញថ្លៃ (IFB No. NCDMS/9178-CAM/CBDRR/IT-01/16)
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  IFB No NCDMS / 9178-CAM / CBDRR / IT-01/16 ការផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិក ១. រាជរដ្ឋាភិបាលកម្ពុជាបានទទួលជំនួយឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ីដើម្បីចំណាយគម្រោងកាត់បន្ថយគ្រោះមហន្តរាយតាមសហគមន៍ ហើយខ្លួនមានបំណងដំណើរការយកថវិការពីគម្រោងនេះដើម្បីការទូទាត់ក្រោមកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិចរួមមានកុំព្យូទ័រយួរដៃនិងម៉ាស៊ីនព្រីន។ ២. ទំនិញត្រូវបានទាមទាររយៈពេល ០៦ សប្តាហ៍គិតចាប់ពីកាលបរិច្ឆេទនៃកិច្ចសន្យា។ ៣. អ្នកផ្គត់ផ្គង់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលមានចំណាប់អារម្មណ៍ត្រូវបានអញ្ជើញមកទទួលឯកសារថតចម្លងដេញថ្លៃដោយឥតគិតថ្លៃពីអាស័យដ្ឋានដូចខាងក្រោមដោយដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរ។ លើកលែងតែការដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរ នឹងមិនគ្រប់ល័ក្ខខ័ណ្ឌផ្សេងទៀតគឺមិនអាចការស្នើសុំឯកសារដេញថ្លៃឡើយ។ (សូមទាញយកឯកសារខាងក្រោម) http://ncdm.gov.kh/PdfAnnouncementPost/GetPdf?fileName=Invitation_for_Bid_NCDMS_9178_CAM_CDRR_IT_01.final.pdf  

គម្រោងដេញថ្លៃ ខេត្តព្រៃវែង ស្រុកព្រះស្ដេច ឃុំបឹងដោល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧
ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣

  សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃសម្រាប់កិច្ចសន្យាការងារសាងសង់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្រោមក្របខណ្ឌគម្រោងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនៅមូលដ្ឋានសហគមន៍ ខេត្តព្រៃវែង ស្រុកព្រះស្ដេច ឃុំបឹងដោល ។ ការសាង់សងៈ ជួសជុលផ្លូវលំដីសក្រាលខ្សាច់ភ្នំ ប្រវែង៦៨៧ម ទទឹងខ្នងលើ ០៦ម មានដំាស្មៅតាមជើងទេសងខាងផ្លូវ និងសាងសង់លូ ០១កន្លែង ទំហំ ០.៨០ម ប្រវែង ០៧ម និងដាក់ស្លាកសញ្ញាគម្រោងចំនួន ០១កន្លែង។ រយៈពេលថែទាំៈ ៦ខែ ទីកន្លែងនៃការប្រជុំបើកសំណើដេញថ្លៃៈ សាលាឃុំបឹងដោល កាលបរិចេ្ឋទនែការប្រជុំបើកសំណើដេញថ្លៃៈ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ http://ncdm.gov.kh/PdfAnnouncementPost/GetPdf?fileName=Boeng_Doal_Bid.pdf    

គម្រោងដេញថ្លៃ ខេត្តព្រៃវែង ស្រុកព្រះស្ដេច ឃុំរាធរ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧
ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣

    សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃសម្រាប់កិច្ចសន្យាការងារសាងសង់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្រោមក្របខណ្ឌគម្រោងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនៅមូលដ្ឋានសហគមន៍ ខេត្តព្រៃវែង ស្រុកព្រះស្ដេច ឃុំរាធរ ។ ការសាង់សងៈ ជួសជុលផ្លូវលំដីសក្រាលខ្សាច់ភ្នំ ប្រវែង៦៨៧ម ទទឹងខ្នងលើ ០៤ម មានដំាស្មៅតាមជើងទេសងខាងផ្លូវ និងសាងសង់លូ ០១កន្លែង ទំហំ ០.៨០ម ប្រវែង ០៦ម និងដាក់ស្លាកសញ្ញាគម្រោងចំនួន ០១កន្លែង។ រយៈពេលថែទាំៈ ៦ខែ ទីកន្លែងនៃការប្រជុំបើកសំណើដេញថ្លៃៈ សាលាឃុំរាធរ កាលបរិចេ្ឋទនែការប្រជុំបើកសំណើដេញថ្លៃៈ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ http://ncdm.gov.kh/PdfAnnouncementPost/GetPdf?fileName=Reathor_Bid.pdf    

កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយដល់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥
ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣

    ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង ៨:៣០នាទី នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល, អភិបាលរង និងនាយករដ្ឋបាលគ្រប់រាជធានី-ខេត្ត, លោកស្រី Claire Van der Vaeren អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា, តំណាងស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍន៍, ភ្នាក់ងារអង្គការសហប្រជាជាតិ, អង្គការជាតិ-អន្តរជាតិ និងគ្រឹះស្ថានអប់រំមួយចំនួនសរុបចំនួន ២៣០រូប។ កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក ហើយបន្ទាប់មក ឯកឧត្តម អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើបទបង្ហាញលំអិតលើខ្លឹមសារទាំងស្រុងនៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលមាន ចំនួន ១០ជំពូក ៤៨មាត្រា។ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, កាកបាទក្រហមកម្ពុជា លោក លោកស្រី អភិបាលរងខេត្ត និង តំណាងអង្គការជាតិ-អន្តរជាតិមួយចំនួនបានមានចំណាប់អារម្មណ៍ គាំទ្រ និងវាយតម្លៃខ្ពស់លើច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងប្តេជ្ញាចិត្តចូលរួមចំណែកក្នុងការផ្សព្វផ្សាយ និងអនុវត្ត ច្បាប់នេះអោយមានប្រសិទ្ធភាព និងតម្លាភាព។ ជាមួយមតិចាប់អារម្មណ៍ខាងលើ ឯកឧត្តម ញឹម វណ្ណដា បានមានប្រសាសន៍អំពីច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី មានលក្ខណៈគ្រប់ជ្រុងជ្រោយទាក់ទងការងារសង្គម, មនុស្សធម៌ និងកិច្ចសហប្រតិបត្តិការទាំងជាតិ និងអន្តរជាតិ។ ច្បាប់ក៏បានបង្ហាញពីបទពិសោធន៍ចាស់ទុំរបស់កម្ពុជា ក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយប្រៀបធៀបប្រទេសក្នុងតំបន់ និង ពិភពលោក។ ឯកឧត្តម ក៏បានសំណូមពរឲ្យថ្នាក់ក្រោមជាតិ ធ្វើសេនាធិការអោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការប្រមូលទិន្នន័យពិតប្រាកដច្បាស់លាស់មកថ្នាក់ជាតិដើម្បីធ្វើការបូកសរុប និងដាក់ជូនរាជរដ្ឋាភិបាលក្នុងនាមជាសេនាធិការអោយរាជរដ្ឋាភិបាលដើម្បីដឹកនាំគ្រប់គ្រង និងសម្របសម្រួលការងារគ្រប់គ្រង គ្រោះមហន្តរាយបានត្រឹមត្រូវ។