ឯកឧត្តម ហង្ស សាមឿន សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ រដ្ឋសភា
ថ្ងៃច័ន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧។ ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែល ឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។ យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តមបណ្ឌិត នឹងធ្វើឱ្យប្រទេសយើង បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ស្របទៅតាមមាគ៌ា និងមរតកនយោបាយដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិសេស មាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យជាតិមាតុភូមិមានភាពសម្បូរសប្បាយ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត និង លោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូម បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ
ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយ គំរូវីរភាពដ៏អស្ចារ្យ ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន ដោយបានបង្កើតនូវស្នាដៃ និងសមិទ្ធផលជាតិគួរឱ្យកោតស្ញប់ស្ញែង តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាំឱ្យកិត្យានុភាពជាតិ កាន់តែត្រូវបានលើកតម្កើងល្បីសុះសាយ លើឆាកអន្តរជាតិ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈភាព ជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ ពោលគឺ «ប្រជាធិបតេយ្យនៅកម្ពុជាបានឈ្នះហើយ” ដូចប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រៀមរួចជាស្រេចនូវទីទួលសុវត្ថិភាព ក្រុមជួយសង្គ្រោះ ក្នុងករណីមានគ្រោះទឹកជំនន់កើតមានឡើង បើទោះបីពេលនេះទឹកមិនទាន់ហក់ឡើងក៏ដោយ
ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣

បន្ទាយមានជ័យ: ដើម្បីឆ្លើយតបទៅនឹងស្ថានភាពអាកាសធាតុ ក៏ដូចជាគ្រោះធម្មជាតិដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលតែងតែទទួលរងគ្រោះដោយសារទឹកជំនន់ជារៀងរាល់ឆ្នាំ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានត្រៀមរួចជាស្រេចទីទួលសុវត្ថិភាពសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។លោកអភិបាលខេត្តបន្ទាយមានជ័យ លើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ខែសីហា ឆ្នាំ២០២៣។លោក អ៊ុំ រាត្រី បន្តថា ជាបទពិសោធន៍កន្លងទៅខេត្តបន្ទាយមានជ័យ ក៏ដូចជាក្រុង-ស្រុកទាំង៩ ជាពិសេសតំបន់ដែលតែងទទួលរងការជន់លិច អាជ្ញារធបានត្រៀមរួចរាល់ជាស្រេច នូវទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន នៅពេលមានទឹកជំនន់កើតមានឡើងនៅរដូវវស្សានេះ។ មួយវិញទៀតលោក ក៏បានជំរុញណែនាំដល់កងកម្លាំងពាក់ព័ន្ធគ្រប់ស្ថាប័ន ត្រូវត្រៀមឱ្យបានរួចជាស្រេចនូវឧបករណ៍ជួយសង្គ្រោះ ដើម្បីចេញអន្តរាគមន៍នៅពេលមានទឹកជំនន់កើតមានឡើង។ការដាក់ចេញនូវវិធានការនេះឡើង ដោយសារតែមួយរយៈពេលថ្មីៗនេះបណ្ដាខេត្តមួយចំនួនពិសេសខេត្តជាប់សមុទ្រទទួលរងជំនន់ទឹកភ្លៀង ដែលបង្កធ្វើឱ្យមានការជន់លិចផលដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋ នៅក្នុងខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ ជា ថន

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ
ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយ គំរូវីរភាពដ៏អស្ចារ្យ ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន ដោយបានបង្កើតនូវស្នាដៃ និងសមិទ្ធផលជាតិគួរឱ្យកោតស្ញប់ស្ញែង តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាំឱ្យកិត្យានុភាពជាតិ កាន់តែត្រូវបានលើកតម្កើងល្បីសុះសាយ លើឆាកអន្តរជាតិ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈភាព ជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ ពោលគឺ «ប្រជាធិបតេយ្យនៅកម្ពុជាបានឈ្នះហើយ” ដូចប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕  

ទឹកទន្លេទាំង៤ក្នុងខេត្តស្ទឹងត្រែង បន្ដហក់ឡើងបន្ទាប់ ពីមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ
ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣

ស្ទឹងត្រែង៖ មន្ត្រីមន្ទីរធនធានទឹក ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ទឹកក្នុងដងទន្លេទាំង៤ បានហក់ឡើង ជាបន្តបន្ទាប់ ក្រោយមានភ្លៀងធ្លាក់ស្ទើររៀងរាល់ថ្ងៃ តែមិនទាន់បង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ ។ លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពស់ទឹកទន្លេទាំង៤ ក្នុង ខេត្តស្ទឹងត្រែង គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហា នេះ គឺមិនទាន់មានការហក់ឡើងដល់កម្រិតប្រកាសឲ្យមាន ការប្រុងប្រយ័ត្ននៅឡើយទេ តែស្ថានភាពកម្ពស់ទឹក ដែលមានការឡើងជន់ខ្លាំង ចាប់តាំងពីថ្ងៃទី០១ និង ថ្ងៃ០២ ខែសីហា មក ដែលក្នុងរយៈពេលមួយយប់ៗ ទឹកបានឡើងជាងមួយម៉ែត្រ តែនៅថ្ងៃទី៣ និងថ្ងៃទី៤ ខែសីហា នេះ ទឹកបានថយបន្តិចវិញ នៅទន្លេសេកុង ។ លោកបានឱ្យដឹងថា ទឹកទន្លេមេគង្គ ព្រឹកថ្ងៃទី៤ ខែសីហា នេះ បានហក់ឡើងដល់ជាង៨ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន កម្ពស់ជាង១០ម៉ែត្រ។ ទន្លេសេកុង នៅព្រឹកថ្ងៃនេះ ទឹកបានស្រក ចុះមកត្រឹម៩ម៉ែត្រ៧០ ហើយកម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន គឺជាង១១ម៉ែត្រ រីឯទន្លេសេសាន កម្ពស់ទឹក នៅព្រឹកថ្ងៃទី៤ ខែសីហា នេះ​ បានហក់ឡើងជិត៩ម៉ែត្រ ហើយកម្រិត​ទឹកប្រកាស​ឱ្យប្រុងប្រយ័ត្ន គឺ១០ម៉ែត្រកន្លះ ។ ការហក់ឡើង នៃកម្ពស់ទឹកតាមដងទន្លេក្នុងខេត្តស្ទឹងត្រែង រដ្ឋបាលខេត្ត ​មិនទាន់បានបញ្ជាក់ពី ផលប៉ះពាល់នៅតាមបណ្ដាភូមិ ឃុំ ស្រុក និងតាមតំបន់ទំនាបនៅឡើយទេ​ ប៉ុន្តែអាជ្ញាធរខេត្ត បានចេញ សេចក្ដីណែនាំ ​និងជូនដំណឹងដល់ប្រជាពលរដ្ឋ ​ដែលរស់នៅតាមដងទន្លេ ឲ្យមាន​ការប្រុងប្រយ័ត្ន និង ត្រៀមលក្ខណៈក្នុងការជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដែលអាជ្ញាធរតាមមូលដ្ឋានបានរៀបចំរួចរាល់៕អត្ថបទ៖ មាស ផល្លា  

ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រង់គ្រោះមហន្តរាយខេត្តបានដឹកនាំមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សហការជាមួយរដ្ឋបាលឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពទឹកជំនន់ និងឧបករណ៍វាស់ទឹក (ទេពមច្ឆា)
ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣

នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បាទបានដឹកនាំ មន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សហការជាមួយរដ្ឋបាលឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ  បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងពិនិត្យឧបករណ៍វាស់ទឹក (ទេពមច្ឆា) រួចបន្តចុះពិនិត្យទីទួលសុវត្ថិភាពនៅឃុំបឹងព្រួល  សម្រាប់ត្រៀមបម្រុងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ បន្ទាប់បន្តដំណើរចុះពិនិត្យស្ថានភាពទឹកទន្លេមេគង្គ នៅក្នុងឃុំទន្លេព្រែកអាជី និងឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ភ្លៀងបន្តធ្លាក់ ទីតាំងខ្លះនៅកែបរក្សាការជន់លិច ខណៈអាជ្ញាធរខេត្តជំរុញដំដោះស្រាយ ក្នុងជំនន់ដែលខេត្តមិនធ្លាប់ជួប
ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣

កែប៖ ភ្លៀងធំមួយមេបន្ថែមទៀតនាថ្ងៃនេះ បានធ្វើឱ្យទីតាំងខ្លះបន្តជន់លិច ជាមួយគ្នានេះអាជ្ញាធរខេត្តកែប ក៏កំពុងបន្តដោះស្រាយករណីជំនន់ទឹកភ្លៀងមិនធ្លាប់មាននេះ នៅតាមបណ្តាទីតាំងដែលជាចាត់ទុកជាកន្លែងហានិភ័យ ក្នុងនោះអភិបាលខេត្តកែប ក៏បានបញ្ជាឱ្យគ្រឿងចក្រ ចុះកាយបើកផ្លូវទឹកមួយទីតាំងបន្ថែមទៀត ស្ថិតនៅសាលារៀនអនុវិទ្យាល័យពងទឹក ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីផ្តល់លទ្ធភាពឱ្យសាលាអាចបន្តបើកថ្នាក់រៀនបាន។លោក​ សោម ពិសិដ្ឋ បានផ្តល់បទសម្ភាសន៍នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តកែបពេលនេះ មានសភាពធូរស្រាលឡើងវិញក្រោយបានជន់លិចចូលដល់ក្នុងផ្ទះពលរដ្ឋប្រមាណជាង២ពាន់គ្រួសារ ក្នុងចំណោមពលរដ្ឋជាង៩ពាន់គ្រួសារ ដែលទទួលរងឥទ្ធិពលនៃជំនន់ទឹកភ្លៀង កាលពីអំឡុងចុងខែកក្កដា កន្លងទៅនេះ។ គិតត្រឹមថ្ងៃនេះ នៅទីតាំងខ្លះបន្តការជន់លិចក្នុងកំរិតស្រាល តែក្នុងនាមអាជ្ញាធរយើងបន្តការដោះស្រាយ ដោយប្រើធនធានសរុប មធ្យោបាយសរុប និងកម្លាំងសរុបដែលខេត្តមាន។យ៉ាងណាលោកអភិបាលខេត្តស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់បន្តតាមដានឱ្យបានហ្មត់ចត់ជុំវិញគ្រោះធម្មជាតិលើកនេះ ជាពិសេសសុខទុក្ខប្រជាពលរដ្ឋ ដោយមិនត្រូវទុកឱ្យពលរដ្ឋណាម្នាក់អត់បាយដោយសារជំនន់ទឹកភ្លៀងនេះឡើយ ហើយក៏សំណូមពលរដ្ឋរួមសហការណ៍គ្នាជាមួយអាជ្ញាធរ ក្នុងការឆ្លងកាត់ការលំបាកលើកនេះ។យោងរបាយការណ៍របស់រដ្ឋបាលខេត្តកែប បានឱ្យដឹងថា ជំនន់ទឹកភ្លៀងលើកនេះ ខេត្តកែបបានខូចខាតផ្ទះសម្បែងពលរដ្ឋ និងហេដ្ឋារចនាសម្ព័នមួយចំនួន តែមិនមានគ្រោះដល់ជីវិតនោះទេ ក្នុងនោះក្រុងកែបប៉ះពាល់លំនៅឋានទូទាំងក្រុងចំនួន២.២១៩ខ្នងផ្ទះ ខូចខាតផ្លូវលំ៧ខ្សែ ស្មើនឹង៥.០០០ម៉ែត្រ អំបិលខូចខាត ១.៥០០តោន និងប៉ះពាល់ដំណាំ១២០ហិកតា។ ស្រុកចំណាក់ចង្អើរ ប៉ះពាល់លំនៅឋានចំនួន ៤៧៩គ្រួសារ ស្មើនឹង៤៦៥ខ្នងផ្ទះ ប៉ះពាល់ដំណាំ ៥៨៨ហិកតា ក្នុងនោះទឹកហូរច្រោះប៉ះពាល់ផ្លូវលំចំនួន១៦ខ្សែ៕អត្ថបទ៖ ង៉ុង សាន់

ទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តខណ្ឌដង្កោ ស្រកចុះទៅវិញលែងជាក្ដីបារម្ភ
ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ ស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ក្រោយពីមានការហក់ឡើងរយៈពេល ២ទៅ៣ថ្ងៃមកនេះ បានស្រកចុះទៅវិញលែងជាក្ដីបារម្ភហើយ ខណៈការស្រកចុះខ្លាំងនៅថ្ងៃទី ៣ ខែសីហានេះតែម្ដង។ នេះបើតាមការលើកឡើងរបស់មន្រ្តីមូលដ្ឋានដែលបន្តតាមដានស្ថានភាពទឹកជាប្រចាំថ្ងៃ។ លោក លឹម សំបូរ ចៅសង្កាត់រងទី១ សង្កាត់ស្ពានថ្ម ថ្លែងពេល​កំពុងត្រួតពិនិត្យស្ថានភាព​ទឹកជា​មួយមន្រ្តីមកពីថ្នាក់ខណ្ឌថា ​ឈានមកដល់ថ្ងៃទី៣ខែសីហា ឆ្នាំ ២០២៣នេះ ស្ថានភាពកម្ពស់​ទឹកស្ទឹងព្រែកត្នោត ដែលហូរកាត់ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ​រាជធានីភ្នំពេញ បានស្រកចុះទៅវិញ​លែង​បង្កជាក្ដីបារម្ភ។ លោកបន្តថា ទោះជាយ៉ាងណាមន្រ្តីមូលដ្ឋាន​នៅតែបន្តតាមដានស្ថានភាពទឹក​ទោះមានការស្រក​ចុះក្ដីពីព្រោះបញ្ហាគ្រោះធម្មជាតិ ​គឺមិនអាចឃើញ ​ដឹងមុនបានទេ ​ដូច្នេះត្រូវប្រុងប្រយ័ត្នជានិច្ច ជាពិសេស ចាប់ពីខែ វិច្ឆិកា ឬខែធ្នូ ទើបផុតក្ដីបារម្ភពីបញ្ហាទឹកជំនន់។ លោក លឹម សំបូរ សង្ឃឹមថា ជំនន់ឆ្នាំនេះ ​មិនជន់លិចធ្ងន់ធ្ងរដូចប៉ុន្មានឆ្នាំមុនទៀតនោះទេ ខណៈអាជ្ញាធរ​បានជួសជុល ​និងសាងសង់ផ្លូវសងខាងស្ទឹង ​ខ្ពស់ជាងមុន ថែមទាំង​មានការបុកដែកចុះទៅក្រោមថែមទៀតផង។ សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃមកនេះ​ គឺមានការជន់លិចនៅតាមបណ្ដាខេត្តមួយចំនួន រួមមាន៖ ខេត្តកំពត ខេត្តកែប ​ខេត្តកំពង់ស្ពឺ ជាដើម។ ចំពោះទឹកស្ទឹងព្រែកត្នោត ដែលបានហក់ឡើង​កាលពីថ្ងៃទី ១ និងថ្ងៃទី ២ សីហាម្សិលម៉ិញ ខណៈជំនន់នេះមានប្រភពមកពីខាងលើដែល​សំដៅលើខេត្តកំពង់ស្ពឺ៕អត្ថបទ៖ គឹមហុក  

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី៣ ខែសីហានេះ !
ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែងទី២៖ ទន្លេមេគង្គ-ក្រចេះទី៣៖ ទន្លេមេគង្គ-កំពង់ចាមទី៤៖ ទន្លេបាសាក់-ចតុមុខទី៥៖ ទន្លេមេគង្គ-អ្នកលឿងទី៦៖ ទន្លេបាសាក់-កោះខែលទី៧៖ ទន្លេសាប-ព្រែកក្តាមនិងទី៨៖ ទន្លេសាប-កំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

ស្ថានភាពគ្រោះមហន្តរាយក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃ២ ខែសីហា ឆ្នាំ២០២៣
ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣

ស្ថានភាពគ្រោះមហន្តរាយក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃ២ ខែសីហា ឆ្នាំ២០២៣ +ស្រុកកោះញែក៖ -នៅត្រង់ចំណុចស្ពានអូរជីមៀត បានស្រកចុះឃើញតួស្ពានបេឡេត៍(អាចធ្វើចរាចរណ៍ឆ្លងកាត់ទៅមកបានចំពោះម៉ូតូ និងរថយន្តធុនតូច)។ +ស្រុកកែវសីមា ជំនន់ទឹកភ្លៀង បានជន់លិចចំនួន៣ ឃុំ ក្នុងនោះ៖ -ឃុំស្រែឈូក៖ បានខូចខាតផ្លូវប្រវែង២០០ម៉ែត្រ ដែលជាផ្លូវគម្រោងមូលនិធិឃុំ, ខូចខាតដំណាំកសិកម្មចំនួន ៤១ ហិកតា ស្មើនឹង៣៤ គ្រួសារ ប៉ុន្តែមិនមានការជន់លិចចូលដល់ផ្ទះប្រជាពលរដ្ឋទេ។រហូតមកដល់បច្ចុប្បន្ននេះទឹកបានស្រកចុះមកនៅកម្រិតធម្មតាវិញ។-ឃុំស្រែខ្ទុម៖ បានប៉ះពាល់ដល់ភូមិចំនួន ៥ ភូមិ មានការជន់លិចចូលផ្ទះប្រជាពលរដ្ឋចំនួន ៧១ខ្នងផ្ទះ ក្នុងនោះរងគ្រោះស្រាលចំនួន ៥១ខ្នងផ្ទះ និងរងគ្រោះមធ្យមចំនួន២១ ខ្នងផ្ទះ និងមានការលិចលង់ផលដំណាំប្រជាពលរដ្ឋចំនួន ៣៣ហិកតា។រហូតមកដល់បច្ចុប្បន្ននេះទឹកបានស្រកចុះមកនៅកម្រិតធម្មតាវិញ។-ឃុំស្រែព្រះ៖មានការជន់លិចចូលផ្ទះប្រជាពលរដ្ឋចំនួន ១០ខ្នងផ្ទះ មានការលិចលង់ផលដំណាំប្រជាពលរដ្ឋចំនួន ៨ហិកតា និងខូចខាតផ្លូវនៅឃុំស្រែព្រះអស់ប្រវែង២០០ម៉ែត្រ។ រហូតមកដល់បច្ចុប្បន្ននេះទឹកបានស្រកចុះមកនៅកម្រិតធម្មតាវិញ។ +ស្រុកអូររាំង ៖ទឹកបានហូរច្រោះបណ្តាលឱ្យមានការបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិលេខ៧៦A ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ)ដែលផ្លូវត្រូវបានកាត់ផ្តាច់ និងខូចខាតទាំងស្រុងមិនអាចធ្វើដំណើរបានគ្រប់មធ្យោបាយយានយន្តគ្រប់ប្រភេទ។